Khmer Dictionary: រាសី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កំព្រយ
( គុ.គុនសព្ទ )
ដែលមានឥរិយាបទអាប់ឱនថោកទាបមិនខែងរ៉ែង, ឥតរាសី : ស្គមកំព្រយ, មនុស្សកំព្រយ, រាងកំព្រយ ។
-
ក្ងុះ
( គុ.គុនសព្ទ )
ខ្លីឥតសមរម្យ, អាប់ឥតរាសី ។
-
កញ្ជ្រក់
( គុ.គុនសព្ទ )
ដែលអាប់ស្រីសួស្ដី, ឥតរាសី, ពភ្លក់ (ព. ទ្រ.) : មនុស្សកញ្ជ្រក់, ខ្មោចអាកញ្ជ្រក់យ៉ាងនេះ អ្នកណាគេនឹងឲ្យកូន ។
-
កញ្ញា
( ន.នាមសព្ទ )
ស្រីក្រមុំតូច, ស្រីជំទង់ ។ ឈ្មោះរាសីទី ៦ តាមសុរិយគតិ គឺរាសីស្រីក្រមុំតូច (រាសីនេះត្រូវគ្នានឹងខែសេបតមប្រ៏បារាំងសែស) ។ សព្វថ្ងៃប្រើជាខែទី ៩ ។
-
កេតុ
( ន.នាមសព្ទ )
[កែត ]
ទង់; រស្មី ។ ឈ្មោះផ្កាយប្រចាំរាសីក្នុងនព្វគ្រោះ ។ ឈ្មោះថ្មមានពន្លឺភ្លឺខ្លាំងដែលធ្លាក់ចុះពីអាកាសមកលើផែនដី : ធ្លាក់ផ្កាយព្រះកេតុ ឬ កេតុធ្លាក់ ។
-
ក្រញេស
( គុ.គុនសព្ទ )
ស្ដើង, ប៉ើងរ៉ើង : សក់ក្រញេស ។ អំពីមុខមាត់ដែលមានសភាពមិនរាបសា, ដែលឥតរាសី : មុខក្រញេស ។
-
ខួប
( ន.នាមសព្ទ )
រវាងពេលថ្ងៃខែឆ្នាំដែលមកជួបគ្នាវិញ; មួយខួបពេល ២៤ ម៉ោង គឺមួយថ្ងៃមួយយប់; មួយខួបថ្ងៃ ៧ គឺមួយអាទិត្យ; មួយខួបខែ ១២ គឺមួយឆ្នាំ; មួយខួបឆ្នាំ ១២ គឺមួយជុំរាសីឆ្នាំ ។
-
ខែ
( ន.នាមសព្ទ )
រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទ ឬ ដំណើរព្រះអាទិត្យមាន ១២ រាសី; ក្នុងរាសីនីមួយៗ មាន ២៨, ២៩, ៣០ ឬ ៣១ ថ្ងៃ ហៅថា ខែ ។ ឯខែទាំង ១២ មានចន្ទគតិគឺ
- មិគសិរ ទី ១,
- បុស្ស ទី ២,
- មាឃ ទី ៣,
- ផគ្គុណ ទី ៤,
- ចេត្រ ទី ៥,
- ពិសាខ ទី ៦,
- ជេស្ឋ ទី ៧,
- អាសាធ ទី ៨,
- ស្រាពណ៍ ទី ៩,
- ភទ្របទ ទី ១០,
- អស្សុជ ទី ១១,
- កត្តិក ទី ១២ ។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ ១ ជាជំនួសខែ មិគសិរ លេខ ២ ជាជំនួសខែ បុស្ស ។ ។ល។ ខែ អាសាធ ជួនកាលមាន ២ ដង មុនឈ្មោះ
- បឋមាសាធ ក្រោយឈ្មោះ
- ទុតិយាសាធ; បើយកលេខប្រើជាជំនួសខែ បឋមាសាធ ត្រូវដាក់លេខ ៨ ក្រោមសូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវដាក់លេខ ៨ ពីរតម្រួតលើគ្នា ( ᧰ ) ។ ចន្ទមណ្ឌល ក្នុងអាកាសក៏ហៅថា ខែ ដែរ : សំពះព្រះខែ, ខែរះ, ខែលិច ។
-
ដួងជតា
( ន.នាមសព្ទ )
[ដួងជៈដា]
ដួងកំណើត, ថ្ងៃ ខែ ឆ្នាំដែលកើតពាក់ព័ន្ធនឹងរាសីរបស់បុគ្គលនីមួយៗ ។
-
ធនុ
( ន.នាមសព្ទ )
[ធៈនុ]
(ធនុ ឬ ធនុស៑) ។ ធ្នូ ។ ឈ្មោះរាសី (ខែ) ទី ៩ ប្រើតាមសុរិយគតិ មាន ៣១ ថ្ងៃ, ហៅថា ធនុរាសី ឬ ខែធនុ ត្រូវគ្នានឹងខែដេសមប្រិ៍បារាំងសែស ។ សព្វថ្ងៃនេះ យើងប្រើជា ធ្នូ ជាខែទី ១២ ។
Headley's Khmer-English Dictionary Full Text Search
-
រាសិចក្រ
( n )
[rieseʔcak]
- detail »
zodiac (made up of 12 រាសី )
-
រាសី
( n )
[riesəy]
- detail »
sign of the zodiac (According to the solar calendar there are 12 រាសី : 1. មេសៈ or មេសរាសី April; 2. ឧសភៈ or ឧសភរាសី May; 3. មិថុនៈ or មិថុនរាសី June; 4. កក្កដៈ or កក្កដរាសី July; 5. សីហៈ or សីហរាសី August; 6. កញ្ញា or កញ្ញារាសី September; 7. តុលា or តុលារាសី October; 8. ៨. វិច្ឆិកៈ or វិច្ឆិករាសី November; 9. ធ្នូ or ធនុរាសី December; 10. មករៈ or មកររាសី January; 11. កុម្ភៈ or កុម្ភរាសី February; 12. មីនៈ or មីនរាសី March)
-
រាសី
( n )
[riesəy]
- detail »
luck, chance; happiness, good fortune eg. មនុស្សខ្ពស់ហួសរាសី a high-ranking person who overcame humble origins
-
រាសី
( n )
[riesəy]
- detail »
pile, heap; crowd; herd, flock
-
រាសី
( n )
[riesəy]
- detail »
beauty, charm (of people or animals)