Khmer Dictionary: មក្លាំ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប៉ប៉ក
( ន.នាមសព្ទ )
ឈ្មោះសំពត់អន្លូញអំបោះមួយបែប អន្ទងស ចាក់ខ្មៅ សាច់គ្រើម : អន្លូញប៉ប៉ក (ច្រើនមានតែក្នុងសម័យពីដើម) ។ ព. ផ្ទ. អន្លូញស្មើ, អន្លូញមក្លាំ ។
-
មក្លាំ
( ន.នាមសព្ទ )
[មៈ-- ]
(មះក្លាំ អ. ថ. ម៉ៈក្លាំ “អង្ក្រេមអង្ក្រម”) ឈ្មោះសំពត់អន្លូញសូត្រមួយប្រភេទ ស្ត្រីខ្មែរត្បាញចាក់ជាក្រឡាល្អិតៗ លាយព័ណ៌ក្រហមនិងខ្មៅឆ្លាស់គ្នាស្រដៀងនឹងសម្បុរគ្រាប់អង្ក្រេមអង្ក្រមទុំ : អន្លូញមក្លាំ, សំពត់មក្លាំ។ ខ្មែរក្នុងសម័យបុរាណហៅសំពត់នេះថា អន្លូញអង្ក្រេមអង្ក្រម, ដោយសៀមស្រឡាញ់រាប់អានប្រើសំពត់ប្រភេទនេះណាស់, ហៅសំពត់នេះថា ម៉ៈក្លាំ “អង្ក្រេមអង្ក្រម”, ខ្មែរសម័យនោះ ក៏ហៅតាមសៀមថា មក្លាំ ដែរ ជាប់ជាសម្ដីហៅតៗរៀងមក (ប៉ុន្តែស្ត្រីខ្មែរក្នុងសម័យបច្ចុប្បន្នលែងត្បាញសំពត់ប្រភេទនេះហើយ) ។
-
អង្ក្រេមអង្ក្រម
( ន.នាមសព្ទ )
ឈ្មោះវល្លិតូចមួយប្រភេទដើមសាច់ស្វិត ស្លឹកសណ្ឋានស្រដៀងនឹងស្លឹកអម្ពិល ដើមនិងស្លឹកមានរសផ្អែមឈ្លេមឡមៗ គ្រាប់ផ្លែតូចៗមូលៗ កាលណាទុំមានសម្បុរខ្មៅមួយកំណាត់ក្រហមមួយកំណាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មក្លាំ ផង) ។
-
អន្លូញ
( ន.នាមសព្ទ )
ឈ្មោះសំពត់ស្លៀកពួកមួយ មាន ៣ ប្រភេទគឺ
- អន្លូញស្មើ អន្លូញត្បាញចម្រុះព័ណ៌អំបោះឬសូត្រចាក់និងអន្ទងខុសគ្នាប៉ុន្តែស្មើភាគគ្នាឬត្បាញចាក់និងអន្ទងលាយសូត្រនិងអំបោះឆ្លាស់ពីរសរសៃៗស្មើគ្នា;
- អន្លូញមក្លាំ អន្លូញត្បាញចាក់ជាក្រឡាបួនជ្រុងល្អិតៗ លាយព័ណ៌ក្រហមនិងខ្មៅឆ្លាស់គ្នាស្រដៀងនឹងសម្បុរគ្រាប់អង្រេ្កមអង្ក្រមទុំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មក្លាំ ទៀតផង);
- អន្លូញប៉ប៉ក អន្លូញត្បាញដោយអំបោះអន្ទងសចាក់ខ្មៅសាច់គ្រើមៗ (អន្លូញទាំង ៣ ប្រភេទនេះ ជាសំពត់សម្រាប់ស្លៀកប៉ុកប៉ិនរបស់ប្រជាជនខ្មែរសម័យពីដើម, សព្វថ្ងៃគ្មានទេ) ។
Headley's Khmer-English Dictionary Full Text Search
-
មក្លាំ
( n )
[meaʔklam]
- detail »
kind of silk cloth with a small red and black checker-board pattern