Khmer Dictionary: នឹង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កងកេង
( ន.នាមសព្ទ )
ឈ្មោះសត្វបក្សីមួយប្រភេទមានចំពុះធំមិនសមនឹងមាឌខ្លួន គល់ចំពុះមានសណ្ឋានខ្ពស់ធំឡើងដូចសីរ សម្បុរសត្វនោះខ្មៅ ខ្លួនរាងធំវែង បើតាមធម្មតាច្រើននៅតែក្នុងព្រៃធំ មានផ្លែឈើជាអាហារ ។
-
កងទ័ព
( ន.នាមសព្ទ )
[កង-ទាប់]
ក្រុមមនុស្សត្រៀមច្បាំងនឹងសត្រូវ, ឬសេនារេហ៍ពលដែលមានកាតព្វកិច្ចការពារជាតិ, មាតុភូមិ រកសន្តិសុខជូនប្រជាជន និងស្រុកទេស ។
-
កង់
( ន.នាមសព្ទ )
(ព.សា.) យានកង់ពីរដែលអាចប្រព្រឹត្តទៅមុខបានដោយសារឈ្នាន់, ច្រវាក់ថាសជាដើមដែលដាក់ទាក់ទងគ្នាជាមួយនឹងដុំនៃកង់ក្រោយនិងដុំកណ្ដាល (ទោចក្រយាន) ។
-
កញ្ចែ
( ន.នាមសព្ទ )
គ្រឿងផ្លុំមួយយ៉ាងមានខ្សែសម្រាប់ទាញឲ្យឮ ប្រើជាគ្រឿងប្រដាប់ កប៉ាល់ : កញ្ចែកប៉ាល់ ។ មួយយ៉ាងទៀតមានសណ្ឋានប្រហែល នឹងអណ្តាតប៉ីដែលប៉ូលិសយាមផ្លុំ ។
-
កញ្ច្រែង
( ន.នាមសព្ទ )
ប្រដាប់ប្រើត្បាញនឹងបន្ទោះដូចល្អី, កញ្ជើ តែត្បាញរង្វើលៗ; កញ្ច្រែងរាងជ្រៅប្រហោងធំៗសំរាប់ដាក់ត្រី, ឯកញ្ច្រែងរាងរាក់ហើយប្រហោងតូចៗសម្រាប់រែងអង្ករ ។
-
កញ្ជប់
( គុ.គុនសព្ទ )
ដែលរារង់, បង្អែរបង្អង់, បណ្ដោះបណ្ដៃបំណុលគេដោយមានល្មមនឹងសងគេបាន ហើយទម្រន់បង្អង់មិនសងគេងាយ, ឬដែលខ្ចីប្រដាប់ប្រើប្រាស់របស់គេទៅ ហើយទម្រន់បង្អង់ទុកមិនឲ្យមកគេវិញ : មនុស្សកញ្ជប់ទ្រព្យគេ ។
-
កណ្ដោច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលត្រមោចឯកឯង, ដែលមានចិត្តត្រមោច លន្លង់លន្លោចក្នុងទីស្ងាត់ជ្រងំ : គ្នាជាមនុស្សកណ្ដោចទាំងថ្ងៃទាំងយប់; នៅកណ្ដោចម្នាក់ឯង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កណ្ដែងកណ្ដោច ទៀតផង ។ គេអាចប្រើពាក្យ កណ្ដោច នេះផ្សំជាមួយនឹងពាក្យ កណ្ដាច់ ២ គុ. ផងក៏បាន : យកខ្សែកណ្ដាច់កណ្ដោចអ៊ីចឹងមកឲ្យគ្នា ! ប្រើការអីនឹងកើត ?
-
កណ្ដោលបាត
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទស្លឹកផ្លែនិងក្លិនប្រហែលគ្នានឹងកណ្ដោលធំតែដើមតូចទាប កំពស់ប្រមាណដើមស្ពៃ ។
-
កន្តូ
( ន.នាមសព្ទ )
ប្រដាប់មួយយ៉ាងមានសណ្ឋានប្រហែលនឹងក្លង ឬប្រអប់ជើងដំរី តែធំហើយមានគ្រប ច្រើនធ្វើដោយប្រាក់, ស្ពាន់, ឈើ សម្រាប់ដាក់បានភោជនាហារ ។
-
កន្តូឡេត
( ន.នាមសព្ទ )
ឈ្មោះស្មៅទឹកមួយប្រភេទ សណ្ឋានទងនិងស្លឹកប្រហែលនឹងស្គន់ដំរី ប្រើធ្វើជាអន្លក់បាន ។
Headley's Khmer-English Dictionary Full Text Search
-
ណង់
[nɑŋ]
- detail »
Surin dial. form of និង and នឹង
-
និង
( conj )
[nɨŋ]
- detail »
and (sometimes confused with នឹង )
-
នឹង
( prenp )
[nɨŋ]
- detail »
with, by (means of); for; against; from; (attached) to; as
Eg. មិនងាយនឹងចោរលួចបានឡើយ : It's not easy for a thief to steal. -
នឹង
( adj )
[nɨŋ]
- detail »
to be fixed, steady, firm, stable, still, stagnant, unchanging; to be balanced, in equilibrium
-
នឹង
( pvp )
[nɨŋ]
- detail »
future tense marker; will, about to (នឹង is often written for និង and vice versa)
Eg. ចាំនៅគល់នោះចុំ! ខ្ញុំនឹងឡើងទៅចាប់វាឯលើ : Wait at the base (of the tree). I will climb up to catch him at the top.