Khmer Dictionary: នរៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នរៈ
( ន.នាមសព្ទ )
[នៈរៈ ]
(នរ) មនុស្ស, ជន ។ ឥត្ថី. នារី ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នរៈនារី ត្រូវខំសំភី រៀនសូត្ររាល់គ្នា ទាន់ខ្លួននៅក្មេង កុំលះវេលា ដល់ចាស់ជរា អ្នកនឹងធូរចិត្ត ។
-
នរជាតិ
( ន.នាមសព្ទ )
[នៈរៈជាត ]
ជាតិមនុស្ស, មនុស្ស, ជន (ពាក្យនេះមានន័យដូចគ្នានឹង នរៈ ដែរ) ។
-
នរណា
( ន.នាមសព្ទ )
[ន-ណា ]
ប្រើជាបុច្ឆាសព្វនាមថា មនុស្សណា ? អ្នកណា ?; នរណាដើរនុ៎ះ ?; ឯងទៅជាមួយនឹងនរណា ? (ប្រើបានចំពោះតែជាមួយនឹង ណា ប៉ុណ្ណោះឯង, ពុំដែលប្រើជាមួយនឹងពាក្យ នុះ ឬ នោះ ថា នរនុះ ឬ នរនោះ ផងទេ, បើ នរៈ ឬ អ្នក ប្រើបាន : នរៈនុះ, អ្នកនោះ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរៈ និង នរូ ទៀតផង ។
-
នរនាទ
( ន.នាមសព្ទ )
[នៈរៈនាត ]
ការបន្លឺឬកម្ទរសំដីរបស់នរៈ ។
-
នារី
( ន.នាមសព្ទ )
ស្ត្រី, មនុស្សស្រី, នាង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរៈ ទៀតផង ។
-
មនុស្ស
( ន.នាមសព្ទ )
[មៈនុស ]
(មនុឞ្យ) ជនអ្នកដឹងការខុសត្រូវ, សត្វវិសេសមួយប្រភេទជាពូជវង្សនៃមនុ, នរៈ ។
- មនុស្សជាតិ (មៈនុស-សៈជាត) ជាតិជាមនុស្ស, ពួកមនុស្ស ។
- មនុស្សឃាដ ឬ--ឃាត អំពើពិឃាតមនុស្ស, ដំណើរសម្លាប់មនុស្ស (ហៅថា មនុស្សឃាតកម្ម ឬ នរឃាត, នរឃាតកម្ម ក៏បាន) ។
- មនុស្សឃាដកៈ ឬ--ឃាតកៈ (មៈនុស-សៈឃាដៈកៈឬ--តៈកៈ) អ្នកពិឃាតមនុស្ស (ហៅថា នរឃាតក ឬ--ឃាតកៈ ក៏បាន) ។ មនុស្សទេព ទេវតារបស់ពួកមនុស្ស (ក្សត្រិយ៍ទ្រង់រាជ្យ) ។
- មនុស្សធម៌ ធម៌សម្រាប់មនុស្ស (ច្បាប់សម្រាប់ប្រដៅពួកមនុស្សឲ្យប្រព្រឹត្តសុចរិត; សីល ៥...។
- មនុស្សលោក លោកជាទីនៅនៃពួកមនុស្ស, លោកសម្រាប់ពួកមនុស្ស, ឋានមនុស្ស ។ល។
- មនុស្សា (ពហុ. របស់ មនុស្ស) មនុស្សទាំងឡាយ, ពួកមនុស្ស (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ មនុស្សី ស្ត្រីមនុស្ស, មនុស្សស្រី (មានតែពាក្យប៉ុន្តែមិនសូវដែលប្រើ ព្រោះពាក្យថា មនុស្ស ឬ មនុស្សា ជាសាធារណៈទួទៅទាំងប្រុសទាំងស្រីទៅហើយ) ។
-
សីត
( គុ.គុនសព្ទ )
[--តៈ ]
(ឝីត ឬ ឝីតល) ត្រជាក់, រងា ។
- សីតករ ឬ
- សីតភានុ,
- សីតរង្សី ឬ --រស្មី ព្រះចន្រ្ទ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សីតករ ដ៏បវរ ដោយរង្សី, បូណ៌មី ខែកត្តិក ត្រជាក់ស្រេង; ពួកនរៈ និងនារី នាំគ្នាលេង, លោតកញ្ឆេង សើចសប្បាយ រីករាយច្រើន ។
- សីតកាល ឬ--សម័យ វេលាត្រជាក់; រដូវរងា ។
- សីតភ័យ ការខ្លាចរងា ។
- សីតភិត (បា. --ភីត; សំ. ឝីតភីត) អ្នកដែលចាញ់រងា ។
- សីតរស (--រស់) ទឹកត្រជាក់; (រ. ស.) : ព្រះសីតរស ។
- សីតវាត ខ្យល់ត្រជាក់ ។
- សីតាលុ ដែលមានត្រជាក់ច្រើន; ប្រទេសរងាខ្លាំង; មនុស្សចាញ់រងា (ព. ផ្ទ. ឧណ្ហាលុ) ។
- សីតុណ្ហភាព (សីតុន-ហៈ--) ភាពត្រជាក់និងក្ដៅ, ភាពនៃបរិយាកាសត្រជាក់និងក្ដៅដែលផ្សព្វផ្សាយមកប៉ះលើខ្លួនយើង ។
- សីតោទក (--ទៈកៈ ឬ--ទក់; បា. < សីត + ឧទក “ទឹក”) ទឹកត្រជាក់ (ព. ផ្ទ. ឧណ្ហោទក) ។
- សីតលចិត្ត ឬ--ហទ័យ, --ហ្ឫទ័យ ចិត្តត្រជាក់, ចិត្តជា ។ល។
Headley's Khmer-English Dictionary Full Text Search
-
នរៈ
( n )
[nɔɔ, neaʔreaʔ]
- detail »
person, man, human being