Khmer Dictionary: បង្កាច់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កេរ្តិ៍
( ន.នាមសព្ទ )
(កិរិ្ត; កិត្តិ) សេចក្ដីសរសើរ, ការល្បី, ការល្បីលេចឮ, ខ្ចរខ្ចាយ : កេរ្តិ៍ឈ្មោះ, និយាយបង្កាច់កេរ្តិ៍គេ, កេរ្តិ៍ឈ្មោះមិនសូវល្អ ។
-
បង្កាច់
( កិ.កិរិយាសព្ទ )
ពោលពាក្យកាច់មួលឲ្យខុសពីដំណើរពិត ។ បង្កាច់បង្កិន គឺនិយាយកាច់កិនឲ្យខុសពីដំណើរពិត ។ បង្កាច់បង្ខូច បង្កាច់ឲ្យខូចកេរ្តិ៍ឈ្មោះ ។
-
បង្កិន
( ប.បរិវារសព្ទ )
ពាក្យបរិវាររបស់ពាក្យ បង្កាច់ : បង្កាច់បង្កិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្កាច់ កិ. ផង) ។
-
ផ្សែង
( ន.នាមសព្ទ )
ធម្មជាតិមួយប្រភេទ ដែលហុយចេញដោយអំណាចចំហាយ, ដោយអំណាចធាតុក្ដៅ : ផ្សែងហុយទ្រលោម, ផ្សែងភ្លើង, ផ្សែងហុយពីទឹកងងឹតពេញទន្លេ, ផ្សែងហុយចេញពីមាត់ ។ ព. ប្រ.
- ជជែកបែកផ្សែង ជជែកគ្នាខ្លាំងៗ បែកពីនេះពីនោះដណ្ដើមយកត្រូវតែរាល់ខ្លួន ។
- ផ្សែងភ្នែក ព្រឹលភ្នែកឃើញជាផ្សែងដាសមើលអ្វីមិនច្បាស់ ។ ព. ទ. បុ. ថ្ពូតផ្សែងជាដុំ ឬ ថ្ពូតផ្សែងធ្វើជាដុំ មិនមែនសោះ ក្លែងនិយាយបង្កាច់គេឲ្យកើតជាពាក្យជាអង្គសេចក្ដីឡើង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថ្ពូត និង បាត់ ផង) ព. ប្រ. ច. យប់បង្ហុយផ្សែងថ្ងៃឡើងភ្លឺព្រោង វេលាយប់ត្រិះរិះ, គិតគ្នេរ ដល់វេលាថ្ងៃធ្វើកិច្ចការឬស្ដីនិយាយតាមលំអានតម្រិះនោះ តាមគំនិតនោះ ។ ផ្សែងណាស់ ! ឧ. ហុយផ្សែងខ្លាំងណាស់ ! (ពាក្យត្អូញក្នុងវេលាដែលមានផ្សែងហុយខ្លាំងចូលភ្នែក) ។
-
មួល
( កិ.កិរិយាសព្ទ )
បង្វិលត្របាញ់ឲ្យរមួល ធ្វើឲ្យរមួល : មួលកូនឈើ, មួលផ្ដៅ ។ ព. ប្រ. មួលសម្ដី ឬ កាច់សម្ដី បង់ឃ្លាតឬបង្កាច់សម្ដីគេឲ្យខុសចាកដំណើរដើម ។
-
រំជា
( កិ.កិរិយាសព្ទ )
និយាយរំជែជន្លជន្លេញបង្កាច់ផ្សែផ្សំប្រមែប្រមុំហេតុទំនងឲ្យកើតឡើងជាសេចក្ដីចំពោះលើរូបមនុស្សដែលនៅៗមុខ ដើម្បីសើចលេងសប្បាយ : រំជាឲ្យគ្នា, និយាយរំជាលេង ។
-
អព្ភក្ខាន
( ន.នាមសព្ទ )
[អ័ប-ភ័ក-ខាន៉ៈ ឬ --ខាន ]
(អភ្យាខ្យាន “ការនិយាយមិនពិត, ការពោលខុសទទេ”) ការពោលបង្កាច់, ការនិយាយកាច់មួលឬមួលកាច់ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ័ប-ភ័ក-ខាន៉ៈ, ដូចជា
- អព្ភក្ខានកថា, --ពាក្យ, --វាចា, --វាទ សម្ដីបង្កាច់, ពាក្យកាច់មួល ។
- អព្ភក្ខានវាទី អ្នកដែលហៃឬប៉ិនខាងការនិយាយបង្កាច់ (បើស្ត្រីជា អព្ភក្ខានវាទិនី) ។ល។
Headley's Khmer-English Dictionary Full Text Search
-
បង្កាច់
( v )
[bɑŋkac]
- detail »
to accuse falsely, defame, slander, distort (the truth)