Khmer Dictionary: ភូមិន្ទ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ភូមិន្ទ
( ន.នាមសព្ទ )
[--មិន ]
(< ភូមិ + ឥន្ទ; < ភូមិ + ឥន្ទ្រ) អ្នកដែលជាធំជាងអស់ប្រជាជនលើផែនដី (ព្រះរាជា) ។ សព្ទថា ភូធន, ភូធរ, ភូធរេស ឬ ភូធរេស្វរ៍, ភូនាថ, ភូនាយក, ភូនេតា, ភូបតី, ភូបាល, ភូបេន្ទ្រ, ភូបេស ឬ ភូបេស្វរ៍, ភូភុជៈ, ភូមិន្ទ, ភូមិប; ភូមិស្សរៈ, ភូមេន្ទ្រ, ភូមេស ឬ ភូមេស្វរ៍, ភូវន័យ, ភូវនាថ, ភូវនាយក, ភូសក្ក ឬ ភូសក្រ... ទាំងអស់នេះប្រែថា ព្រះរាជា ដូចគ្នា ប្លែកបន្តិចបន្តួចតែរាជសព្ទធំតូចជាងគ្នាប៉ុណ្ណោះ, ត្រូវប្រើពាក្យថា ព្រះ ដាក់នាំខាងដើមផ្សំផង, តែបើប្រើក្នុងកាព្យមិនបាច់ដាក់ពាក្យថា ព្រះ ផ្សំក៏បានខ្លះ ដោយសម្រួលពាក្យចួន ។
-
ភូមេន្ទ្រ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូមិន្ទ) ។
-
រក្សា
( កិ.កិរិយាសព្ទ )
[រ័ក-សា ]
(រក្ស; រក្ខ) ថែ, ថែទាំ; បីបាច់, ចិញ្ចឹម; កាន់; កាន់កាប់; ការពារ; ប្រយ័ត្ន : រក្សាទ្រព្យ, រក្សាខ្លួន, រក្សាមារយាទ, រក្សាសីល ។
- រក្សាធិក្រឹត អ្នកកាន់ការរាជការក្នុងទីប្រជុំសង្កាត់ (អភិបាលស្រុក)។
- រក្សាភិបាល អ្នកគ្រប់គ្រងរក្សាដោយការប្រយ័ត្ន; ខ្មែរប្រើពាក្យនេះជាឋានន្តរសម្រាប់នាយសង្កាត់ : ពញារក្សាភិបាល, ចួនកាលឡើងជាទីឃុន ឬជាទីហ្លួងក៏មាន : ឃុនរក្សាភិបាល, ហ្លួងរក្សាភិបាល ។
- រក្សាព្រះអង្គ ឈ្មោះក្រុមទាហានសម្រាប់រក្សាព្រះអង្គព្រះករុណាជាអម្ចាស់ជីវិត : ក្រុមរក្សាព្រះអង្គ, ទាហានរក្សាព្រះអង្គ។
- រក្សាស្រុក ឈ្មោះក្រុមទាហានសម្រាប់ការពារកម្ពុជរដ្ឋ : ក្រុមរក្សាស្រុក, ទាហានរក្សាស្រុក; សម័យនេះហៅ ខេមរភូមិន្ទ ។ល។
-
លង្វែក
( ន.នាមសព្ទ )
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋពីសម័យបុរាណ, តមក តាំងជាស្រុកហៅថា ស្រុកលង្វែក នៅក្នុងខែត្រកំពង់ឆ្នាំង, លុះចំណេរតមកក្រោយទៀត ដាក់ទៅជា ស្រុកកំពង់ត្រឡាចវិញ នៅក្នុងខែត្រដដែល ដរាបដល់សព្វថ្ងៃ ។ ឈ្មោះបន្ទាយមួយជារាជធានីចាស់របស់កម្ពុជរដ្ឋ, ឋិតនៅខាងទិសឦសាននៃបន្ទាយឧដុង្គមានជ័យ : បន្ទាយលង្វែក; សព្វថ្ងៃនេះ ត្រង់បន្ទាយចាស់នោះ រាជរដ្ឋាភិបាលបានតាំងជាបន្ទាយខេមរភូមិន្ទ មិនឲ្យបាត់ដំណែលចាស់ ។
-
លាំលើស
( គុ.គុនសព្ទ )
ប្រសើរលើស, ក្រៃលែងជាង, ល្អជាង (មានប្រើខ្លះតែក្នុងកាព្យបុរាណ) : រេហ៍ពលលាំលើស ចេញមកប្រទើស សម្តែងចេស្តា ថ្វាយព្រះភូមិន្ទ នរិន្ទរាជា ទ្រង់ព្រះមេត្តា ប្រទានរង្វាន់ ។
Headley's Khmer-English Dictionary Full Text Search
-
ភូមិន្ទ
( adj )
[pʰuumin]
- detail »
to be royal.
-
ភូមិន្ទ
( n )
[pʰuumin]
- detail »
king
-
ភូមេន្ទ្រ
- detail »
See:ភូមិន្ទ