Khmer Dictionary: ឆោម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នេត្រា
( ន.នាមសព្ទ )
ភ្នែកទាំងពីរ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្ដេចទតព្រះនេត្រា ឃើញធីតានៃសេដ្ឋី មានរូបឆោមពិសី ព្រះចក្រីទ្រង់ត្រាស់សួរ ។
-
បង់
( កិ.កិរិយាសព្ទ )
ចេញប្រាក់, ដាក់ប្រាក់តាមកំណត់ : បង់ពន្ធ, បង់ថ្លៃខ្លួន, យកប្រាក់ទៅបង់ពន្ធដី ។ ដាក់, ទម្លាក់ចុះ, ដាក់ផ្សំ : បង់អំបិល, បង់គ្រឿងសម្ល ។ គ្រវែងសំណាញ់ : បង់សំណាញ់ ។ ខាត, វិនាស, ខូច; លង់, ផុង, ស៊ុន : បង់ទ្រព្យ, បង់កម្លាំង, បង់គំនិត, បង់ប្រយោជន៍, បង់មារយាទ, បង់រូបបង់ឆោម, បង់ដៃ ។ សរសេរ, កត់ត្រា : បង់លេខបញ្ជី ។ល។
-
រូប
( ន.នាមសព្ទ )
ធម្មជាតដែលប្រែប្រួលឬវិនាសដោយហេតុផ្សេងៗមានក្ដៅនិងត្រជាក់ជាដើម; អ្វីៗដែលប្រាកដដល់ភ្នែក; រាង, សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ; អង្គ, ខ្លួន, ខ្លួនប្រាណ; លំអ ។ល។ រូបគេ, រូបយើង, រូបល្អ, រូបអាក្រក់; មនុស្សសត្វរាល់រូបសុទ្ធតែមិនទៀងដូចគ្នា ។ សម្រាប់ប្រើជាចុងចំនួន រាប់បព្វជិតឲ្យដឹងថាប៉ុន្មាន : ភិក្ខុមួយរូប, សាមណេរពីររូប, តាបសមួយរូប, បរិញ្វជកច្រើនរូប ។ ពាក្យចុងចំនួនរាប់ មានទម្លាប់ឲ្យប្រើផ្សេងគ្នាតាមថ្នាក់បុគ្គលគឺ ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត, ពោធិសត្វ, ព្រហ្ម, ទេវតាស័ក្តិធំ, ក្សត្រិយ៍; បព្វជិតអ្នកធំ ត្រូវប្រើពាក្យថា អង្គ គឺប្រើថា មួយអង្គ, ពីរអង្គ,... ច្រើនអង្គ; បព្វជិតធម្មតាឬសាមញ្ញថា រូប គឺប្រើថា មួយរូប, ពីររូប,... ច្រើនរូប; គ្រហស្ថក្រៅពីក្សត្រិយ៍ថា នាក់ គឺប្រើជា មួយនាក់ ឬ ម្នាក់, ពីរនាក់,... ច្រើននាក់ ។
- រូបការ, --ការក៍,--ការី (រូប៉ៈ--) អ្នកធ្វើរូប, ជាងគូរឬឆ្លាក់រូប; បើស្ត្រីជា រូបការិកា, រូបការិនី ។
- រូបក្ខន្ធ (រូបុ័ក-ខ័ន) កងរូប, ប្រជុំរូប ។
- រូបកល្យាណ ឬ - រូបគុណ (រូប៉ៈ--) លំអរូប ។
- រូបឆោម (រូប--) ទ្រង់ទ្រាយរូប ។
- រូបឆោមលោមព័ណ៌ ទ្រង់ទ្រាយរូបនិងសម្បុររោម (សម្បុរស្បែក) ។
- រូបជីវិនី, រូបបាជីវា, រូបូបជិវិនី (រូប៉ៈ--, រូប៉ា--, រូប៉ូប៉ៈ--) ស្រីអ្នកចិញ្ចឹមជីវិតដោយសាររូប (ស្រីពេស្យា) ។
- រូបជ្ឈាន (រូបុ័ច-ឈាន) ឈានដែលមានរូបធម៌ជាអារម្មណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
- រូបតាង ឬ
- --តំណាង (រូប--) រូបជំនួស ។
- រូបថត (រូប--) រូបដែលផ្តិតចាកកញ្ចក់ថត ។
- រូបធម៌ (រូប៉ៈ-ធ័រ) រូបទាំងពួង ។
- រូបនាម (រូប៉ៈ--) រូបនិងនាម (ព. អ.) ។ នាមនាមដែលមានរូប ដូចយ៉ាងមនុស្ស, សត្វ, ដី, ទឹក, ជាដើម (ព. ផ្ទ. អរូបនាម ព. វ) ។
- រូបផ័ន (រូប៉ៈ--) រូបព័ណ៌ (ស. សរសេរ រូបពររណ អ. ថ. រូប៉ៈផ័ន) ។
- រូបព័ណ៌ (រូប៉ៈព័រ; សំ. រូប + វណ៌; បា. រូប + វណ្ណ) សម្បុររូប ឬរូបរាងនិងសម្បុរ, លក្ខណៈរបស់រូប ។
- រូបព្រហ្ម (រូបប៉ៈ-ព្រំ) ព្រហ្មមានរូប, ព្រហ្មដែលកើតក្នុងរូបភាព (ព. ផ្ទ. អរូបព្រហ្ម) ។
- រូបភព (រូប៉ៈភប់) កន្លែងកើតនៃព្រហ្ម (ព. ផ្ទ. អរូបភព)។
- រូបភាព (រូប-ភាប) រូបវិចិត្រដោយព័ណ៌; បែបរូបផ្សេងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាព ផង) ។
- រូបរាង (រូប--) សណ្ឋានរបស់រូប ។
- រូបវិបរិយាយ ឬ
- --វិបរ្យាយ (រូប៉ៈ-វិប៉ៈរ៉ិយ៉ាយ ឬ--រិបុ័រ-យ៉ាយ) ការកាឡារូប, ការប្លែងរូប, ផ្លាស់រូប ។
- រូបសណ្ឋាន (រូប៉ៈ--ឬ រូប--) ទ្រង់ទ្រាយរបស់រូប។
- រូបសម្ប័ទ ឬ
- --សម្បទា (រូប៉ៈសំប័ត ឬ--ស័ម-ប៉ៈទា) ដំណើរមានរូបសមរម្យ, មាន រូបល្អ; ការបរិបូណ៌ដោយលំអ ។
- រូបសម្បន្ន (រូប៉ៈសំប័ន) ដែលប្រកបដោយលំអនៃរូប ។
- រូបសិទ្ធិ (រូប៉ៈសិត-ធិ) ការសម្រេចរូប គឺការផ្សំតួសព្ទតន្តិភាសា ដូចយ៉ាងភាសាបាលីឬសំស្រ្កឹតសម្រេច ដោយវិភត្តិនិងបច្ច័យជាដើម (ព. វ.) ។
- រូបសាក ឬ
- --សំណាក (រូប--)រូបដែលចម្លងយកបែបពីរូបដទៃ មានសណ្ឋានដូចរូបដើម។
- រូបស្បាត (រូប--) លក្ខណៈ, ទ្រង់ទ្រាយ, លំនាំរបស់រូប ។
- រូបអារក្ស (រូប-អារ៉ាក់) មនុស្សអ្នកជាន់អារក្ស ។ល។
- រូបាជីព (រូប៉ា-ជីប; < រូប + អាជីវ, វ > ព) ការចិញ្ចឹមជីវិតដោយសាររូប គឺមុខរបររបស់ស្រីពេស្យា ។
- រូបារម្មណ៍ (រូប៉ារ៉ម់; បា. < រូប + អារម្មណ) អារម្មណ៍គឺរូប; រូបជាអារម្មណ៍, អារម្មណ៍ដែលអាស្រ័យរូប ។
- រូបាទ្យារម្មណ៍ (រូប៉ា ទ្យារ៉ម់; បា. < រូប + អាទិ > អាទ្យ + អារម្មណ) អារម្មណ៍មានរូបជាដើម ។
- រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្តដែលត្រាច់រង្គាត់ ឬអន្ទោលទៅក្នុងរូបភព ... ។
- រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិរបស់រូបាវចរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូមិ ផង) ។ល។
-
លែ
( កិ.កិរិយាសព្ទ )
មើល, រមឹល, រមឹលមើល, ក្រឡេកមើល; ខ្មែរច្រើននិយាយចំពោះរូបឆោមដែលអន់ឬចាស់ ដោយប្រើពាក្យបដិសេធផង : រូបឯងចាស់ម្ល៉េះទៅហើយ គ្មានអ្នកណាគេលែទេ ! (ព. ម.) ។
-
ល្ពេញល្ពៅ
( គុ.គុនសព្ទ )
ទ្រទេសទ្រទន់, ស្រលួតស្រឡះស្រស់បស់ : រូបរាងល្ពេញល្ពៅ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នែនាងឆោមឆ្លៅ រូបរាងល្ពេញល្ពៅ ស្រីនៅភូមិណាម្តេចដើរម្នាក់ឯង ពុំក្រែងគេថា មានគ្នាទៅរ៉ា ទើបសមនឹងវ័យ ។ ដើរតាមភ្លឺស្រែ ពុំបានលាម៉ែ ផងទេឬអី ម្តេចក៏មិនយក ក្មេងតូចដឹងក្តី ឲ្យដើរជូនស្រី គ្រាន់បានជាគ្នា ?
-
ល្មមល្មៃ
( គុ.គុនសព្ទ )
ល្វតល្វៃ, ទន់ភ្លន់ សមរម្យ : រូបរាងល្មមល្មៃ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : នាងនាដនេះថ្លៃ រូបឆោមល្មមល្មៃ ចេះលៃក្បាច់រាំ ប្រើបែបសមរម្យទន្ទេងទន្ទាំ នេះហៅអ្នករាំ ចេះរាំត្រូវបែប ។
-
ល្អ
( គុ.គុនសព្ទ )
មិនអាក្រក់ គឺឥតមានហ្មង, មិនមានទាស់, មិនឆ្គង, ត្រឹមត្រូវ, ប្រពៃ : ចិត្តល្អ, រូបល្អ, អំពើល្អ, សម្ដីល្អ ។ កិ. វិ. ដោយប្រពៃ, ត្រឹមត្រូវ, ស្រួលបួល : ប្រព្រឹត្តល្អ, និយាយល្អ, ធ្វើការល្អ ។ ល្អជា ស្លូតត្រង់, ត្រឹមត្រូវ : មនុស្សល្អជា, សម្ដីល្អជា; និយាយល្អជា ។
- ល្អមើល ល្អគួរឲ្យចង់មើល, ល្អស្រួលមើល ។
- ល្អស៊ី ល្អគួរឲ្យចង់ស៊ី, ឆ្ងាញ់ពិសា (ព. សា. ; ព. គ. ល្អទទួលទាន) ។
- ល្អល្អាច់ (ព. សា.) ស្អាតបាត, សមរម្យ : រូបរាងល្អល្អាច់ ។ ស្រួលបួល : ធ្វើការឲ្យល្អល្អាច់ ! ។
- ល្អល្អិត ល្អហ្មត់ហ្មង, ល្អប្រពៃ : រូបឆោមល្អល្អិត ។ ស្រួលបួល, ប្រយ័ត្នប្រយែង : ធ្វើការឲ្យល្អល្អិត ! ។
- ល្អល្អះ ល្អស្រលួតស្រឡះ, ល្អឥតឆ្គង : រូបឆោមល្អល្អះ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ល្អះល្អ ក៏បាន, ដូចជា : រូបឆោមល្អះល្អ មិនខ្មៅមិនស ល្មមតែសមរម្យ មិនខ្ពស់មិនទាប មិនតូចមិនធំ ស្រគត់ស្រគំ សមជាអ្នកមុខ ។
-
លោមព័ណ៌
( ន.នាមសព្ទ )
[លោម-ព័រ ]
(លោមន៑ + វណ៌; លោម + វណ្ណ) សម្បុររោម ។ ខ្មែរប្រើសំដៅសេចក្ដីថា “លំអរូប”, ច្រើននិយាយថា រូបឆោមលោមព័ណ៌ ។
-
សង៉ា
( គុ.គុនសព្ទ )
[សៈ-- ]
(សងា់ អ. ថ. សៈង៉ា “ដែលជាទីគួរកោតក្រែង, ជាទីគួរគោរពរាប់អាន; ដែលគួរកោត, គួរស្ងើច”) ដែលរុងរឿង, មានរូបល្អអង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់, សង្ហា : រូបឆោមសង៉ា (ម. ប្រ., ច្រ. ប្រ. សង្ហា ជាង) ។
- សង៉ារាសី សង្ហារាសី (រាសីរុងរឿង) ។
-
សង្ហា
( គុ.គុនសព្ទ )
[សង់-ហា ]
ដែលរុងរឿង, មានរូបល្អអង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់ : រូបឆោមសង្ហា, តែងខ្លួនយ៉ាងសង្ហា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង៉ា ផង) ។
- សង្ហារាសី រាសីរុងរឿង : មានសង្ហារាសី ។
Headley's Khmer-English Dictionary Full Text Search
-
ឆោម
( n )
[cʰaom]
- detail »
figure, shape; image, portrait; structure (esp. in the sense of a pleasing shape, a beautiful figure)
-
ឆោម
( adj )
[cʰaom]
- detail »
to be beautiful / charming (of a woman).
-
ឆោម
( n )
[cʰaom]
- detail »
beauty