Khmer Dictionary: ថែប
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ដែក
( ន.នាមសព្ទ )
លោហជាតិមួយពួក កើតពីជាតិថ្មមានព័ណ៌ក្រមៅ ជាធាតុរឹងជាងពួកលោហជាតិទាំងពួង, មានប្រយោជន៍ប្រើការបានច្រើនយ៉ាងជាងលោហជាតិទាំងពួង ។ ដែកកណ្ដារ ដែកស្រួយសម្រាប់ក្ដារឬ ខៃទម្លុះសាច់ឈើ ។ ដែកខួង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខួង) ដែកខៃ ដែកសម្រាប់ខៃទម្លុះ ។ ដែកគាស់ ដែកមានសណ្ឋានឆែកជាចម្ពាមខាងចុង សម្រាប់គាស់ដកដែកគោល ។ ដែកគោល ដែកមានសណ្ឋានមូលតូចទ្រវែងមានក្បាល ខាងចុងស្រួចសម្រាប់បោះភ្ជាប់អ្វីៗ ។ ដែកចារ ដែកមូលឆ្មារស្រួចមានដងសម្រាប់ចារសាស្ត្រាស្លឹករឹត ។ ដែកឆាប ដែកមានបន្លាខ្លីញឹកសម្រាប់ឆាបធ្មេញរណារជាដើម ។ ដែកឈូស ដែកសម្រាប់ឈូសរំលីងឈើ ។ ដែកដុល ដែកដែលនៅទាំងដុំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដុល ផង) ។ ដែកថែប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថែប) ។ ដែកពុត ដែកសម្រាប់ពត់ធ្មេញរណារ ។ ដែកភ្លើង ដែកសម្រាប់ដំយកភ្លើង (ដែកភ្លើង១គ្រឿង មានដែកដំ១ បំពង់ប៉ុយ១ ថ្ម ១ដុំ) ។ (ម.ព.ឈើគូសផង) ។ ដែកស្វាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាន ) ។ ដែកអង្រូស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្រូស) ។ល។
-
ថែប
( កិ.កិរិយាសព្ទ )
ប៉ះដែកល្អនិងដែកអន់ដើម្បីឲ្យមុត : ថែបកាំបិត, ថែបមុខប៉ូវថៅ ។
-
ថែប
( ន.នាមសព្ទ )
ដែកអាស្យេ ឬដែកអាសៀក : កាំបិតនេះធ្វើដោយដែកថែប ។
-
ថែប
( ន.នាមសព្ទ )
ផែងធ្វើដោយឫស្សី, បបុសឬស្លឹកត្នោត, ស្លឹកចាកជាដើម សម្រាប់ហាលថ្នាំ; អ្នកស្រុកខ្លះហៅ លៀប ។ ប្រដាប់សម្រាប់ជ្រកភ្លៀង ធ្វើរាងដូចដំបូលសម្រាប់បើកបិទបានក៏ហៅ ថែប ដែរ : យកថែបមកដាក់បាំង, ដកយកថែបនេះចេញ ។
-
បួរ
( ន.នាមសព្ទ )
ថែបធ្វើដោយមែកឈើទាំងស្លឹក សម្រាប់ឲ្យដង្កូវនាងតោងវារព័ទ្ធសំបុក (ហៅតាមទម្លាប់ស្រុក, អ្នកស្រុកខ្លះហៅ ថែបនាង) ។
-
ប៉ាន
( កិ.កិរិយាសព្ទ )
ពាសពីលើ, ស្រោបថែម, ដាក់ឬពាក់ប្រដាប់ដែលហៅថា ប៉ាន : ត្រូវប៉ានដែកថែបមួយផ្ទាំងទៀត; ប្រយ័តុ្ន ! ក្បាលអ្នកឯងមិនមែនប៉ានដែកទេកុំហ៊ានពេក ។
-
ផែង
( ន.នាមសព្ទ )
ថែបត្បាញដោយបន្ទោះសំប៉ែត : រោងបាំងផែង ។
- កន្ទេលផែង កន្ទេលត្បាញដោយបន្ទោះឫស្សី ។
- ជញ្ជាំងផែង ជញ្ជាំងផ្ទះបិទបាំងផែង ។
-
ពិន
( ន.នាមសព្ទ )
ថែបហាលថ្នាំ (ពាក្យអ្នកបាត់ដំបង) ។
-
របារ
( ន.នាមសព្ទ )
មេដែលគាបរបង, ជញ្ជាំង, ថែបជាដើម : របាររបង, របារជញ្ជាំង ។
Headley's Khmer-English Dictionary Full Text Search
-
ថែប
( n )
[tʰaep]
- detail »
steel
Reference: ដែកថែប -
ថែប
( v )
[tʰaep]
- detail »
to sharpen (e.g. a knife); to temper (metal)
-
ថែប
( n )
[tʰaep]
- detail »
tent, shelter (e.g. from the rain)
-
ថែប
( n )
[tʰaep]
- detail »
mat or frame made of bamboo and used for drying tobacco (locally sometimes called លៀប)
-
ថែប
( n )
[tʰaep]
- detail »
measure of length equivalent to five cubits (about 70 inches)