Khmer Dictionary: ភូបាល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប្រឹថពី
( ន.នាមសព្ទ )
[ប្រឹថៈពី ឬ ប្រិត-ថៈពី ]
(ប្ឫថវី, ប្ឫថិវិ, ប្ឫថ្វី, ប្ឫ > ប្រឹ; បឋវី) ផែនដី, ផ្ទៃដីទាំងមូល, មណ្ឌលដី ។
- ក្រឡាប្រឹថពី ឬ - ក្រឡាមហាប្រឹថពី ក្រឡាផ្ទៃប្រឹថពីទាំងមូល ។
- ប្រឹថពីកម្បនាទ (--ក័ម-ប៉ៈន៉ាត) ការញ័រប្រឹថពី ។
- ប្រឹថពីចលនា (--ចៈលៈន៉ា) ការកម្រើកឬរញ្ជួយប្រឹថពី ។
- ប្រឹថពីតល (--ដល់) ផ្ទៃនៃប្រឹថពី ។
- ប្រឹថពីភូបាល លោកអ្នកគ្រប់គ្រងផែនដី (ព្រះរាជា) ។ល។ (លោក-អ្នកខ្លះធ្លាប់សរសេរ ប្រថពី គួរសរសេរប្រឹថពី តាមបែបបុរាណវិញ ទាំងត្រឹមត្រង់តាមប្រភពនៃពាក្យផង) ។
- ប្រឹថពី និង
- បឋវី ទាំង ២ នេះជាវេវចនៈនឹងគ្នា តាមតែប្រើសព្ទណាក៏បាន ។ សព្ទថា ដី ឬ ផែនដី នេះមានវេវចនៈច្រើន ដូចជា ធរណី, មហី, មេទនី, វសុន្ទរី, ពសុធា ជាដើម ។
-
ភូបាល
( ន.នាមសព្ទ )
អ្នកគ្រប់គ្រងរក្សាផែនដី (ព្រះរាជា) ព្រះភូបាល (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូមព្រះភូបាល ស្ដេចទ្រង់ក្រសាល រំហែព្រះទ័យ រីដងព្រៃនេះ ជាទីនិរភ័យ សូមព្រះភូវន័យ ទ្រង់ព្រះកម្សាន្ត ។
-
ភូមិន្ទ
( ន.នាមសព្ទ )
[--មិន ]
(< ភូមិ + ឥន្ទ; < ភូមិ + ឥន្ទ្រ) អ្នកដែលជាធំជាងអស់ប្រជាជនលើផែនដី (ព្រះរាជា) ។ សព្ទថា ភូធន, ភូធរ, ភូធរេស ឬ ភូធរេស្វរ៍, ភូនាថ, ភូនាយក, ភូនេតា, ភូបតី, ភូបាល, ភូបេន្ទ្រ, ភូបេស ឬ ភូបេស្វរ៍, ភូភុជៈ, ភូមិន្ទ, ភូមិប; ភូមិស្សរៈ, ភូមេន្ទ្រ, ភូមេស ឬ ភូមេស្វរ៍, ភូវន័យ, ភូវនាថ, ភូវនាយក, ភូសក្ក ឬ ភូសក្រ... ទាំងអស់នេះប្រែថា ព្រះរាជា ដូចគ្នា ប្លែកបន្តិចបន្តួចតែរាជសព្ទធំតូចជាងគ្នាប៉ុណ្ណោះ, ត្រូវប្រើពាក្យថា ព្រះ ដាក់នាំខាងដើមផ្សំផង, តែបើប្រើក្នុងកាព្យមិនបាច់ដាក់ពាក្យថា ព្រះ ផ្សំក៏បានខ្លះ ដោយសម្រួលពាក្យចួន ។
-
ភូវន័យ
( ន.នាមសព្ទ )
[ភូវៈនៃ]
(ភូ > ភូវ “ផែនដី” + នយ “នាំ; អ្នកដឹកនាំ”) អ្នកដឹកនាំប្រជានិករ ដែលនៅលើផែនដីជាព្រះរាជាណាចក្ររបស់ព្រះអង្គ.... (ព្រះរាជា) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូបាល ទៀតផង ។
-
សេវាល
( ន.នាមសព្ទ )
[--វ៉ាល]
(ប្រើជា សេផាលិកា ក៏មាន; ឝេវាល ឬ ឝៃវល, ជា ឝេផាលិកា ក៏មាន) សារាយ; ចក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខ្លួនប្អូនដូចសេវាល ព្រះភូបាលដូចកល់វាត អាចបក់ប្អូនឲ្យឃ្លាត ចេញទៅឆ្ងាយក៏សឹងបាន (ប្រើជា សេផាលិកា ក៏បាន) ។
- សេវាលជាតិ (--វ៉ាល៉ៈជាត) វារិជជាតពួកអណ្តែតទឹកមានសារាយ, ចកជាដើម ។
-
ជុលី
( ន.នាមសព្ទ )
(ក្លាយមកពី អញ្ជលិ ឬ អញ្ជលី) ម្រាមដៃ, ក្រពុំម្រាមដៃ (ពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រណម្យជុលី ដាក់លើសិរសី ក្រាបក្រោមបាទា ព្រះបាទសម្ដេច សព៌េជ្ញសាស្តា ថ្វាយវរវន្ទា ឆ្ពោះព្រះភូបាល ។ ... (សាស្ត្រាសុបិនកុមារ) ។
Headley's Khmer-English Dictionary Full Text Search
-
ភូបាល
( n )
[pʰuubaal]
- detail »
king, guardian of the earth