Khmer Dictionary: បការៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បការៈ
( ន.នាមសព្ទ )
[ប៉ៈការ៉ៈ ]
(បការ; ប្រការ) ប្រភេទ, វិធី, បែប, បែបយ៉ាង; ទំនង; សេចក្ដីដោយឡែក : សូមអ្នកបានប្រកបដោយសុខសួស្ដី កុំបីឃ្លាតក្លាយទៅជាបការៈដទៃឡើយ ! ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រការ ផង ។
-
ប្រការ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បការៈ) ប្រការ ១, ប្រការ ២, ខ១, ខ២, ។ ច្រើនប្រការ ច្រើនយ៉ាង ។ល។
-
អកតញ្ញូ
( ន.នាមសព្ទ )
[អៈកៈត័ញ-ញូ]
(អក្ឫតជ្ញ) អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ (ចំពោះខ្លួន) ។ ប្រើជា គុ. ក៏បាន : មនុស្សអកតញ្ញូ, ចិត្តអកតញ្ញូ (ប្រើបានទាំងបុរសទាំងស្ត្រី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អកតញ្ញូ ព្រះពុទ្ធជាគ្រូ ទ្រង់ត្រាស់ប្រាប់ថា ទោះលើកផែនដី ទាំងមូលឲ្យវា ពុំស្កប់ចិន្តា នៅតែរករឿង ។ ឬមួយបែបទៀតថា : អកតញ្ញូ បំភ្លេចគុណូ-បការៈចោល ទោះអ្នកផ្គត់ផ្គង់ មានគុណជាគោល វាតែងតែថ្កោលទោសជានិរន្តរ៍ ។ ព្រះពុទ្ធត្រាស់ថា ទោះលើកពសុធា ឲ្យវាគ្រប់គ្រាន់ វាឥតត្រេកអរ នៅតែបំភ័ន្ត បង្អាប់បង្អន់ បំភ្លេចគុណគាប់ ។ ព. ផ្ទ. កតញ្ញូ ។
Headley's Khmer-English Dictionary Full Text Search
-
បការៈ
( n )
[paʔkaaraʔ]
- detail »
aspect, nature; kind, type, manner