Khmer Dictionary: បង្ខិត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាស
( កិ.កិរិយាសព្ទ )
បង្ខិតចូលឲ្យញឹក ឬបង្ខិតចេញឲ្យស្រឡះ, ឲ្យស្រដាស់ : កាសបន្ទោះឫស្សី ឬ កាសរនាប; អង្គុយកាសឲ្យជិតៗគ្នាបន្តិចទៅ ដើម្បីឲ្យបានចុះគ្នាច្រើន ។
-
ក្រឺត
( ឧ.ឧទានសព្ទ )
សូរដែលលាន់ឮដោយការសង្កៀតគ្នា ឬ ដោយការសង្កត់លើគ្នា : សូរក្រឺតៗ, ខាំធ្មេញក្រឺតៗ ។ ន. ថ្នាក់ដែលរំកិល ឬ បង្ខិតវត្ថុអ្វីពីកន្លែងមួយ ទៅកន្លែងមួយ : បង្ខិតមួយក្រឺតទៀត, ឡើងមួយក្រឺតទៀត ។
-
បង្ខិត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខិត : បង្ខិតរបង, បង្ខិតគោលព្រំប្រទល់ ។
- បង្ខិតបង្ខំ បង្ខំខ្លាំងហាក់ដូចជាឲ្យចេះតែខិតចូលទៅនឹងថយក្រោយវិញពុំបាន ។
-
ប្រដាន់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលប្រទើសប្រទាក់គ្នា, ដែលប្រគងប្រគាក់ចង្អៀតណែន : ដាក់ហិបប្រដាន់លើគ្នា, បង្ខិតការុងអង្ករនេះចេញបន្តិចទៅ កុំប្រដាក់ប្រដាន់គ្នាពេក (និយាយតាមទម្លាប់ដោយស្រុកខ្លះ) ។
-
រំលៀក
( កិ.កិរិយាសព្ទ )
បង្ខិត, រំកិល, បំបែរ, បង់ឃ្លាត មិនឲ្យនៅកៀកកិតគ្នា ឬឲ្យឃ្លាតចេញពីកន្លែងដើម : រំលៀកបង្គុយ, រំលៀកខ្លួន ។ រំលែកអ្វីៗដែលច្រើនឲ្យរលស់ : រំលៀកស្រូវពីទូកធំដាក់ទូកតូច ។
-
លូក
( កិ.កិរិយាសព្ទ )
លាតឬឈោងដៃចេញ : លូកដៃទទួលអីវ៉ាន់ ។ លាតដៃចុះឬកាយយក : លូកដៃក្នុងពាងទឹក; លូកផ្អកពីក្នុងឪទឹន ។ លាតដៃចាប់កាន់, ហ៊ានទិញ : ទំនិញឥឡូវថ្លៃណាស់ លូកមិនចុះទេ ។ បង្ខិតចូលឬចេញ : បោះរបងលូកចូលក្នុងដីគេ ។ កិ. វិ. ឬ គុ. ដែលលយចេញឬចូល : ដីដុះលូកចូលក្នុងទន្លេ ។
- លូកនាយលូកអាយ លូកខាងណេះបន្តិចខាងណោះបន្តិច ។
- លូកល លូកលមើល, ហុចល្បងមើល ។
- លូកលើសើក្រោម លូកចាប់ខាងលើសើរើខាងក្រោមជន្លឲ្យកើតការ : និយាយលូកលើសើក្រោម ។ល។ ព. ទ. បុ. លូកព្រហក់ឲ្យកប់ដៃ បានជាជ្រុលដៃធ្វើហើយ ត្រូវតែធ្វើឲ្យពេញកម្លាំងកុំញញើត ។
Headley's Khmer-English Dictionary Full Text Search
-
ខខិត
[kʰɑkʰət]
- detail »
See:បង្ខិត -
បង្ខិត
( v )
[bɑŋkʰət]
- detail »
to move something slightly without lifting it, create a gap