Khmer Dictionary: បំពួន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កើតក្ដី
( ន.នាមសព្ទ )
- នំបំពួនស្ករ ឬ - នំផ្លែអាយ ។ ចាស់ៗ តំណាលប្រាប់ថា នំនេះបានជាឈ្មោះថា នំកើតក្ដី ផងដែរ ពីព្រោះក្នុងសម័យព្រេងនាយ នៅពេលមួយនោះ មានបុរសពីរនាក់ បរិភោគនំបំពួនស្ករនេះក្នុងទីជិតគ្នា អង្គុយប្រទល់មុខគ្នា, បុរសម្នាក់ខាំនំនេះពាក់កណ្ដាលមិនពមទាំងមូលទៅក្នុងមាត់ ទឹកស្ករក៏ធ្លាយបាញ់ឆ្វាចទៅចូលភ្នែកអ្នកម្ខាង, កើតជាជម្លោះដាល់តប់គ្នា រហូតដល់កើតក្ដីប្ដឹងចៅក្រម... ចៅក្រមក៏ហៅនំនេះថា
- នំកើតក្ដី, ឈ្មោះនំនេះក៏កើតមានតាំងពីកាលនោះមក ។ នេះជាប្រវត្តិដែលចាស់ៗ បានតំណាលប្រាប់ ប៉ុន្តែពុំប្រាកដថា នំកើតក្ដី នេះកើតមាននៅក្នុងសម័យណាទេ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំពួនស្ករ និងផ្លែអាយ ទៀតផង ព្រោះជាឈ្មោះនំតែមួយប្រភេទ នេះឯង ។
-
បំពួន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យពួន, លាក់, បំបាំង : បំពួនកូនឲ្យនៅក្នុងព្រៃ ។
-
បំពួនស្ករ
( ន.នាមសព្ទ )
ឈ្មោះនំស្រស់មួយប្រភេទ ធ្វើដោយម្សៅដំណើបលញ់ស្រោបបំពួនដុំស្ករត្នោតបំបាំងបាត់មើលមិនឃើញ : នំបំពួនស្ករ; ហៅថា នំផ្លែអាយ ក៏បាន; ជួនកាលមានអ្នកខ្លះហៅថា នំកើតក្ដី ក៏បានដែរ (ព. សា.) ។ នំនេះមានឈ្មោះហៅបាន ៣ យ៉ាងដូច្នេះឯង, បណ្ដាឈ្មោះទាំង ៣ យ៉ាងនេះ, ឈ្មោះ ២ យ៉ាងគឺ បំពួនស្ករ និង ផ្លែអាយ មានអត្ថន័យជាក់ច្បាស់ក្នុងមេពាក្យទាំងនេះហើយ ឯឈ្មោះថា នំកើតក្ដី នេះមានរឿងតំណាលថា កាលពីព្រេងនាយ មានបុរស ២ នាក់ អង្គុយស៊ីនំនេះជិតគ្នា, បុរសម្នាក់ពមនំនេះតាមទម្លាប់, ឯបុរសម្នាក់ទៀតខាំនំនេះចំពាក់កណ្ដាល ទឹកស្ករខាងក្នុងក៏ធ្លាយបាញ់ត្រូវមុខបុរសម្នាក់, ស្រាប់តែបុរសនោះក្រោកឡើងដាល់តប់គ្នា, ក៏កើតជាការប្ដឹងផ្ដល់គ្នា, ទើបចៅក្រមឲ្យឈ្មោះនំនេះថា នំកើតក្ដី ចាប់ដើមតាំងពីកាលនោះមក; នំនេះក៏មានឈ្មោះបីយ៉ាងដូច្នេះឯង, ប៉ុន្តែ នំកើតក្ដី ជាពាក្យសាមញ្ញ គេមិនសូវហៅទេ គេច្រើនហៅតែ នំបំពួនស្ករ និង នំផ្លែអាយ; នំបំពួនស្ករ ជាឈ្មោះដើម ត្រឹមត្រង់តាមអត្ថន័យជាងឈ្មោះទាំងពីរ ពីព្រោះមានដុំស្ករត្នោតដែលគេដាក់បំពួនខាងក្នុងពិតមែន ។
-
ផ្លែអាយ
( ន.នាមសព្ទ )
នំបំពួនស្ករ ។ ចាស់ៗតំណាលប្រាប់ថា បានជានំបំពួនស្ករនេះមានឈ្មោះថា នំផ្លែអាយ ផងដែរពីព្រោះកាលក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី គេច្រើនយកនំនេះទៅដាក់ភ្ជាប់លើមែកឈើឬមែកឫស្សីដែលគេកាត់យកមកដោតលើកំណាត់ដើមចេក គេភ្ជាប់នំនេះតម្រៀបគ្នា ស្រដៀងនឹងឈើមានផ្លែ... គេសន្មតឈ្មោះថា នំផ្លែអាយ គឺទុកដូចជាឈើផ្លែនៅអាយ ពុំមែនផ្លែដែលគេបេះយកមកពីដើមឈើឯនាយទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំពួនស្ករ ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
បំពួន
( v )
[bɑmpuən]
- detail »
to hide (something), cause to hide