Khmer Dictionary: ណាំង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខ្នុរ
( ន.នាមសព្ទ )
ឈ្មោះឈើដំណាំមួយប្រភេទ មានផ្លែជាអាហារ ខ្លឹមប្រើស្ងោរយកទឹកជ្រលក់សំពត់ចីវរអ្នកបួសក្នុងព្រះពុទ្ធសាសនា ។ ខ្នុរមានច្រើនយ៉ាងគឺ ខ្នុរណាំង សាច់រឹង, ខ្នុរបាយស្រា សាច់ជ្រាយ ជាដើម ។
-
ណាំង
( ន.នាមសព្ទ )
(ហ្ន័ង “ស្បែក”) ស្បែកឆ្លាក់ជារូបតំណាងតួផ្សេងៗ សម្រាប់ប្រើក្នុងល្បែងរបាំ កាន់លើកឆ្លុះស្រមោលក្នុងស្បៃសឲ្យឃើញច្បាស់ តាមដំណើររឿងដែលអ្នករបាំកំពុងពោលកំពុងថ្លែង : លេងណាំង, ទៅមើលណាំង ។ ហៅតាមពាក្យខ្មែរយើង ថា របាំស្បែក ។
-
របាំ
( ន.នាមសព្ទ )
ល្បែងច្រៀងរាំ, ល្ខោន : នាំគ្នាទៅមើលរបាំ ។
- របាំស្បែក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណាំង ឬ ហ្នាំង) ។
- ល្បែងរបាំ ការលេងមានរាំច្រៀង; ល្បែងផ្សេងៗនិងរបាំ ។
-
ល្មុត
( ន.នាមសព្ទ )
(លះមុត អ. ថ. ល៉ៈ--) ឈ្មោះខ្នុរមួយប្រភេទ ផ្លែទុំសាច់ក្លែបជ្រាយបន្តិចជាងខ្នុរណាំងប៉ុន្តែជ្រាយមិនដល់ខ្នុរបាយស្រាទេ, មានរសផ្អែមឆ្អិត : ខ្នុរល្មុត ក្នុងប្រទេសកម្ពុជា ពុំសូវសម្បូរប៉ុន្មានទេ គួរពួកកសិករឆ្លៀតដាំឲ្យកើតចម្រើនឡើង ។
-
ស្បែក
( ន.នាមសព្ទ )
អាការៈមួយប្រភេទរុំព័ទ្ធពីខាងក្រៅសាច់សរីរកាយមនុស្សឬសត្វពួកខ្លះ (រ. ស. ហៅ ព្រះតចោ អ. ថ. --តៈ--) ។
- ស្គមស្បែកដណ្តប់ឆ្អឹង ស្គមកំព្រឹងឃើញតែឆ្អឹងរគាម ។
- របាំស្បែក ឬ - ល្ខោនស្បែក របាំឬល្ខោនមួយប្រភេទ លេងដោយបញ្ចាំងស្រមោលស្បែកចម្លាក់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណាំង ឬ ហ្នាំង ផង) ។
-
ហ្ន័ង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណាំង) ។
-
ហ្ន័ង
( ន.នាមសព្ទ )
ឈ្មោះខ្នុរមានសាច់ក្លែបរឹងបន្តិច, មានឈ្មោះច្រើនយ៉ាងតាមបែបដែលផ្សេងគ្នា (ច្រើនសរសេរ ណាំងជាង) : ខ្នុរណាំងរមៀត ខ្នុរណាំងសាច់ក្លែបលឿងដូចសម្បុរសាច់មើមរមៀត ។
- ខ្នុរណាំងល្មុត ឬ - ខ្នុរល្មុត ខ្នុរណាំងសាច់ក្លែបជ្រាយបន្តិច ប៉ុន្តែជ្រាយមិនដល់ខ្នុរបាយស្រាទេ មានរសផ្អែមឈ្ងុយ ។
- ខ្នុរណាំងស្បែក ខ្នុរណាំងសាច់ស្វិតបន្តិច ។ល។
-
ហ្នាំង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណាំង និង ហ្ន័ង) ។
-
ច
( ន.នាមសព្ទ )
(ច្ច អ. ថ. ច) ស្បៃហ្នាំង គឺស្បៃសដែលគេត្រដាងបញ្ចាំងស្រមោលរូបស្បែកដាប់រំហោក : ចហ្នាំង ឬ
- ចណាំង សំពត់សដែលសម្រាប់បញ្ចាំងភាពយន្តសម័យបច្ចុប្បន្នក៏គឺ ច នុះឯង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណាំង, ហ្នាំង ផង)។
Headley's Khmer-English Dictionary Full Text Search
-
ណាំង
( n )
[naŋ]
- detail »
cut-out leather figures used in shadow plays; shadow play; movieesp. Surin
-
ណាំង
( n )
[naŋ]
- detail »
kind of jackfruit
Reference: ខ្នុរណាំង -
ហ្នាំង
- detail »
See:ណាំង (1) -
ហ្ន័ង
[naŋ]
- detail »
See:ណាំង (2)