Khmer Dictionary: ពភ្លាម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពភ្លាម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលចាំងឬបាញ់រស្មីវែងៗ ភ្លែតៗរឿយៗ : ផ្លេកបន្ទោរពភ្លាម, រស្មីពភ្លាម ។ ដែលមានអាការលលាមអង់អាចឥតភ្លឹក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្ទុះចូលឥតមានទីមទាម ងាដាវគំរាម ពភ្លាមលលាមឥតភ្លឹក ។
-
ពភ្លីមពភ្លាម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលពភ្លាមក្រៃពេក; ដែលរឡេមរឡាមហួសពេក : ឫកពាពភ្លីមពភ្លាម ។
-
លលាម
( គុ.គុនសព្ទ )
(គុ. “ល្អ, ស្រស់បស់, ឆើតឆាយ, រុងរឿង”; ន. “ទង់”) ល្អរុងរឿងដោយអំណាច; ដែលគឃ្លើនអង់អាចឥតក្រែង : ដំណើរលលាម, ភ្នែកលលាម; ដើរចូលលលាមឥតភ្លឹក ។ ដែលបាញ់រស្មីព្រាតៗវែងៗ : ផ្លេកបន្ទោរបាញ់រស្មីលលាម (និយាយក្លាយជា រលាម ក៏មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពភ្លាម ផង) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រេហ៍ពលចូលកាន់សង្រ្គាម ឥតមានទីមទាម ពញ្លមលលាមរាល់ប្រាណ ។ សេនាអង់អាចហៅហាន ចូលលុករុញច្រាន លុះត្រាតែបានជោគជ័យ ។
Headley's Khmer-English Dictionary Full Text Search
-
ពភ្លាម
( adj )
[pɔpliem]
- detail »
to be radiant, sparkling, glittering, flashing
-
ពភ្លាម
( adj )
[pɔpliem]
- detail »
to be swashbuckling, fearless, very brave; (of children) hyperactive, wild