Khmer Dictionary: ផ្នោះ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កៀត
( ន.នាមសព្ទ )
ផ្នោះសម្រាប់ឲ្យកូនក្មេងតូចកាន់ដើរ : កូនខ្ញុំបានចេះដើរកៀតហើយ ។ ឈ្មោះដងរែកមួយយ៉ាងមានតម្ពក់ៗ នោះហៅថា កៀត : ដងរែកកៀត ។
-
ផ្នោះក្រាន
( ន.នាមសព្ទ )
អវយវៈសត្វចតុប្បាទត្រង់ខាងចុងគល់ភ្លៅ គឺត្រង់ប៉ែកខាងលើបំផុតនៃជើងក្រោយទាំងពីរ មានសណ្ឋានស្រដៀងនឹងទ្រង់ទ្រាយនៃផ្នោះចង្ក្រាន : ផ្នោះក្រានគោ, ផ្នោះក្រានក្របី ។ ឈ្មោះចំណាប់ដែលអ្នកមួយនៅពីខាងក្រោយខ្នង លូកដៃទាំងពីរចាប់ដៃទាំងពីររបស់អ្នកមួយស៊កព័ទ្ធប្រទាស់ដៃនឹងដៃ ហាក់ដូចជាគេបោះផ្នោះចង្ក្រានឲ្យមាំរឹងរើមិនរួច : បោះផ្នោះក្រានជាប់ ឬ ចាប់បោះផ្នោះក្រានជាប់ ។ កិ. ចាប់ជាប់ដោយចំណាប់មាំដែលហៅថា ផ្នោះក្រាន ។
-
ផ្នោះក្រាន
( ន.នាមសព្ទ )
ឈើ ៤ កំណាត់ដែលផ្គុំចុងភ្ជាប់គ្នាទាំង ៤ ជ្រុងធ្វើជាក្របឬជារបាំងរាំងគំនរដីដែលលើកធ្វើជាចង្ក្រាន : បោះផ្នោះចង្ក្រាន ។
-
ផែលទឹក
( ន.នាមសព្ទ )
ប៉ែកអវយវៈត្រង់ខាងមុខផ្នោះក្រានទាំងពីរខាង គឺត្រង់ចង្កេះរបស់សត្វចតុប្បាទធំៗ ដូចយ៉ាងគោ, ក្របី : ផែលទឹកគោ, ផែលទឹកក្របី ។
-
ផ្នោះ
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឈើខ្លឹម មានស្ពឺរមួលមួយគូវិលសង្កៀតគ្នា សម្រាប់បោះកប្បាស : ផ្នោះកប្បាស; រមួលដូចស្ពឺផ្នោះ ។ ពាក្យបណ្ដៅបុរាណថា អាសៃហៀរ អាសៃហៃ ចាប់បានដៃ អាសៃហៀរ ស៊ីសាច់ខ្ជាក់គ្រាប់ កន្សែងទ្រាប់ កញ្ជើត្រង ខ្ជាក់ច្រើនដង អាសៃហើយ (តើហ្នឹងជាអ្វី ? -ផ្នោះបោះកប្បាស ។ ថាហ្នឹងត្រូវហើយ !) ។
-
ស្ពឺ
( ន.នាមសព្ទ )
គ្រឿងកោះទប់មានសណ្ឋានស្រដៀងនឹងជ្រុងផ្លែស្ពឺ សម្រាប់ប្រើក្នុងគ្រឿងវិល :
- ស្ពឺចក្រ ស្តឺរបស់គ្រឿងចក្រ ។
- ស្ពឺផ្នោះ ស្ពឺរបស់ផ្នោះបោះកប្បាស ។
-
ស្វាន
( ន.នាមសព្ទ )
គ្រឿងដែកមួយប្រភេទ មានធ្នូឬផ្នោះស្ពឺរមួលសម្រាប់ខៃទម្លុះសាច់ឈើ : ស្វានជាងឈើ ។
Headley's Khmer-English Dictionary Full Text Search
-
ផ្នោះ
( n )
[pnɑh]
- detail »
device for cleaning cotton; cotton gin
-
ផ្នោះ
[pnɑh]
- detail »
(a)n upper part of an animal's thigh, pelvis (b)n method of tying or fastening someone's hands behind his back.
Reference: ផ្នោះក្រាន -
ផ្នោះ
( v )
[pnɑh]
- detail »
to tie tightly with the hands behind the back (c) = ផ្នោះចង្ក្រាន