Khmer Dictionary: ធុតង្គ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កូនតឹង
( ន.នាមសព្ទ )
ឈ្មោះគ្រឿងប្រហារមួយប្រភេទ ធ្វើពីដែក ឬ សំណមានសណ្ឋានមូល ទំហំប៉ុនផ្លែក្រសាំង ឬផ្លែក្រូចឆ្មារ ចងភ្ជាប់នឹងខ្សែវែង សម្រាប់ចោលទៅហើយកន្រ្តាក់មកវិញ ។ ឈ្មោះប្រដាប់សម្រាប់ភ្ជាប់នឹង ដំបូលមុងធុតង្គ ហើយចោលទៅថ្ពក់នឹងមែកឈើ ដើម្បីនឹងចងព្យួរមុងធុតង្គនោះ ។
-
ខលុបច្ឆាភត្តិកង្គ
( ន.នាមសព្ទ )
[ខៈល៉ុប៉ាច់-ឆាភាត់-តិក័ង ឬ-- ក័ង-គៈ]
(ខលុ និ. “ក៏; ឮថា”; ន. “សត្វមៀម” + បច្ឆា “ខាងក្រោយ” + ភត្តិកង្គ “អង្គរបស់ភិក្ខុអ្នកមានភត្ត”) ន. ឈ្មោះធុតង្គទី ៧ ក្នុងពួកធុតង្គទាំង ១៣ ។ ភិក្ខុអ្នកកាន់ធុតង្គនេះ កាលបើខ្លួនឆាន់ជិតនឹងលែង ឬឆាន់រួចហើយភ្លាមៗនោះ កាលបើមានគេយកចង្ហាន់មកប្រគេនទៀត បានឃាត់គេថា ខ្លួនលែងឆាន់ទៀតហើយ ក៏ត្រូវតែលែងឆាន់ក្នុងពេលបន្ទាប់នោះទៀត ដោយដាច់ខាត (ដូចជាសត្វមៀម ដែលក្នុងយប់ណា បើវាចាប់ចំណីអ្វីបានហើយ ចំណីនោះធ្លាក់ជ្រុះពីចំពុះវាទៅ វាលែងចាប់ចំណីស៊ីតទៅទៀត ពេញមួយយប់នោះ) ។ ព. វិ. ពុ. ។ ក្នុងកាលពីដើម, មានអ្នកខ្លះហៅធុតង្គទី ៧ នេះថា ប្រឡុបបច្ឆា ប្រើវិធីប្រឡាក់បាយលាយជាមួយនឹងបង្អែមចម្អាបច្របល់គ្នាឆាន់ហៅថា កាន់ធុតង្គប្រឡុបបច្ឆា ឬ ឆាន់ប្រឡុបបច្ឆា ក្លាយទៅជា តិត្ថិយវត្ត គឺវត្តប្រតិបត្តិរបស់និគ្រន្ថពួកខ្លះក្នុងប្រទេសឥណ្ឌា ដែលព្រះសម្ពុទ្ធទ្រង់ហាម, បើភិក្ខុណា កាន់វត្តប្រតិបត្តិបែបតិត្ថិយវត្តដូច្នោះ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ ។
-
តេចីវរិកង្គៈ
( ន.នាមសព្ទ )
[តេ-ចី-វៈ-រ៉ិ ក័ង-គៈ]
(--កង្គ) អង្គរបស់ភិក្ខុអ្នកប្រើប្រាស់តែចីវរ ៣ គឺ សង្ឃាដី, ចីពរ, ស្បង់ ជាប្រក្រតី (ឈ្មោះធុតង្គទី ២ ក្នុងពួកធុតង្គទាំង ១៣) ។
-
ធុតង្គ
( ន.នាមសព្ទ )
[ធុដុង ឬ ធូដុង ]
អង្គរបស់ធម៌ជាគ្រឿងកម្ចាត់នូវកិលេស ។ ពាក្យនេះជាឈ្មោះវត្តប្រតិបត្តិដោយឡែក សម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនាកាន់តាមកម្លាំងសទ្ធា ដើម្បីទម្រោមធម៌ជាគ្រឿងសៅហ្មងចិត្តឲ្យថយចុះ ។
-
ធូតង្គ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធុតង្គ) ។
-
នេសជ្ជិកង្គៈ
( ន.នាមសព្ទ )
[--សាច់-ជិ-កាំង-គៈ]
(នេសជ្ជិកង្គ) អង្គរបស់ភិក្ខុអ្នកប្រព្រឹត្តឃាត់នូវឥរិយាបថដេកហើយស៊ូទ្រាំនៅដោយឥរិយាបថអង្គុយឬដើរ, ឈរជាប្រក្រតី (ឈ្មោះធុតង្គទី ១៣ ក្នុងពួកធុតង្គទាំង ១៣; ព. ពុ.) ។
-
បត្តបិណ្ឌិកង្គៈ
( ន.នាមសព្ទ )
[ប៉័ត-តៈ-ប៉ិន-ឌិក័ង-គៈ ]
អង្គរបស់ភិក្ខុអ្នកបរិភោគនូវភោជនតែក្នុងបាត្រជាប្រក្រតី (ឈ្មោះធុតង្គទី ៦ ក្នុងពួកធុតង្គទាំង ១៣) ។
-
បិណ្ឌបាតិកង្គៈ
( ន.នាមសព្ទ )
[បិន-ឌៈប៉ាតិ-ក័ង-គៈ]
(អង្គរបស់ភិក្ខុអ្នកត្រាច់ទៅដើម្បីបិណ្ឌបាតជាវត្ត (ឈ្មោះធុតង្គទី ៣ ក្នុងពួកធុតង្គទាំង ១៣) ។
-
បំសុកូលិកង្គៈ
( ន.នាមសព្ទ )
[ប៉័ង-សុ កូលិ-ក័ង-គៈ ]
(--កង្គ) អង្គរបស់ភិក្ខុអ្នកទ្រទ្រង់ឬប្រើប្រាស់នូវចីវរដែលប្រឡាក់អាចម៍ដី ខ្ទុះឈាមគួរខ្ពើម... (ឈ្មោះធុតង្គទី១ក្នុងពួកធុតង្គទាំង ១៣; ព. ពុ.) ។
-
រុក្ខ
( ន.នាមសព្ទ )
[រុក-ខៈ ]
(វ្ឫក្ស) ឈើ ។ ប្រើជាបទសមាស, ដូចជា :
- រុក្ខចេតិយ ដើមឈើដែលមានគេគោរពរាប់អានថាជារបស់ស័ក្តិសិទ្ធិ ។
- រុក្ខច្ឆាយា ម្លប់ឈើ ។
- រុក្ខជាតិ ជាតិឈើ, ឈើគ្រប់យ៉ាង ។
- រុក្ខទេវតា ទេវតាដែលអាស្រ័យនៅនាដើមឈើ ។
- រុក្ខប្បទេស (រុក-ខ័ប-ប៉ៈ--) ព្រៃ, ដងព្រៃ ។
- រុក្ខផល ផ្លែឈើ ។
- រុក្ខផលាផល ផ្លែឈើតូចធំ ។
- រុក្ខមូល ទីប្របដើមឈើ ។
- រុក្ខមូលិក អ្នកកាន់ធុតង្គមួយប្រភេទ តមមិននៅក្នុងទីប្រក់ទីបាំង ត្រូវនៅអាស្រ័យតែក្នុងម្លប់ឈើ (ព. ពុ.) ។
- រុក្ខវិថី ថ្នល់ទូលាយក្នុងទីក្រុងដែលមានដើមឈើរៀងជាជួរហូរហែអមតាមចិញ្ចើមផ្លូវ (ប៉ុន្តែទីទៃពីមហាវិថីនិងវិថីឯទៀត) ។
- រុក្ខសាខា មែកឈើ ។
- រុក្ខាវយវៈ (បា. < រុក្ខ+អវយវ) អវយវៈរបស់ឈើ (មានមែក, សន្លឹកជាដើម) ។ល។
Headley's Khmer-English Dictionary Full Text Search
-
ធុតង្គ
( n )
[tʰuʔdɑŋ]
- detail »
ascetic, hermit; Buddhist monk who spends most of his time living and meditating in the forest; zealous monk; asceticism; a section of the Dharma concerning asceticism
-
ធូតង្គ
- detail »
See:ធុតង្គ