Khmer Dictionary: មហោស្រព
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខ្លុយ
( ន.នាមសព្ទ )
ឈ្មោះគ្រឿងភ្លេងមហោស្រពសម្រាប់ផ្លុំ មានអណ្តាតជាស្នូល មានហែប ។
-
មហោរស្រព
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហោស្រព) ។
-
មហោស្រព
( ន.នាមសព្ទ )
[មៈហោស្រប់ ]
(មហោត្សវ < មហា + ឧត្សវ; មហុស្សវ < មហា + ឧស្សវ) របាំយ៉ាងធំ, ការលេងល្បែងរបាំគគ្រឹកគគ្រេង; ការរីករាយសប្បាយខ្លាំងដោយល្បែងរបាំ; ការបញ្ចេញរបស់ប្លែកៗដាក់តាំងជារបៀបយ៉ាងធំឲ្យមហាជនមើល; ពិធីសម្ភោទ្យយ៉ាងធំ : លេងមហោស្រព, មើលមហោស្រព, រៀបពិធីមហោស្រព (ប្រើក្លាយជា មហោរស្រព ក៏មាន ប៉ុន្តែគួរលែងប្រើ) ។
-
យីកេ
( ន.នាមសព្ទ )
ឈ្មោះល្បែងមហោស្រពមួយប្រភេទ លេងស្រដៀងនឹងល្ខោន តែមានទះស្គរតូចខ្លះធំខ្លះបញ្ជើចជាមួយនឹងការច្រៀងរាំ, ស្គរទាំងអស់នោះមានរាងមូលខ្លីៗ ដាសតែម្ខាង (ហៅលិកេ ក៏បាន) ។
-
រង្គ
( ន.នាមសព្ទ )
[រង់ ឬ រ៉ង់-គៈ ]
ការរីករាយសប្បាយ, ល្បែងរបាំ, ល្ខោន; ចម្បាំង : ទៅកាន់ទីរង្គ, អណ្ដាលរឿនរង្គ ។ ប្រើជាបទសមាស, ដូចជា :
- រង្គភូមិ (រង់-គៈ ភូម) ទីលេងមហោស្រព; សមរភូមិ (ទីចម្បាំង) ។
- រង្គសាល ឬ
- រង្គសាលា (រង់គៈ--) រោងរាំ, រោងល្ខោន ។ល។
-
រាត្រី
( ន.នាមសព្ទ )
(រាត្រិ; រត្តិ) យប់, វេលាយប់ ។
- រាត្រីកាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិកាល) ។
- រាត្រីចរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិចរ) ។
- រាត្រីជល (--ជល់) ទឹកសន្សើម ។
- រាត្រីភាគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិភាគ) ។
- រាត្រីមណី (--មៈនី) ព្រះចន្រ្ទ ។
- រាត្រីវិគម (--វិគៈមៈ ឬ វិគំ), រាត្រីវិភាត អរុណោទ័យ (ពេលព្រឹកព្រាង, វេលាបំព្រាង) ។
- រាត្រីសមោសរ (--សៈម៉ោ-ស) ការប្រជុំគ្នាក្នុងរាត្រី, ទីប្រជុំគ្នាពេលយប់ ។ ច្រើនប្រើចំពោះទីប្រជុំដែលមានរបាំឬមហោស្រពផ្សេងៗ ជាគ្រឿងកំសាន្តផង ។
- រាត្រីសុវត្ថិ ! (--សុវ៉ាត់) ឬរាត្រីសួស្ដី ! សួស្ដីក្នុងវេលាយប់; ពាក្យសម្រាប់ឲ្យពរគ្នាក្នុងវេលាយប់ (ប្រើតាមសម័យនិយម), បានសេចក្ដីថា សូមឲ្យមានសួស្ដីក្នុងវេលាយប់ ! (ព. ផ្ទ. អរុណសុវត្ថិ ! ឬ –សួស្ដី !; សាយណ្ហសុវត្ថិ ! ឬ–សួស្ដី !) ។ ល។
-
រោង
( ន.នាមសព្ទ )
សេនាសនៈមានទ្រង់ទ្រាយស្រដៀងនឹងផ្ទះផ្ទៃផ្ទាល់នឹងដីក៏មាន លើកផុតពីដីឲ្យមានផ្ទៃទាបឬខ្ពស់ក៏មានសម្រាប់នៅបណ្ដោះអាសន្ន ឬសម្រាប់ប្រើតាមត្រូវការផ្សេងៗ : រោងបុណ្យ, រោងអារឈើ, រោងទូក, រោងដាក់ពោត, រោងគោ, រោងសេះ, រោងរថ,... ។
- រោងការ រោងសម្រាប់ជ្រកធ្វើការ ឬរោងដែលសង់ដើម្បីរៀបមង្គលការអាពាហ៍ពិពាហ៍ ។
- រោងកុន រោងធំទូលាយសម្រាប់លេងកុន (រង្គសាល) ។
- រោងក្រសាល រោងសម្រាប់ទទួលភ្ញៀវ, សម្រាប់អង្គុយលំហែតាមសប្បាយ (ហៅ រោងត្រសាល ក៏មាន) ។
- រោងចក្រ (--ចាក់) គ្រឹះស្ថានឧស្សាហកម្មប្រកបដោយគ្រឿងចក្រ, គ្រឿងម៉ាស៊ីនសម្រាប់ច្នៃលៃលកធ្វើរូបធាតុដើមឲ្យបានកកើតទៅជាផលិតផលផ្សេងៗដែលជាគ្រឿងសម្រាប់ប្រើប្រាស់ឬសម្រាប់បរិភោគ : រោងចក្រតម្បាញ, រោងចក្រក្រដាស ។
- រោងចួង រោងខ្ពស់ស្រឡះមានជណ្តើរដាក់ចួងវាយឲ្យជះសំឡេងឮឆ្ងាយ ។
- រោងដោល ឈ្មោះផ្ទះមួយបែបរាងវែងស្ទងមានដៃស្នាចាប់គល់ផ្ទោងចែងទាំងពីរខាងមានហោជាងតូចទាបទ្រនាប់ត្រង់ប្រជុំហប់ : ផ្ទះរោងដោល ។
- រោងថែវ ឬ - រោងទង រោងវែងជាបរិវេណព័ទ្ធជុំវិញប្រាសាទឬវិហារជាដើម មានទ្វារធំទាំង ៤ ទិស ។
- រោងទាន រោងសម្រាប់ដាក់ភោជនាហារឲ្យទាន ឬរោងសម្រាប់ប្រជុំគ្នាធ្វើទាន ។
- រោងផ្កាស្លា រោងពិសេសមួយក្នុងពិធីមង្គលការ ជាទីតម្កល់ផ្កាស្លា និងជាទីនៅសម្នាក់បណ្តោះអាសន្នរបស់កូនកំលោះ ។
- រោងរៀន សាលារៀន ។
- រោងរាំ ឬ - រោងល្ខោន រោងធំទូលាយសម្រាប់ល្ខោនរាំ (រោងមហោស្រព, រង្គសាល) ។ល។
-
រឿណរង្គ
( ន.នាមសព្ទ )
[រឿនរង់ ]
(< រណរង្គ; រណ + រង្គ) សមរភូមិ (ទីចម្បាំង) : ស្លាប់ក្នុងរឿណរង្គ ។ ប្រើយារមកទៀត សំដៅសេចក្ដីថា “ទីលេងមហោស្រព; ទីប្រជុំធំដែលមានការលេងល្បែងរីករាយសប្បាយ” ផងក៏បាន : ល្ខោនរាំកណ្ដាលរឿណរង្គ; លេងល្បែងក្នុងរឿងណរង្គ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រណៈ និង រង្គ ផង) ។
-
ល្ខោន
( ន.នាមសព្ទ )
(លះគរ អ. ថ. ល៉ៈខន) មហោស្រពមួយប្រភេទ លេងរាំរឿងផ្សេងៗ : មើលល្ខោន, រោងល្ខោន ។
- ល្ខោនខោល (ស. ខោន អ. ថ. ខូន “ល្ខោនពាក់មុខ...”) ខ្មែរហៅចំពោះតែល្ខោនដែលអ្នករាំសុទ្ធតែប្រុស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខោល ២ ន. ផង) ។
- ល្ខោនចាប់ឆាយ (ព. ទ.) ល្ខោនកាឡៃ គឺល្ខោនដែលលេងចម្រុះបែបច្រើនយ៉ាងលាយច្របល់គ្នា តាមសម័យនិយម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចាប់ឆាយ ផង) ។
- ល្ខោនរម៉ិង (ព. សា.) ល្ខោនសាមញ្ញ, ល្ខោនរយ ។
-
វេទិកា
( ន.នាមសព្ទ )
ភ្នាក់ដៃ; បង្កាន់ដៃ; ក្តារហ៊ឹង; ជើងម៉ាសម្រាប់អង្គុយ; ថ្នាក់ខ្ពស់ គឺថ្នាក់ដែលគេលើកតម្កល់ឲ្យខ្ពស់ជាងទីម្ខាង (សម្រាប់អង្គុយមើលមហោស្រពជាដើម ឲ្យស្រឡះភ្នែក) ឬកន្លែងខ្ពស់ដាច់ដោយឡែកពីទីអង្គុយធម្មតាសម្រាប់វាគ្មិនថ្លែងសេចក្ដីក្នុងសន្និបាតផ្សេងៗ ដូចយ៉ាងវេទិកានៅរដ្ឋសភាជាដើម ។
- វេទិកាស្វៃរិន វេទិកាសេរី; វេទិកាទំនេរ ។ ពាក្យនេះប្រើសំដៅយកខ្ទង់ឬទំព័រសារពត៌មាន ដែលគេបើកសម្រាប់ឲ្យមហាជនសរសេរអត្ថបទផ្សេងៗផ្ញើទៅចុះផ្សាយដើម្បីបញ្ចេញយោបល់របស់ខ្លួន (តម្រូវនឹងពាក្យបារាំងថា Tribune libre) ។
Headley's Khmer-English Dictionary Full Text Search
-
មហោស្រព
( n )
[meaʔhaosrɑp]
- detail »
various activities, such as dancing, music, shadow plays, theatrical pieces, and games, that accompany certain major ceremonies; concert (esp. one given by the royal palace orchestra)