Khmer Dictionary: ពស្ត្រ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទុកូលភស្ត្រ
( ន.នាមសព្ទ )
[--ល៉ៈភ័ស]
(ទុកូល ឬ ទុកូលវត្ថ; ទុកូល ឬ ទុកូលវស្ត្រ, ក្លាយមកជា ទុកូលពស្ត្រ, ក្លាយមកទៀតជា ទុកូលភស្ត្រ) ឈ្មោះសំពត់មួយប្រភេទត្បាញដោយសំបកឈើ ជាសំពត់យ៉ាងល្អ (ច្រើនមាននិយាយតែក្នុងគម្ពីរព្រះពុទ្ធសាសនា) ។
-
ភូសា
( ន.នាមសព្ទ )
(ភូឞា) សំពត់សម្រាប់ស្លៀកពាក់, គ្រឿងស្លៀកពាក់; គ្រឿងតែងខ្លួន; (រ. ស.) : ព្រះភូសា (រាជសព្ទបុរាណប្រើចំពោះតែអាវសម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ : ព្រះពស្ត្រព្រះភូសា សំពត់ស្លៀកនិងអាវសម្រាប់ក្សត្រិយ៍ទ្រង់) ។
-
ភង្គៈ
( ន.នាមសព្ទ )
[ភ័ងគៈ ឬភ័ង-គៈព័ស ឬ ក៏--ពស់ ]
(ភង្គ; ភំគ ឬ ភង្គ) សំពត់ដែលត្បាញដោយអំបោះលាយចម្រុះគ្នាច្រើនមុខ : សំពត់ភង្គៈ, ភង្គពស្រ្តសាច់ក្រាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពស្ត្រ ផង) ។
-
លោហិត
( គុ.គុនសព្ទ )
ក្រហម ។
- លោហិតចន្ទន៍ (--តៈច័ន) ចន្ទន៍ក្រហម ។
- លោហិតព័ណ៌ (--តៈព័រ) សម្បុរក្រហម ។
- លោហិតពស្ត្រ ឬ - --ពស្ត្រា (--តៈ ព័ស ឬ--តៈព័ស-ស្ត្រា) សំពត់ក្រហម ។ល។
-
សាណពស្ត្រ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាណ>សាណ និង ពស្ត្រ ឬ ពស្ត្រា) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!