Khmer Dictionary: ភប់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ត្រៃ
( ប.បរិវារសព្ទ )
(ត្រយស៑; តយ, តេ) បី (៣), ប្រជុំ ៣, ចំនួន ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យ ផង) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទឯទៀតដូចជា
- ត្រៃចីវរ ឬ ត្រ័យចីវរ ន. (សំ. ត្រិចីវរ ឬ ត្រៃ--; បា. តិចីវរ) ចីវរ ៣ ឈ្មោះគឺ អន្តរវាសកៈ (ស្បង់), ឧត្តរាសង្គ (ចីពរ), សង្ឃាដិ (សំពត់ដេរផ្គួបភ្ជាប់គ្នាជា ២ ជាន់ ឬ៤ ជាន់); ជាសំពត់សម្រាប់ពួកបព្វជិត ជាពុទ្ធសាសនិកប្រើប្រាស់; ហៅថា ចីវរ១ត្រៃ ឬ ហៅត្រឹមតែ ត្រៃ ប៉ុណ្ណោះក៏បាន, ជាចីវរប្បច្ច័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
- ត្រៃតា ឬ ត្រៃតាយុគ (--ដា ឬ --ដាយុក) ន. (សំ. ត្រេត, ត្រេតយុគ ឬ ត្រៃតា, ត្រៃតយុគ) ឈ្មោះយុគទី ២ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទី ២ នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
- ត្រៃត្រាណ (--ត្រាន) ន. (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ, ត្រៃត្រាណ; បា. តិតាណ) ទីពំនាក់ជាគ្រឿងរក្សាខ្លួន ៣ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃសរណៈ ផង) ។
- ត្រៃត្រិង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យត្រិង្ស) ។
- ត្រៃទ្វារ ឬ ត្រ័យទ្វារ ន. (សំ. ត្រៃទ្វារ ឬ ទ្វារត្រៃ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬប្រជុំនៃទ្វារ ៣ គឺ កាយទ្វារ (សព៌ាង្គកាយទុកដូចជាទ្វារសម្រាប់បើកបិទបាន ដោយការនាំចិត្តឲ្យដឹងព្រោះប៉ះពាល់), វចីទ្វារ (សម្ដីទុកដូចជាទ្វារ ព្រោះការស្ដីនិយាយ), មនោទ្វារ (ចិត្តទុកដូចជាទ្វារ ព្រោះការបង្អោនទទួលអារម្មណ៍) : អំពើល្អអាក្រក់ កើតតែអំពីត្រៃទ្វារ, ព្រោះហេតុនោះបុគ្គលគួរញ៉ាំងកាយវាចាចិត្តឲ្យបរិសុទ្ធកុំឲ្យសៅហ្មង ។
- ត្រៃបិដក ឬ ត្រ័យបិដក (--បិដក់) ន. (សំ. ត្រិបិដក ឬ ត្រៃបិដក : បា. តិបិដក ឬ តេបិដក “ល្អីបីឬប្រជុំនៃល្អីបី...”) ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា ៣ ចំណែកគឺ វិនយបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធត្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត), សុត្តន្តបិដក (ពាក្យឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងប្រាប់ឲ្យពន្យល់ឲ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាង តែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិនយបិដកទេ), អភិធម្មបិដក (សេចក្ដីប្រាប់ពន្យល់អំពីចិត្ត, ចេតសិក, រូប, និព្វាន ដែលជាធម៌ល្អិតសុខុមគម្ភីរភាព តែមិនមានបញ្ញត្តិនិងអនុញ្ញាតទេ); ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ ចំណែកនេះហៅដោយរួបរួមថា ព្រះត្រៃបិដក ឬ ព្រះត្រ័យបិដក ឬក៏ ត្រិបិដក ព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឲ្យស្ថិតនៅមិនឲ្យរាត់រាយខ្ចាត់ខ្ចាយ ។
- ត្រៃប្រណាម ឬ ត្រ័យប្រណាម ន. (សំ. ត្រៃ ឬ ត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការបង្អោនកាយ វាចា ចិត្ត ថ្វាយបង្គំព្រះរត្នត្រ័យ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រណាម ផង) ។
- ត្រៃពិធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីពិធ) ។
- ត្រៃពេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
- ត្រៃភព (--ភប់) ន. (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទីសម្រាប់សត្វកើត) មាន ៣ ផ្នែកគឺ កាមភព មាន ១១ឋានគឺ ឋានសួគ៌ ៦ជាន់, ឋានមនុស្ស ១, អបាយភូមិ ៤; រូបភព មាន១៦ បានខាងឯឋានរូបព្រហ្ម ១៦ជាន់; អរូបភពមាន ៤ បានខាងឯឋានអរូបព្រហ្ម ៤ជាន់; តាមន័យក្នុងគម្ពីរឯទៀតខ្លះក្រៅពីពុទ្ធសាសនាថា ភព ៣ គឺ ឋានសួគ៌, ឋានមនុស្ស, បាតាល : សព្វសត្វទាំងឡាយតែងអន្ទោលកើតស្លាប់ៗកើតក្នុងត្រៃភព...។
- ត្រៃភូមិ (--ភូម) ន. (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ ៣ គឺ ទីសម្រាប់ពួកសត្វកើតមាន ៣ ផ្នែក (ដូចគ្នានឹង ត្រៃភព ដែរ) ។ ឈ្មោះគម្ពីរ ១ មានសេចក្ដីសំដែងអំពីភូមិ ៣ : គម្ពីរត្រៃភូមិ ។
- ត្រៃភូមិកចិត្ត (--ភូ-មិ-កៈចិត) ន. (សំ.; បា. តេភូមិកចិត្ត) ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៣ គឺ កាមាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងកាមភព ១១ ឋាន, រូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងរូបភព ១៦ ឋាន, អរូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងអរូបភព ៤ ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃភព) ។
- ត្រៃភេទ (--ភេត) ពាក្យក្លាយតាមសំនៀងសៀម : ត្រៃពេទ ដែលគេអានថា ត្រៃភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
- ត្រៃមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីមាស) ។
- ត្រៃយុគ (--យុក) ន. (សំ. ត្រិយុគ ឬ ត្រៃ--; បា. តិយុគ) យុគ ៣ ឬប្រជុំនៃយុគ ៣ (បណ្ដាយុគទាំង ៤, សំដៅតែត្រង់យុគទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទាំង ៣ នោះ, ខ្មែរយើងហៅក្លាយដោយច្រឡំ គ ជា ត ជា ត្រៃយុត ក៏មាន; ត្រៃយុត ត្រៃតា (ខុសទេ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ។
- ត្រៃរត្ន, ត្រៃរ័ត្ន ឬ ត្រ័យរត្ន, ត្រ័យរ័ត្ន (--រ័ត) ន. (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣, រតនៈ ៣ ឬប្រជុំនៃរ័ត្ន ៣, ការរួបរួមនៃរតនៈ ៣ គឺ ព្រះពុទ្ធរ័ត្ន, ព្រះធម្មរ័ត្ន, ព្រះសង្ឃរ័ត្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតនៈ, រតនត្រ័យ, រ័ត្ន, រត្នត្រ័យ ផង) ។
- ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍ (--ល័ក) ន. (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ សេចក្ដីមិនទៀង, ទុក្ខំ សេចក្ដីព្រួយលំបាក, អនត្តា ដំណើរមិនមែនលុះក្នុងបង្គាប់ចិត្ត...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ ឬ លក្ខណៈ ផង) ។
- ត្រៃលក្ខណញ្ញាណ (--ល័ក-ខៈ-ណ័ញញាន) ន. (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែលកត់សម្គាល់ ឬពិចារណាឃើញនូវលក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ, ទុក្ខំ, អនត្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។
- ត្រៃលោក ន. (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក ៣ គឺ កាមលោក, រូបលោក, អរូបលោក (ដូចគ្នានឹង ត្រៃភព ដែរ) ។ មានន័យមួយផ្សេងថា លោក ៣ គឺ ១- សង្ខារលោក អ្វីៗដែលធម្មតាតាក់តែងបង្កើតឲ្យមានដូចយ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅជាដើម; ២- សត្តលោក ឬ សត្វលោក ពួកសត្វទាំងអស់ដែលកើតស្លាប់វិលវល់ក្នុងភពទាំងបី; ៣- ឱកាសលោក ប្រទេសដែលជាចន្លោះធេងទទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក ផង) ។ ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំឬការរួបរួមនៃវិជ្ជា ៣ ប្រភេទ ១- សេចក្ដីដឹងជាតិកំណើតដែលធ្លាប់កើតស្លាប់ពីមុនៗរៀងមកមានច្រើនជាអនេករាប់មិនអស់; ២- សេចក្ដីដឹងដំណើរអន្ទោលស្លាប់កើតនៃខ្លួនឯងនិងពួកសត្វដទៃ ដែលបណ្ដាលមកអំពីអំពើអាក្រក់ល្អផ្សេងៗ; ៣- សេចក្ដីដឹងធម៌ជាឧបាយឲ្យអស់អាសវក្កិលេស ទាំងបានញ៉ាំងអាសវក្កិលេសនោះឲ្យអស់ជ្រះស្រឡះពីសន្តានលែងត្រឡប់កើតទៀត ។
- ត្រៃវិទ្យ (--វិត) ន. (សំ.; បា. តេវិជ្ជ) អ្នកបានត្រៃវិជ្ជា ។ ត្រៃវិទ្យា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវិជ្ជា) ។
- ត្រៃវេទ (--វេទៈ ឬ--វេត) ន. (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ ៣ ការរួបរួមឬប្រជុំនៃវេទ ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ) ។
- ត្រៃសរណៈ (--សៈ រ៉ៈ ណៈ) ន. (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទីរឭក, ទីពឹង, ទីពំនាក់ ៣ ប្រភេទ ឬប្រជុំនៃទីពឹង ៣ ប្រភេទគឺ ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ព. ពុ.) ។ ខាងសាសនាព្រាហ្មណ៍សំដៅយក ព្រះព្រហ្ម, ព្រះវិស្ណុ, ព្រះសិវៈ ទាំង ៣ នេះ ហៅថា ត្រៃសរណៈ ។ ខាងសាសនាឯទៀតៗក៏ច្រើនតែអាងទីពឹងឬទីរឭក, ទីពំនាក់មានបីៗដែរ ផ្សេងគ្នាតែឈ្មោះវត្ថុ ឬបុគ្គល ដែលអាងទៅរកប៉ុណ្ណោះ ។
- ត្រៃសរណគមន៍ (--សៈរ៉ៈណៈគំ) ន. (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំង៣ ជាទីរឭកឬជាទីពឹង គឺជឿព្រះរត្នត្រ័យទាំង ៣ នេះស៊ប់ថាជាទីរឭកឬជាទីពឹងដ៏ប្រសើរបំផុត (ព. ពុ.) ។
- ត្រៃសិក្ខា (--សិក-ខា) ន. (សំ. ត្រៃសិក្សា ឬសិក្សាត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា ៣ ប្រភេទ ឬប្រជុំនៃសិក្ខា ៣ ប្រភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិក្ខា និង គុណជាតក ឬ គុណជាតិ ទៀតផង) ។
-
ពិភពលោក
( ន.នាមសព្ទ )
[ពិ-ភប់ លោក]
សកលលោកទាំងមូល, ជាទីឋានរស់នៅរបស់មនុស្សសត្វទាំងពួង ។
-
ភាន់
( កិ.កិរិយាសព្ទ )
(ភន្ត “ភ្ញាក់, ភ្ញាក់ផ្អើល; ច្រឡំ, ស្រឡាំងកាំង, មិងមាំង”) ជ្រួស, ច្រឡំ, ទាស់ខុសផ្លូវខុសទំនង (ភ័ន្ត មិនសូវប្រើ ច្រើនប្រើតែ ភាន់ មកយូរហើយ) : ភាន់គំនិត, ភាន់ស្មារតី, ភាន់ដំណើរ, ភាន់ផ្លូវ ។
- ភាន់ច្រឡំ ច្រឡំដោយភាន់ ។
- ភាន់ប្រែ កើតចលាចលភ្ញាក់ផ្អើលដោយធ្វើសង្គ្រាមនឹងគ្នាឯង ដរាបដល់ប្រែកិច្ចរាជការផែនដី, ប្រែផែនដី ឬខូចទឹកដីព្រោះភាន់គំនិត : ស្រុកកើតភាន់ប្រែ ។
- ភាន់ភាំង ភាំង, ស្រឡាំងកាំង ព្រោះភាន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភប់ ផង) ។
-
ភប់
( កិ.កិរិយាសព្ទ )
(ពប អ. ថ. ផុប) ចួប, ប្រទះ; ប្រសព្វ; ច្រើននិយាយថា ភប់ប្រសព្វ គឺបានគ្នាជាគូស្រករ, នៅរួមសុខរួមទុក្ខ ។
- ភប់ភាន់ ឬ - ភប់ភ័ន្ត ប្រព្រឹត្តល្មើសដោយភាន់ច្រឡំ; ដើរហើរ, ស្មន់អន្មករ ។
-
ភព
( ន.នាមសព្ទ )
[ភប់]
(ភវ, វ > ព) សេចក្ដីចម្រើន; ដំណើរកើត; ប្រទេស ឬទីសម្រាប់សព្វសត្វកើតស្លាប់, លោក : សត្វទាំងឡាយតែងអន្ទោលកើតស្លាប់ក្នុងភពតូចភពធំ ។
- ទាំងផែនភព ឬ - ទាំងភពផែន ទាំងពិភពលោក ។
- នៅក្នុងភព នៅក្នុងលោក ។
-
សម្ភព
( ន.នាមសព្ទ )
[សំ-ភប់]
(សម្ភវ) ការកើតព្រម, ការកើតដោយល្អ, ការកើតដោយស្រួល; ការរួបរួមគ្នា (ច្រើនប្រើចំពោះតែអរូបនាមឬអរូបធម៌) : បដិច្ចសមុប្បាទធម៌ទាំង ១២ មានសម្ភពតៗគ្នាពីមួយទៅមួយ ។ ខ្មែរប្រើពាក្យសម្ភពនេះជា កិ. “កើត, សម្រាល, ឆ្លងទន្លេ” ប្រើចំពោះតែព្រះរាជបុត្រឬព្រះរាជធីតា ដែលមានព្រះបិតាជាក្សត្រិយ៍ទ្រង់រាជ្យ ព្រះមាតាជារាស្រ្ត ពុំមែនព្រះអគ្គមហេសី : ... ទ្រង់សម្ភពនៅថ្ងៃ... ខែ... ឆ្នាំ... ព. ស. ... នៅទី... ។ បើព្រះមាតាជាក្សត្រិយានីឬជារាស្រ្ត ប៉ុន្តែមានឋានៈជាព្រះអគ្គមហេសីឬជាព្រះមហេសី ត្រូវប្រើពាក្យថា “ប្រសូត” : ... ទ្រង់ប្រសូតនៅថ្ងៃ... ខែ... ឆ្នាំ... ព. ស. ... នៅទី... ។ ប្រើដោយសន្មតិ, ឯពាក្យសំស្រ្កឹតនិងបាលី ចំពោះអរូបនាម ច្រើនតែប្រើពាក្យសម្ភវៈ (សម្ពព), សម្រាប់មនុស្សនិងសត្វ ច្រើនតែប្រើពាក្យ ប្រសូត, ប្រសូតិ, បសូត, បសូតិ និង វិជាយនៈ, វិជាត, វិជាតិ សព្ទទាំងអស់សុទ្ធតែប្រែថា “កើត, ប្រសូត, សម្រាល, ឆ្លងទន្លេ” ដូចគ្នា ។
-
សុគតិ
( ន.នាមសព្ទ )
[--គៈតិ]
ដំណើរល្អ, ការទៅដោយល្អ (ចំពោះការស្លាប់កើត); ការប្រព្រឹត្តត្រូវផ្លូវ, ត្រូវគន្លងធម៌; គន្លងឬលំអានយុត្តិធម៌ ។ (បា.) ឋានសួគ៌ : ស្លាប់ទៅកើតក្នុងសុគតិ ។
- សុគតិគមន៍ (--គំ) ដំណើរទៅកើតឯឋានសួគ៌ ។
- សុគតិគមនំ (--គៈមៈន័ង) ន. (បា.) ការប្រព្រឹត្តឬរួបរួមគំនិតគ្នាដោយត្រូវផ្លូវត្រូវទំនង : នៅដោយសុគតិគមនំ (ព. បុ.) ។
- សុគតិបរាយន៍ (--ប៉ៈរ៉ាយ) អ្នកដែលបម្រុងនឹងទៅកើតឯឋានសួគ៌ ។
- សុគតិភព ឬ - --ភូមិ (--ភប់ ឬ ភូម) ឋានសួគ៌ ឬស្រុកសួគ៌ ។ល។
-
សុធា
(ទឹកទិព្យ; អាហារទិព្យ; របស់ទិព្យ; ទឹកដោះ; ទឹកដម, ទឹកដមផ្កា; ទឹកក្នុងផ្លែ; រស; កំបោរ, កំបោរ-ស; ថ្នាំទឹកសម្រាប់បោកឬលាបឲ្យស; ពន្លឺ, រស្មី;... ។ គុ. ស្អាត; បរិសុទ្ធ; ត្រចះ; ផូរផង់ ។ សុធាករ, សុធាធារ, សុធានិធិ ព្រះចន្រ្ទ ។
- សុធាការ អ្នកដុតកំបោរ; ជាងកំបោរ, ជាងបាយអ (បើស្ត្រីជា សុធាការិកា) ។
- សុធាគារ,
- សុធាគ្រឹះ ឬ --ភពន៍ (--ភប់) ផ្ទះឥដ្ឋ, ផ្ទះថ្ម ។
- សុធាជីវិន ឬ--ជីវី ជាងកំបោរ, ជាងបាយអ, ជាងរៀបឥដ្ឋ (បើស្ត្រីជា សុធាជីវិនី) ។
- សុធាបរិកម្ម ការលាបឬបោកកំបោរ ។
- សុធាបិណ្ឌ (--បិន) ដុំកំបោរ, ដុំបាយអ ។
- សុធាភុជ ឬ--ភោគី អ្នកបរិភោគអាហារទិព្យ (ទេវតា); សុធាភោគិនី ទេវតាស្រី (ទេវធីតា) ។
- សុធាភោជន ឬ--ភោជន៍ ភោជនទិព្យ ។
- សុធាមត្តិកា បាយអ ។
- សុធាម័យ ដែលធ្វើដោយកំបោរឬដោយបាយអ : ផ្ទះសុធាម័យ ផ្ទះឥដ្ឋ, ផ្ទះថ្ម ។
- សុធារស រសទិព្យ, ទឹកទិព្យ ។
- សុធាសិន្ធុ សមុទ្រទិព្យ (មេឃ, ពពក) ។
- សុធាសី (បា. < សុធា + អាសី “អ្នកស៊ី”; សំ. សុធាសិន៑) អ្នកបរិភោគអាហារទិព្យ (ទេវតា); សុធាសិនី ទេវតាស្រី (ទេវធីតា) ។ល។
-
អធោ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[អៈ--]
(អធស៑) ខាងក្រោម, ក្នុងខាងក្រោម ។ ប្រើភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា អធោកាយ ប៉ែកខ្លួនខាងក្រោម ។
- អធោគមវាត (--គៈមៈ--) ខ្យល់ដែលបក់ក្នុងខ្លួនពីខាងលើចុះមកក្រោម ។
- អធោបាត ការធ្លាក់ចុះក្រោម ។
- អធោភាគ ចំណែកឬប៉ែកខាងក្រោម ។
- អធោមុខ ដែលមានមុខសំយុងចុះ (បើស្ត្រីជា អធោមុខា) ។
- អធោលោក លោកខាងក្រោម (បាតា-ល); ហៅ អធោភពន៍ ក៏បាន, អ. ថ. --ភប់ ។
- អធោសេយ្យា ការដេកផ្កាប់មុខ; ការដេកផ្ទាល់លើផែនដី ។ល។
-
អបាយ
( ន.នាមសព្ទ )
[អៈបាយ]
ទីដែលប្រាសចាកសេចក្ដីចម្រើន, ទីរងទុក្ខ (មានឋាននរកជាដើម); សេចក្ដីសាបសូន្យ, សេចក្ដីវិនាស; ដំណើរលិចលង់ក្នុងសេចក្ដីវិនាស (ខ្មែរច្រើនប្រើសំដៅអបាយភូមិបួននិងសេចក្ដីវិនាស) : ស្លាប់ទៅកើតក្នុងអបាយ, ធ្លាក់ទៅក្នុងអបាយ; អំពើនេះជាផ្លូវអបាយ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈបាយ៉ៈ ឬ អប៉ាយ៉ៈ ក៏មានខ្លះ (ត. ទ. ស្រ.), ដូចជា អបាយគាមិន ឬ --គាមី អ្នកដែលតែងតែឬដែលបម្រុងតែនឹងទៅកើតក្នុងអបាយភូមិ (បើស្ត្រីជា អបាយគាមិនី)។
- អបាយទុក្ខ ទុក្ខក្នុងអបាយ ។
- អបាយទ្វារ ទ្វារនៃអបាយ, ផ្លូវចូលទៅកាន់អបាយ (ព. ប្រ.) ។
- អបាយបរាយនៈ (អៈប៉ាយ៉ៈប៉ៈរ៉ាយ៉ៈន៉ៈ) អ្នកដែលបម្រុងនឹងទៅកើតក្នុងអបាយឬដែលប្រុងនឹងបានសេចក្ដីវិនាសទៅខាងមុខ (បើស្ត្រីជា --បរាយនា អ. ថ. --ន៉ា) ។
- អបាយបរាយនកម្ម អំពើដែលបម្រុងនឹងនាំអ្នកធ្វើឲ្យទៅកើតក្នុងអបាយឬឲ្យបានសេចក្ដីវិនាសទៅខាងមុខ ។
- អបាយប្បដិសន្ធិ (--យុ័ប-ប៉ៈ--) ការចាប់កំណើតក្នុងអបាយ ។
- អបាយភព (--ភប់) ឋានអបាយ, អបាយភូមិ ។
- អបាយភ័យ ការខ្លាចក្រែងទៅកើតក្នុងអបាយភូមិឬខ្លាចក្រែងមានសេចក្ដីវិនាស ។
- អបាយភូមិ (--ភូម) ជាន់ឬឋានអបាយ, កំណើតសត្វដែលប្រាសចាកសេចក្ដីចម្រើន : នរក, តិរច្ឆាន, ប្រេត, អសុរកាយ ទាំង ៤ នេះជាអបាយភូមិ ។
- អបាយមាគ៌ា (--មារ-គា) ផ្លូវទៅកាន់អបាយ (ព. ប្រ.) ។
- អបាយមុខ ហេតុឬអំពើជាប្រធានឬជាផ្លូវនៃសេចក្ដីវិនាស : ការលេងស្រី, ផឹកសុរា, លេងស៊ីចាយកញ្ជះកញ្ជាយខ្ជីខ្ជា, លេងល្បែងភ្នាល់, សេពគប់រាប់រកយកមនុស្សអាក្រក់ជាមិត្រ, ខ្ជិលច្រអូស, ដើរលេងយប់, ដើរមើលល្បែងរបាំទាល់តែញៀនជាប់ចិត្តឥតធ្វើការរបរអ្វី; ទាំង ៨ យ៉ាងនេះជាអបាយមុខ ។
- អបាយសត្ត ឬ - --សត្វ សត្វដែលកើតក្នុងអបាយភូមិ ។
- អបាយសមុទ្ទ ឬ
- --សមុទ្រ អបាយភូមិដែលទុកដូចជាមហាសមុទ្រ ។
- អបាយសំវត្តនិក (អៈ ប៉ាយ៉ៈស័ង-វ័តតៈ--) អំពើដែលនាំឲ្យអ្នកធ្វើទៅកើតក្នុងអបាយឬនាំឲ្យដល់នូវសេចក្ដីវិនាស (ហៅ អបាយសំវត្តនិកកម្ម ក៏បាន) ។ល។ ពាក្យកាព្យបញ្ជាក់អំពីអបាយមុខ ៨ យ៉ាងថា : អបាយមុខបួន បើរាប់ផ្ទួនមានប្រាំបី មួយគឺការលែងស្រី ពីរគឺក្តីសេពសុរា ។ បីគឺការចាយវាយ- ទ្រព្យខ្ជះខ្ជាយលើសមាត្រា បួនគឺល្បែងពាលាលេងភ្នាល់គ្នាបង្ហិនធន ។ ប្រាំគឺការសេពគប់ ជនឧបទ្រពជាមិត្រពន្ធ ប្រាំមួយគឺជាតិជន ខ្ជិលច្រអូសហួសប្រមាណ ។ ប្រាំពីរដើរលេងយប់ ត្រាតែងប់ពុំសូវខាន ប្រាំបីគឺរាប់អាន មើលមហោស្រពត្រាតែញៀន ។ ប្រាំបីនេះអ្នកឈ្លាស ខ្លាចវិនាសរែងអៀនប្រៀន ជួនកាលគេចវេះវៀន ព្រោះក្រែងញៀនឈប់ពុំបាន ។
Headley's Khmer-English Dictionary Full Text Search
-
ភប់
( v )
[pʰup]
- detail »
to collide (with), run into, meet (by accident)