Khmer Dictionary: ទិដ្ឋាការ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទិដ្ឋាការ
( ន.នាមសព្ទ )
[ទត-ឋាកា]
(ទិដ្ឋ + អាការ) អាការដែលបានឃើញ, បានចួបប្រទះមកហើយ ។ សព្វថ្ងៃពាក្យនេះប្រើសំដៅយកហត្ថលេខាជាចាំបាច់ នៃអ្នករាជការមានសម្ថកិច្ចដែលត្រូវចុះលើលិខិតផ្សេងៗ មានលិខិតឆ្លងដែននិងអាណត្តិបើកប្រាក់ជាដើម ជាការបញ្ជាក់ថាខ្លួនបានពិនិត្យឃើញត្រឹមត្រូវហើយ : លិខិតនេះ មានទិដ្ឋាការពីក្រុមសន្តិសុខជាតិហើយឬនៅ ?; អាណត្តិបើកប្រាក់នេះ ក្រុមអភិបាលប្រាក់ចំណាយមិនទាន់ចុះទិដ្ឋាការនៅឡើយទេ ព្រោះមានការទាស់ខុស... (បារ. Visa) ។
-
លិខិតឆ្លងដែន
( ន.នាមសព្ទ )
លិខិតដែលក្រសួងមានសមត្ថកិច្ចបានចេញឲ្យធ្វើដំណើរឆ្លងដែននៃរដ្ឋមួយទៅកាន់រដ្ឋដទៃ : សុំលិខិតឆ្លងដែនទៅកាន់បរទេស (បារ. Passeport ប៉ាស្ពរ) : បានពិនិត្យលិខិតឆ្លងដែនរបស់ឈ្មោះហ្នឹង ឃើញមានទិដ្ឋាការសព្វគ្រប់ហើយ (បារ. Visa វីហ្សា) : ទិដ្ឋាការចេញ, ទិដ្ឋាការចូល... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិដ្ឋាការ នេះទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
ទិដ្ឋាការ
( n )
[tittʰaakaa]
- detail »
visa; form, sign, way