Khmer Dictionary: ម្សៀត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បង់សៀត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលអសារឥតការ, ដែលបោះបង់ចោល : ខូចបង់សៀត, ដាក់ចោលបង់សៀត ឬខូចបង់ម្សៀត ។ សរសេរជា បង្សៀត ក៏បាន ពីព្រោះ ស ជា អ វគ្គ អាចនៅក្រោម ង បាន, ដូចជា ពង្ស, អង្សា ជាដើមនោះដែរ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម្សៀត ទៀតផង ។
-
បរោ
( គុ.គុនសព្ទ )
[ប៉ៈរ៉ោ]
(បរោ ឬ បរេ) ដទៃ, ទីទៃ, ដែលប្រព្រឹត្តទៅឆ្វេងក្រៅធម៌ ក្រៅច្បាប់; ដែលគម្រក់ចោលម្សៀត : មនុស្សបរោ, របស់បរោ ។
- បរេបរោ ឬ - បរែបរោ (ប៉ៈរ៉េប៉ៈរ៉ោ ឬ ប៉ៈរ៉ែ--) គុ. ឬ កិ. វិ. ដែលខ្ជីខ្ជា; គំរោះឬទ្រគោះបោះបោក : សម្ដីបរេបរោ; និយាយបរែបរោតាមតែរួចពីមាត់ ។
-
ម្សៀត
( ន.នាមសព្ទ )
ប្រយោជន៍, សេចក្ដីកើតការ : មានម្សៀត ។
- ចោលម្សៀត មិនកើតការ, មិនបានការ, ប្រើការមិនកើត : មនុស្សចោលម្សៀត, របស់ចោលម្រៀត ។
- បង់ម្សៀត បង់ប្រយោជន៍, អសារឥតការ, ដែលគួរតែចោល : ខូចបង់ម្សៀត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង់សៀត ផង) ។
- មានម្សៀត មានប្រយោជន៍, បានការ ។
- ចោលម្សៀត ! មោឃៈ ! (ព. ទ្រ. ម.) ។
-
មោឃ
( គុ.គុនសព្ទ )
[មោឃៈ ឬ មោក]
ដែលសោះសូន្យ, ឥតប្រយោជន៍, អសារឥតការ, ឥតអំពើ; ទទេ, ឃែត, ចោលម្សៀត : អ្នកគ្រាន់បើ, ខ្ញុំមោឃ ។
- មោឃ ! ឬ - អាមោឃ ! ចោលម្សៀត ! ឬអាហារចោលម្សៀត ! (ព. ទ្រ. ម.) ។
- មោឃកម្ម (មោឃៈក័ម) ការឥតប្រយោជន៍, ការឥតអំពើ ។
- មោឃជិណ្ណ (មោឃៈជិន) ឬ - មោឃព្រឹទ្ធ (មោឃៈព្រឹត) ចាស់ឥតអំពោះ (ចាស់ត្នោតចាស់ដូង) គឺអ្នកដែលមានវ័យចាស់ហើយ តែជាមនុស្សពាលមិនស្គាល់ខុសត្រូវ; បើស្ត្រីជា
- មោឃជិណ្ណា ឬ - មោឃព្រឹទ្ធា ។
- មោឃបុរស (មោឃៈបុរ៉ស់; បា.--បុរិស; សំ. --បុរុឞ) បុរសឥតអំពើ, បុរសសោះសូន្យ (ចាកប្រយោជន៍ ឬចាកមគ្គផលដែលគួរបានក្នុងវេលានោះឬក្នុងជាតិនោះ), ប្រុសចោលម្សៀត ។
- មោឃវាទ ឬ - មោឃវាចា (មោឃៈ--) ពាក្យឥតអំពើ, សម្ដីឥតប្រយោជន៍, សម្ដីចោលម្សៀត ។
- មោឃវាទី (មោឃៈ--) អ្នកដែលពោលពាក្យឥតប្រយោជន៍; បើស្ត្រីជា មោឃវាទិនី ។
- មោឃសញ្ញា (មោឃៈស័ញ-ញ៉ា) សញ្ញា ឬសន្យាឥតអំពើ គឺសន្យាឥតប្រយោជន៍ទទេគ្មានផ្លូវសេចក្ដីនឹងសើរើ ឬប្ដឹងតវ៉ាបាន ។ល។
-
លាំ
( និ.និបាតសព្ទ )
ក្រៃលែង, ប្រសើរ, ផុត, ជាជាង : ប្រសើរលើសលាំ, ល្អលើសលាំ ។ អា. និ. បណ្ដា, ជំនុំ, អម្បាល; ពាក្យសម្រាប់ដករំលែកចំនួននីមួយអំពីចំនួនស្មើគ្នាឬច្រើន ឲ្យដាច់ចេញដោយឡែក : លាំកូនទាំងបួននាក់នោះ, កូនពីរនាក់ប្រឡែប្រកោចោលម្សៀត (ច្រើនប្រើតែពីក្នុងសម័យបុរាណ; សម័យឥឡូវនេះច្រើនប្រើតែ បណ្ដា) ។
-
សព្វ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[សប់]
(សវ៌) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, ទួ, ទួទៅ, រាល់ : ឃើញសព្វ, ចេះសព្វ, ដឹងសព្វ; សព្វកាល, សព្វគ្នា, សព្វដង, សព្វមួយដង, សព្វឋាន, សព្វប្រការ ។ល ។
- សព្វជាតិ រាប់ជាតិ ។ មិនបានការ : មនុស្សសព្វជាតិ មនុស្សមិនបានការ ។ ចោលម្សៀត : អាសព្វជាតិ ! អាចោលម្សៀត ! (ព. ទ្រ. ម.) ។ សព្វសរពើ, សព្វស័រពើ ឬ សព្វសារពើ អ្វីៗទាំងអស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារពើ>សារពើ ផង) ។
-
សំគិស
( គុ.គុនសព្ទ )
កខ្វក់, គគ្រក់, គម្រក់, ចោលម្សៀត, កំសោយ: របស់សំគិស ។
- មនុស្សសំគិស មនុស្សគម្រក់; អាសំគិះ ! (ព. ម.) ។
-
សូន្យ
( គុ.គុនសព្ទ )
[សូន]
(ឝូន្យ; សុញ្ញ) ធេង, ទទេ, សោះទទេ, ឃែត : សូន្យឈឹង សូន្យឥតឮសូរសព្ទឬដំណឹងអ្វីសោះ : ស្ងាត់សូន្យឈឹង ។
- សូន្យសុង សូន្យគ្មានពន្លឺតិចតួច : ងងឹតសូន្យសុង ។
- សូន្យសោះ ឬ - សោះសូន្យ ឃែតទទេ, ឥតអំពើ, ឥតប្រយោជន៍ : បុរសសោះសូន្យ បុរសឥតអំពើ, មនុស្សចោលម្សៀត (មោឃបុរស) ។ល។ ន. ភាវៈទទេ; អាកាស; ពិន្ទុឬក្បិល, និគ្គហិត (°) នេះ : លេខ ១ សូន្យ ១ មុខ = ១០, សូន្យ ២ មុខ = ១០០ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុញ្ញ ផង) ។
-
អន្សម
( ន.នាមសព្ទ )
ឈ្មោះនំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើម ចម្អិនដោយស្ងោរឬអាំងក៏មាន ។ អន្សម មានច្រើនប្រភេទគឺ
- អន្សមចេក អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល ។
- អន្សមជ្រូក អន្សមដាក់សាច់ជ្រូកជាស្នូល ។
- អន្សមដូង អន្សមដាក់ខ្ទិះដូងឬសាច់ដូងទុំកោសលាយផង ។
- អន្សមអាំង អន្សមដែលចម្អិនដោយអាំង ។ល។
- វេចអន្សម ខ្ចប់អង្ករដំណើបដោយស្លឹកស្រស់ឲ្យកើតបានជារូបអន្សម ។ ព. ទ. បុ. ដប់នាក់អន្សមខ្លោច មានគ្នាច្រើន ប៉ុន្តែធ្វើមិនកើតឬធ្វើដែរ ប៉ុន្តែប្រចាំគ្នាលែនលនៗមិនហើយការ ។ ឬថា ដប់នាក់អន្សមខ្លោច គ្នាច្រើនដូចស្រមោច អន្សមផ្អូម ដូច្នេះក៏មាន (សេចក្ដីដូចគ្នា) ។
- អន្សមផ្អូម (ព. ប្រ.) ដែលប្រើការមិនកើត : មនុស្សអន្សមផ្អូម; របស់អន្សមផ្អូម ។
- អាអន្សមផ្អូម ! អាចោលម្សៀត ! (ព. ទ្រ. ម.) ។
-
ជម្ម
( ន.នាមសព្ទ )
[ជាំ ]
(ជាល្ម) មនុស្សស្លាប់គំនិត គឺមនុស្សដែលឥតបានគិតពីខុសពីត្រូវ ចង់ធ្វើអ្វីក៏ចេះតែធ្វើៗ ទៅតាមទំនើងចិត្តខ្លួន; មនុស្សគម្រក់ចោលម្សៀត (គេច្រើនប្រើសំដីនេះដោយកំហឹងខ្លាំង, ដោយមើលងាយឥតក្រែង) : អាជម្មហ្នឹង វាឥតដឹងអីទេ, កុំជឿវា ។ ជួនកាលគេជេរដាក់មុខថាៈ នែអាជម្ម, អាអ្ហែងនេះព្រើលណាស់, អាអ្ហែងចេញឲ្យឆាប់ទៅ ! (ជួនកាលគេប្រើសម្ដីថា ក្រជាំ ក៏មាន) ។
Headley's Khmer-English Dictionary Full Text Search
-
ម្សៀត
( n )
[msiet]
- detail »
use, benefit, interest, importance