Khmer Dictionary: ជ្រូក
Chuon Nath's Khmer-Khmer Dictionary
-
ជ្រូក
( ន.នាមសព្ទ )
ឈ្មោះសត្វចតុប្បាទមួយប្រភេទ ដែលគេចិញ្ចឹមក្នុងស្រុក ហៅថា ជ្រូកស្រុក, ដែលកើតអាស្រ័យនៅក្នុងព្រៃ ហៅថា ជ្រូកព្រៃ ។
-
ជ្រូកត្រឹប
( ន.នាមសព្ទ )
ឈ្មោះសត្វចតុប្បាទមួយប្រភេទ រូបសណ្ឋានស្រដៀងនឹងជ្រូក តែតូចជាង នៅអាស្រ័យតែលើត្រឹប, បឿនបឹងធំៗ ។
-
ជ្រូកព្រុល
( ន.នាមសព្ទ )
ឈ្មោះសត្វចតុប្បាទមួយប្រភេទ រូបរាងស្រដៀងនឹងជ្រូក តែតូចជាងជ្រូកត្រឹបទៅទៀត ច្រើននៅអាស្រ័យនឹងព្រៃស្បាតភ្នំដែលមានស្នាប់ញឹកជិត ។
Headley's Khmer-English Dictionary
-
ជ្រូក
( n )
[cruuk]
- detail »
pig, hog, swine (Sus scrofa)