Khmer Dictionary: ទំនឹម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទំនឹមទំនៀម
( គុ.គុនសព្ទ, ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទំនឹម) ។
-
ទំនឹម
( គុ.គុនសព្ទ, ន.នាមសព្ទ )
ពាក្យដែលផ្ទឹមនឹងពាក្យឯទៀត : ពាក្យទំនឹម ។ ច្រើនជាបរិវារសព្ទផ្សំជាមួយនឹងពាក្យ ទំនៀម :
- ទំនឹមទំនៀម គឺជាពាក្យដែលលោកចងជាប្រស្នាប្រៀបផ្ទឹមទៅរកសេចក្ដីណាមួយ, ច្រើនតែជាពាក្យសុភាសិត, ដូចពាក្យមានដើមថា ចិត្តជាទេវទត្ត មាត់ជាទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេវតា ក្នុងពាក្យ ទេវ និង ទេវទត្ត ផង) ។
-
នីតិ
( ន.នាមសព្ទ )
[នី-តិ ]
ច្បាប់; ឧបាយជាគ្រឿងណែនាំ; បែបផែន; ទំនឹមទំនៀម, ប្រពៃណី ។
- នីតិកម្ម (--កាំ) ការធ្វើច្បាប់, សិទ្ធិតែងច្បាប់, អង្គច្បាប់ សម្រាប់រដ្ឋនីមួយៗ ។
- នីតិកាល កាលរបស់នីតិ, រយៈកាលរបស់សភាអ្នកតែងតាំងច្បាប់ : នីតិកាលនៃសភាទាំងពីរ មានកំណត់តែត្រឹម ៤ ឆ្នាំ ។
- នីតិកោសល (--សល់) អ្នកឈ្លាសក្នុងច្បាប់, ដែលវាងវៃខាងច្បាប់ ។
- នីតិក្រម លំដាប់នៃច្បាប់; ទម្រង់ការរបស់ច្បាប់ គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេតពិនិត្យសាកសួរពីបទល្មើសផ្សេងៗ ។
- នីតិនិយម ការកំណត់យកតាមច្បាប់, សេចក្ដីស្មោះត្រង់ចំពោះច្បាប់រាជការសម្រាប់រដ្ឋ ។
- នីតិប្បញ្ញត្តិ (--តិប-បាញ់-ញ៉ាត់) បញ្ញត្តិរបស់ច្បាប់, ការតែងតាំងច្បាប់, ការបង្គាប់ឲ្យធ្វើតាមច្បាប់ : នីតិប្បញ្ញត្តិជាភារៈរបស់សភា ។
- នីតិបុគ្គល អ្នករៀបរៀងច្បាប់, អ្នកតែងតាំងច្បាប់ ។
- នីតិប្រតិបត្តិ (--ប្រៈតិបាត់) ការប្រតិបត្តិតាមច្បាប់, សេចក្ដីគោរពច្បាប់ ។
- នីតិសម្បទា (---សាំ-ប៉ៈ--) ការដល់ព្រម, សមប្រកប, បរិបូណ៌ដោយច្បាប់, ការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ ។ នីតិសាស្ត្រ គម្ពីរឬក្បួនខ្នាតស្ដីពីច្បាប់ ។ល។
-
ពាក្យ
( ន.នាមសព្ទ )
[ពាក ]
(វាក្យ, វ > ព ) “ភាសា, សម្ដី; ប្រយោគសម្ដី” ។
- ពាក្យចំ ឬ - ពាក្យចំពោះ ពាក្យដែលមានសេចក្ដីត្រង់ៗ មិនប្រៀបធៀប, ដូចជា : ចាក់ស្មុគ ចាក់បន្ទោះត្បាញឲ្យកើតជាស្មុគ ។
- ពាក្យប្រៀប ពាក្យដែលមានសេចក្ដីមិនត្រង់ចំពោះ គ្រាន់តែប្រៀបប្រដូច, ដូចជា : សម្ដីសាញចាក់ស្មុគ; ជំពាក់ឆ្វាក់ចាក់ស្រេះ (ប្រហែលដូចគេចាក់បន្ទោះត្បាញស្មុគ) ។
- ពាក្យទំនឹម ឬ - ពាក្យទំនឹមទំនៀម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទំនឹម) ។
- ពាក្យផ្ទុយ ពាក្យដែលមានជាទំនាស់គ្នា ដូចជា : ខ្ពស់ ជាពាក្យផ្ទុយនឹង ទាប ជាដើម ។ល។
-
មួយក្លាយជាដប់
ពាក្យទំនឹមទំនៀមជាបរម្បារាតៗមក, មានអត្ថន័យជាសេចក្ដីតំណាលថា មានបុរសម្នាក់ បានដុំមាសមកកប់ទុកនៅទីស្ងាត់មួយកន្លែង, ចង់ដឹងចរិយារបស់ប្រពន្ធ, ក៏និយាយប្រាប់ប្រពន្ធថា “អញចូលទៅជុះក្នុងព្រៃក្បែរផ្លូវ ស្រាប់តែមានក្អែកមួយចេញមកមុនអាចម៍ ហើរប្រិចបាត់ទៅ” --ប្រពន្ធមាត់ឥតគម្រប ក៏និយាយតំណាលប្រាប់គេតាមសម្ដីប្ដីប្រាប់, អ្នកឯទៀតៗក៏ចេះតែនិយាយប្រាប់គ្នាតៗទៅទៀត, ពីក្អែកមួយទៅជាក្អែកពីរក្អែកបី រហូតដល់ក្អែកដប់... ចំណេរកាលតៗមក ក៏ជាប់មានពាក្យដែលពន្លូតបំផ្លើសថា មួយក្លាយជាដប់ ឬក្អែកមួយជាក្អែកដប់; គេនិយាយថាកុំជឿអីមួយក្លាយជាដប់ទេ ឬថា ក្អែកមួយជាក្អែកដប់ទេ, មានន័យថា សម្ដីឬដំណឹងអ្វីដែលឮតពីមួយមកមួយពុំទាន់ប្រាកដទេ កុំអាលប្រញាប់ជឿភ្លាមៗ ត្រូវពិនិត្យមើលឲ្យហ្មត់ចត់សិន... (មានព្រះបរមពុទ្ធោវាទដូចក្នុង កាលាមសូត្រ ជាដើមក៏ថ្លែងពីរឿងបែបនេះច្រើន) ។
-
អាភាស
( ន.នាមសព្ទ )
(អាភាឞ) ការនិយាយរកគ្នា, ការចរចាទៅវិញទៅមក, សន្ទនា; សុន្ទរកថា; សុភាសិត, ពាក្យទំនឹមទំនៀម ។ (សំ. បា. អាភាស) រស្មី, ពន្លឺរស្មី, អាភា, ឱភាស ។
Headley's Khmer-English Dictionary Full Text Search
-
ទំនឹម
( n )
[tumnɨm]
- detail »
figurative expression; proverb; metaphor; saying, aphorism, maxim
-
ទំនឹម
( n )
[tumnɨm]
- detail »
order, arrangement
-
ទំនឹម
( n )
[tumnɨm]
- detail »
usage, custom, tradition
-
ទំនឹម
( adj )
[tumnɨm]
- detail »
to be comparable, metaphoric