Khmer Dictionary: តោកយ៉ាក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តោកយ៉ាក
( គុ.គុនសព្ទ )
(តកយាក អ. ថ. តុកយ៉ាក) ដែលធ្លាក់ចុះជាអ្នកក្រីក្រលំបាក, ដែលទ័លក្ររហេមរហាមពន់ពេក : សព្វថ្ងៃគ្នាលំបេកលំបាកតោកយ៉ាកខ្លាំងណាស់ ។ ប្រើក្នុងកាព្យក៏បាន : តោកយ៉ាកលំបាកក្រៃក្រាស់ ពីក្មេងដល់ចាស់ នឿយណាស់ពន់ពេក ។
-
យ៉ាក
( កិ.កិរិយាសព្ទ )
(យាក អ. ថ. យ៉ាក) លំបាក, ធ្វើបានដោយកម្រ ។
- យ៉ាកចុន (ស. យាកចន អ. ថ. យ៉ាកចុន) គុ. ដែលទ័លក្រ, ក្រីក្រ, ខ្សត់ទ្រព្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តោកយ៉ាក ផង) ។
-
រហៀរ
( គុ.គុនសព្ទ )
ដែលក្រីក្រលំបាកតោកយ៉ាកក្រៃពេក : ក្ររហៀរ, មនុស្សរហៀរ ។
-
លំបាក
( កិ.កិរិយាសព្ទ )
ពិបាក, ធ្វើបានដោយកម្រ : លំបាកទៅ ។ គុ. ដែលពិបាក; ដែលក្រីក្រ, តោកយ៉ាក : ការលំបាក; មនុស្សលំបាក, មនុស្សក្រលំបាក ។ ន. សេចក្ដីលំបាក; ដំណើរតោកយ៉ាក, ការទ័លក្រ : ធ្វើបានដោយលំបាក, រកស៊ីដោយលំបាក ។
-
អាប់ចុន
( គុ.គុនសព្ទ )
(អ័បចន, អ័បចន អ. ថ. អាប់ចុន) ដែលទាល់គំនិត, ទាល់ផ្លូវទាល់ដំណើរ; តោកយ៉ាក, ដុនដាប; ទន់ថយ, ខ្សោយអំណាច, ខ្សោយអានុភាព : ស្រុកអាប់ចុន, ប្រទេសអាប់ចុន, ធ្លាក់ខ្លួនទៅជាមនុស្សអាប់ចុន ។ សម្រាប់ប្រើក្នុងកាព្យជាង តាមចំនួនកាព្យដែលមានសម្ផស្សចាប់ចួនតាមដំណើរសេចក្ដីកវីក៏យល់ថាគួរប្រើ, ដូចជា កាលខ្លួនមានបុណ្យ ពុំស្គាល់អាប់ចុន ស្រវឹងថ្កើងថ្កាន លុះដល់ធ្លាក់ខ្លួន អស់យសធនធាន ទើបភ្ញាក់វិញ្ញាណ ស្គាល់ភាពអាប់ចុន ។ ឥតគេរាប់អាន ព្រោះកម្មរុញច្រាន ឲ្យអស់ស័ក្តិបុណ្យ ខំប្រឹងរិះរក ប៉ប៉ះប៉ប៉ុន តាមភាពអាប់ចុន ផ្សងបុណ្យព្រេងចាស់ ។
Headley's Khmer-English Dictionary Full Text Search
-
តោកយ៉ាក
( adj )
[taok - yaak]
- detail »
to be poverty-stricken, in great misery, miserable; lamentable, poor, pitiful