Khmer Dictionary: តន់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តណ្ហា
( ន.នាមសព្ទ )
[តន់-ហា ]
(ត្ឫស្ណា) ចំណង់, សេចក្ដីប្រាថ្នា, សម្រេក, សេចក្ដីអន្ទះអន្ទែង...។ ឈ្មោះធីតានៃមារ ... ។
-
តន់
( គុ.គុនសព្ទ )
ថ្លៃ, តូចថ្លៃ : ប្អូនតន់, មាសតន់; (ច្រើនប្រើតែក្នុងកាព្យ) : ស្ដេចថាហៃប្អូនតន់ នាងកុំអន់ចិត្តនឹងបង ជាតិមនុស្សតែងមោះហ្មង ប្អូនកុំចងចិត្តប្រកាន់ ។
-
ពញា
( ន.នាមសព្ទ )
[ព្ញា]
(ប្រើពាក្យនេះជា ព្រះយា អ. ថ. ភ្រៈយ៉ា ព. សា. ថា ផ្យា; ពះញា អ. ថ. ផ្ញា “ឲកញ៉ា”) ពាក្យ ពញា នេះជា អញ្ញត្រសព្ទ ពីព្រោះត្រូវសរសេរផ្ញើជើង ញ ជា ញ បែរជាសរសេររាយតួជា ពញា វិញ ដើម្បីកុំឲ្យច្រឡំនឹង ឭ (ឭ ឮ); កាលពីបុរាណព្រេងនាយ ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យថា ពញា ដូចជា ពញាយ៉ាត, ពញាតូ ជាដើម, លុះចំណេរកាលតមក, លែងហៅ ពញា បែរជាហៅ អង្គ វិញ ដូចជា អង្គអិម, អង្គអេង, អង្គតន់, អង្គដួង ជាដើម, ចំណេរកាលតពីនោះមក ប្រែហៅថា ព្រះអង្គម្ចាស់ វិញ ដរាបដល់មកសម័យបច្ចុប្បន្ននេះ ។ ក្នុងសម័យបន្ទាប់ពីប្រែ ពញា ជា អង្គ វិញនោះ ព្រះមហាក្សត្រិយ៍ទ្រង់យកពាក្យ ពញា នេះមកប្រើជាឋានន្តរនៃមន្ត្រីថ្នាក់ខ្ពស់វិញ ប្រើជា ៣ ថ្នាក់គឺ ពញា, ចៅពញា, សម្ដេចចៅពញា; លុះចំណេរកាលតពីនោះមកទៀត ប្រើពាក្យ ឲកញ៉ា, អ្នកឲកញ៉ា, លោកអ្នកឲកញ៉ា ជាជំនួសពាក្យ ពញា វិញ ដរាបមកដល់សព្វថ្ងៃនេះ; ឯពាក្យ ពញា បែរប្រើជាឋានន្តរ មេឃុំ វិញថា ពញារក្សាភិបាលឃុំ...; មកដល់សម័យរាជការសង្គមរាស្ត្រនិយមព្រះពុទ្ធសាសនាឯករាជអព្យាក្រឹត ផ្លាស់ពាក្យ មេឃុំ ជា នាយសង្កាត់ វិញថា នាយសង្កាត់...; ទាំងពាក្យ ឃុំ ក៏ហៅថា សង្កាត់ ដែរ ហៅថា សង្កាត់នេះ សង្កាត់នោះ តាមឈ្មោះសង្កាត់នានាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល, ឯក្នុងព្រះរាជធានីភ្នំពេញហៅសង្កាត់តាមលំដាប់លេខរៀងថា សង្កាត់លេខ ១; សង្កាត់លេខ ២; សង្កាត់លេខ ៣ ។ល។ (នេះជាប្រវត្តិនៃពាក្យ ពញា) ។
-
មាស
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលមានលម្អឬមានតម្លៃដូចមាស; អ្នកថ្លៃ; ពាក្យសម្រាប់ហៅដោយសេចក្ដីថ្នាក់ថ្នមទៅរកមនុស្សជាទីស្រឡាញ់ ដែលមានអានុភាពស្មើគ្នាឬតូចជាងខ្លួន : មាសឆ្អិន, មាសតន់, មាសថ្លើម, មាសថ្លើមថ្លៃ, មាសថ្លៃ, មាសធំ, មាសបង, មាសប្អូន, មាសពន្លក, មាសពូ ឬ មាសមា, មាសពៅ, មាសពុំងារ, មាសព្រលឹង ឬ ព្រលឹងមាស, មាសមិត្រ, មាសម៉ែ ឬ មាសម្ដាយ, មាសស្ងួន, មាសស្នេហ៍, មាសឪ ឬមាសឪពុក ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃកូនមាសឪ មាសកុំបិទផ្លូវ ចម្រុងចម្រើន ត្រូវមាសឪពុក ក្រវើនក្រតើន កុំបាច់ឪក្រើន រំលឹករឿយៗ ។
-
លាភ
( ន.នាមសព្ទ )
ការបាន, ដំណើរប្រទះលើការបាន, អ្វីៗដែលគួរបាន; ចំណេញ : មានលាភ, កើតលាភ, ខាតលាភ ។ ប្រើជាបទសមាស បើរៀងពីខាងដើម អ. ថ. លាភៈ, រៀងពីខាងចុង អ.ថ. លាប, ដូចជា :
- លាភគិទ្ធ ដែលជាប់ជំពាក់ដោយលាភ, ដែលញ៉ាមព្រោះធ្លាប់តែបាន; សេចក្ដីជាប់ចិត្តក្នុងលាភ ។
- លាភតណ្ហា (--តន់-ហា) ចំណង់ឬសេចក្ដីស្លន់ស្លោទៅរកលាភ ។
- លាភន្តរាយ (លាភ័ន-តៈរ៉ាយ; < លាភ + អន្តរាយ) សេចក្ដីអន្តរាយលាភ ។
- លាភវិនាស ការខូចលាភ, ដំណើរខាតខានបាន ។
- លាភសក្ការៈ លាភនិងសក្ការៈ ។
- លាភសន្តោស (--សន់ដោស) សេចក្ដីត្រេកអរចំពោះតែត្រឹមលាភរបស់ខ្លួន គឺបានប៉ុន្មានយកប៉ុណ្ណោះ មិនរវះរវាមហួសពីការបាន ។
- លាភសម្ប័ទ ឬ
- --សម្បទា (--សំ-ប័ត ឬ--ស័មប៉ៈទា) សេចក្ដីសមប្រកបដោយការបាន ។
- លាភាលាភ (< លាភ + អលាភ) ការបាននិងការខានបាន ឬការខាតបង់ ។ល។
- ធនលាភ (ធៈនៈ--) ការបានទ្រព្យ ។
- ធម្មលាភ (ធ័ម-មៈ--) ឬ - ធម្មិកលាភ (ធ័ម-មិកៈ--) ការបានដោយធម៌ (បានដោយត្រឹមត្រូវ) ។
- បច្ចយលាភ (បុ័ច-ចៈយ៉ៈ--) ការបាននូវបច្ច័យ ។
- បុញ្ញលាភ (ប៉ុញ-ញ៉ៈ--) ការបានដោយសារបុណ្យ ។
- បុត្តលាភ (ប៉ុត-តៈ--) ការបានកូន ។
- មិត្តលាភ (មិត-តៈ--) ការបានមិត្ត ។ល។
-
លំដាប់
( ន.នាមសព្ទ )
របៀប, ថ្នាក់, ជាន់; សង្កាត់ : លំដាប់យសស័ក្តិ; អង្គុយតាមលំដាប់ ។ តំណវេលា:
- លំដាប់នោះ តពីវេលានោះ; គ្រានោះ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លំដាប់នោះណា នាងស្រីសុជាតា ថ្វាយមធូបាយាស សឹងគ្រឿងទិព្វតន់ ពេញទាំងភាជន៍មាស ទើបនាងសង្គាស ថ្វាយព្រះទសពល ។ (ពាក្យផ្ទាញ់មារបុរាណក្នុងរឿងបឋមសម្ពោធិ) ។
-
វិត្តៈ
( ន.នាមសព្ទ )
[វិត-តៈ ]
(វិត្ត) ទ្រព្យ, សម្បត្តិ ។
- វិត្តន្តរាយ (វិត-តន់-តៈរ៉ាយ; < វិត្ត + អន្តរាយ) អន្តរាយទ្រព្យ ។
- វិត្តលាភ ការបានទ្រព្យ ។
- វិត្តវិនាស ការខូចទ្រព្យ ។ល។
-
សុត្តន្តបិដក
( ន.នាមសព្ទ )
[សុត-តន់-តៈ បិ-ដក់ ]
ឈ្មោះគម្ពីរព្រះពុទ្ធសាសនាមួយប៉ែក ក្នុងបិដកទាំងបីផ្នែក គឺព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្ម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បិដក និង ត្រៃបិដក ឬ ត្រ័យបិដក ផង) ។
Headley's Khmer-English Dictionary Full Text Search
-
តន់
( adj )
[tɑn]
- detail »
to be dear, beloved, precious, darling, tender, gentle