Khmer Dictionary: ន័យ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កសាង
( គុ.គុនសព្ទ )
ធ្វើ, សង់, បង្កើតឡើង, ស្ថាបនា ។ ឧ. អ្នកភូមិយើងកំពុងកសាងអាគារសិក្សាមួយខ្នង ។ ន័យមួយទៀតថា ហៅមកអប់រំឲ្យដើរតាមបក្សតាមអង្គការ ។ ឧ.កសាងមនុស្សដើរខុសគន្លងឲ្យប្រព្រឹត្តត្រឹមត្រង់ឡើងវិញ ។
-
កាលៈទេសៈ
( ន.នាមសព្ទ )
(កាល “គ្រា, ពេល, សម័យ” + ទេស “ស្រុក, ប្រទេស”) កាលសម័យរបស់ស្រុកទេស; កាលនិងប្រទេស : មុននឹងប្រកបមុខរបរផ្សេងៗ គប្បីពិចារណាលៃលកមើលឲ្យសមរម្យទៅតាមកាលៈ-ទេសៈ ។ ពាក្យនេះ សម័យសព្វថ្ងៃ គេច្រើនប្រើសំដៅន័យថា “ហេតុការណ៍ចម្លែក, ប្រវត្តិហេតុ, ព្រឹត្តិការណ៍ផ្សេងៗ, ការវិបរិតប្រែប្រួល” ។
-
ក្បិតក្បៀត
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
សំច័យ, សំចែសំច័យ, មិនកញ្ជះកញ្ជាយ : ត្រូវខំក្បិតក្បៀតប្រាក់កាស កុំចាយវាយកញ្ជះកញ្ជាយពេក ។ កុំប្រើពាក្យថា ត្បិតត្បៀត ព្រោះពុំមែនជាពាក្យមានន័យគួរប្រើទេ ។
-
ក្សត្រ
( ន.នាមសព្ទ )
[ក្ស័ត]
(ក្សត្រ, ក្សត្រិយ) ស្ដេច; បើតាមន័យខាងដើមកប្បប្រែថា “មេស្រែ” ។
-
កង្កែបអាចម៍គោ
( ន.នាមសព្ទ )
[-អាច់- ]
ឈ្មោះកង្កែបមួយប្រភេទ មាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរ ប៉ុន្តែដងខ្លួនខ្លី ជើងក៏ខ្លីៗ ដែរ សម្បុរស្ទើរលឿង នៅតែក្នុងកំពាយអាចម៍គោលើគោក : កង្កែបអាចម៍គោហ៊ានលោតខាំពស់វែក មានន័យថា រាស្រ្តតូចតាចហ៊ានប្រណាំងប្រជែងជាមួយនឹងមន្រ្តីមានស័ក្ដិធំ (ព. ទ. បុ.) ។
-
កញ្ជាត
( ន.នាមសព្ទ )
ជាតិ ។ ពាក្យសាមញ្ញ ប្រើដោយមានទោសៈ មើលងាយទ្រគោះបន្តុះបង្អាប់អ្នកដទៃណាមួយ ឥតខ្លាចចិត្ត ឥតញញើត : កញ្ជាតអាអ្នកក្រ, កញ្ជាតអាល្ងង់ មានន័យថា ជាតិជាអ្នកក្រ, ជាមនុស្សល្ងង់ ។
-
កល្បសព្ទ
( ន.នាមសព្ទ )
[ក័ល-ប៉ៈ-សាប់]
(កល្ប “ដូចគ្នា” + ឝព្ទ “សូរ, សំឡេង”; កប្ប+សទ្ទ) ពាក្យដែលមានសូរដូចគ្នា ប៉ុន្តែមានអត្ថន័យផ្សេងគ្នា ដូចជា ក (ក មនុស្ស សត្វ); ក (សាង, សង់); កល (ល្បិច); កល់ (ដាក់ទ្រពីក្រោម...); ខារ (ក្លិនឬរសខារ); ខារ (ខារឈើហុប); ខិត (កកិលចូល...); ខិត (សូត្រមួយខិត); គ (ដើមគ); គ (មនុស្សគ); មៀន (ដើមមៀន); មៀន (មៀនកាំបិត) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សទិសសព្ទ, វិសទិសសព្ទ, វេវចនៈ ផង) ។
-
ខ
( ន.នាមសព្ទ )
ប្រការ, ចំពូក, មាត្រា, បទ, ន័យ, សេចក្ដីស្រង់ រួមចំនួនខ្លីៗ : ខ ១, ខ ២, ខ ៣ ។
-
ក្អិល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
មានន័យដូចគ្នានឹងពាក្យ កក្អិល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
ខ្យល់
( ន.នាមសព្ទ )
សភាវៈដែលបក់, ដែលផាត់ទៅមកតាមធម្មតាលោក គឺរំជួលអាកាស ។
- ខ្យល់ចាប់ គឺធាតុក្នុងខ្លួនមិនស្រួលស្លាក់ខ្យល់រត់មិនសព្វនាំឲ្យវិលមុខបែកញើស ត្រជាក់ខ្លួន ។
- ខ្យល់គរ គឺខ្យល់ចាប់ធ្ងន់បាត់ស្មារតីដូចមនុស្សស្លាប់ ។ ពាក្យនេះស្រុកខ្លះហៅ ខ្ចរ (អ. ថ. ខ្ចល់) ។ បើហៅដូច្នេះ ដូចជាមានន័យសមដែរ ព្រោះមកពីភាសា សំ. បា. “ខចរ ប្រែថា សភាវៈ ឬដំណើរទៅតាមអាកាស ” ប៉ុន្តែយើងកែឲ្យហៅ ខ្ចរ វិញពុំកើតទេ ព្រោះយើងប្រើជា ខ្យល់ មកយូរហើយ ។
Headley's Khmer-English Dictionary Full Text Search
-
ន័យ
( n )
[ney, neaʔyeaʔ]
- detail »
meaning; description, explanation, cause; guidance, conduct; allusion, hint