Khmer Dictionary: នែបនិត្យ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កនិដ្ឋា
( ន.នាមសព្ទ )
[កៈ-និត-ឋា]
(កនិដ្ឋ) ប្អូន, ប្អូនតូច, ប្អូនពៅ ។ ច្រើនប្រើក្នុងពាក្យកាព្យ ហៅស្ត្រីជាគូសង្សារ, គូសំឡាញ់ : ឲ្យតែបានជួបកែវកនិដ្ឋា សមតាមប្រាថ្នានៅនែបនិត្យ បង់ខាតប៉ុន្មានរៀមពុំគិត ស៊ូប្ដូរជីវិតឥតងាករេ ។
-
និត្យ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[និត]
(និច្ច) ទៀង, ពិត, មែន, រឿយៗ, មិនដែលដាច់; ច្រើនប្រើជា និត្យនៅ ឬនៅនិត្យ គឺនៅមិនដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ...អនិច្ចំពុំឋិត ពុំថេរនៅនិត្យ យឺនយូរឡើយនៃ ស្លាប់ទៅជាខ្មោចអសោចពេកក្រៃ ឆ្អឹងសាច់សរសៃ ជាព្រះធរណី ។...(ព្រះត្រៃលក្ខណ៍បុរាណ) ។
- នែបនិត្យ គឺអែបជិតរឿយៗ ឬអែបជិតមិនដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ... នែបនិត្យក្រសោប ជួញជិតអង្គឱប អង្អែលឥន្ទ្រិយ ថើបថែកាយា ភក្ដ្រាកាកី កួចកើតមេត្រី រាគរសតណ្ហា ។...(សាស្ត្រាកាកី) ។
- និត្យសមាជិក (និត-ត្យៈ--) ន. (សំ. បា.) សមាជិកដែលនៅប្រចាំការជានិច្ចនៃសមាគម ឬការិយាល័យណាមួយ ។
-
នែបនិត្យ
( កិ.កិរិយាសព្ទ )
[--និត ]
អែបជិត, ផ្ដេកផ្ដិត, កៀកឱប, អែបជិតមិនដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឱកែវកល្យាណ ធ្វើម្ដេចនឹងបាន ប្អូនមកនែបនិត្យ រួមរ័កមេត្រី ដោយក្ដីស្នេហ៍ស្និទ្ធ ឲ្យបានដូចចិត្ត ដែលបងប៉ុនប៉ង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និត្យ ផង ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!