Khmer Dictionary: ផែត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប៉ផែត
( ឧ.ឧទានសព្ទ )
សូរឮផែតៗរឿយៗ : ព្រួសប៉ផែត ។
-
ផែត
( ឧ.ឧទានសព្ទ )
សូរឮដោយព្រួសទឹកឬព្រួសទឹកមាត់ : ព្រួសផែត, ព្រួសផែតៗ ។
-
ផ្សោត
( ន.នាមសព្ទ )
ឈ្មោះមច្ឆជាតិមួយប្រភេទឥតស្រកា ខ្លួនធំ មានដោះសណ្ឋានស្រដៀងនឹងដោះមនុស្ស : ផ្សោតងើបព្រួសទឹកផែតៗ ។
-
ស្ដោះ
( កិ.កិរិយាសព្ទ )
[ជើង ដ]
បញ្ចេញទឹកមាត់ចោល : ស្ដោះដាក់ ស្ដោះលើឬស្ដោះក្នុង ។ ស្ដោះផ្លុំ សូត្រសែកមន្តអាគមហើយប្រឹងបិទទប់បបូរមាត់ បញ្ចេញទឹកមាត់ឲ្យចេញល្អិតដូចជាផ្សែងហើយផ្លុំផង (ស្ដោះផ្លុំជំងឺ) ។ ស្ដោះព្រួស បញ្ចេញទឹកមាត់ព្រួសផែតៗ (ស្ដោះជំងឺ) ។ បញ្ចេញទឹកមាត់ព្រួសភូសៗ (ព្រួសរំអិលឬស្លេស្ម៍ជាដើម) ។ល។
Headley's Khmer-English Dictionary Full Text Search
-
ផែត
( i )
[pʰaet]
- detail »
sound made by spitting or spraying water from the mouth