Khmer Dictionary: ដុល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ដុល
( ន.នាមសព្ទ )
ដុំធំ, កំណាត់ធំ : ឈើ ១ ដុល, ដែក ១ ដុល, នៅទាំងដុល ។
-
ដុល្លារ
( ន.នាមសព្ទ )
[ដុល-ឡា ]
(អ. Dollar) ឈ្មោះរូបិយវត្ថុរបស់សហរដ្ឋអាមេរិក ។
-
ដែក
( ន.នាមសព្ទ )
លោហជាតិមួយពួក កើតពីជាតិថ្មមានព័ណ៌ក្រមៅ ជាធាតុរឹងជាងពួកលោហជាតិទាំងពួង, មានប្រយោជន៍ប្រើការបានច្រើនយ៉ាងជាងលោហជាតិទាំងពួង ។ ដែកកណ្ដារ ដែកស្រួយសម្រាប់ក្ដារឬ ខៃទម្លុះសាច់ឈើ ។ ដែកខួង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខួង) ដែកខៃ ដែកសម្រាប់ខៃទម្លុះ ។ ដែកគាស់ ដែកមានសណ្ឋានឆែកជាចម្ពាមខាងចុង សម្រាប់គាស់ដកដែកគោល ។ ដែកគោល ដែកមានសណ្ឋានមូលតូចទ្រវែងមានក្បាល ខាងចុងស្រួចសម្រាប់បោះភ្ជាប់អ្វីៗ ។ ដែកចារ ដែកមូលឆ្មារស្រួចមានដងសម្រាប់ចារសាស្ត្រាស្លឹករឹត ។ ដែកឆាប ដែកមានបន្លាខ្លីញឹកសម្រាប់ឆាបធ្មេញរណារជាដើម ។ ដែកឈូស ដែកសម្រាប់ឈូសរំលីងឈើ ។ ដែកដុល ដែកដែលនៅទាំងដុំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដុល ផង) ។ ដែកថែប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថែប) ។ ដែកពុត ដែកសម្រាប់ពត់ធ្មេញរណារ ។ ដែកភ្លើង ដែកសម្រាប់ដំយកភ្លើង (ដែកភ្លើង១គ្រឿង មានដែកដំ១ បំពង់ប៉ុយ១ ថ្ម ១ដុំ) ។ (ម.ព.ឈើគូសផង) ។ ដែកស្វាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាន ) ។ ដែកអង្រូស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្រូស) ។ល។
-
តុល
( ន.នាមសព្ទ )
[ដុល ]
(តុលា) ជញ្ជីង, ត្រាជូ, តម្លឹង, (ច្រើនប្រើតែក្នុងពាក្យ) : ដឹងហាបឲ្យដឹងតុល ភ្នែកឲ្យយល់ទៀងត្រាជូ... ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រាជូ ទៀតផង ។
-
វាតុល
( គុ.គុនសព្ទ )
[--ដុល]
ដែលខូចចរិត, ឆ្កួត; បើស្រ្តីជា វាតុលា ឬ វាតុលី ។
Headley's Khmer-English Dictionary Full Text Search
-
ដុល
( n )
[dol]
- detail »
block, beam, log; lump, mass
-
ដុល
( n )
[dol]
- detail »
unit of weight equal to about 331 lbs.