Khmer Dictionary: លង់ហិន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ផ្តិល
( ន.នាមសព្ទ )
[ជើង ត ]
ភាជនៈពួកមួយ មានគម្រប មានជើងឬឥតគម្របឥតជើង ធ្វើដោយលោហជាតិផ្សេងៗ មានស្ពាន់និងលង់ហិនជាដើម ឬអំពីប្រាក់មាស សម្រាប់ដងទឹក ឬដាក់ទឹកប្រើប្រាស់ : ផ្តិលស្ពាន់, ផ្តិលលង់ហិន, ផ្តិលសំរិទ្ធិ, ផ្តិលប្រាក់...។
-
រគាំង
( ន.នាមសព្ទ )
ប្រដាប់សិតដោយលង់ហិន រាងសំប៉ែតមូលសណ្ឋានវង់ខែ មានហាមជាកណ្ដាប់ជុំវិញ មានដោះតូចនៅចំកណ្ដាលតែម្ខាង សូរសព្ទតូចរន សម្រាប់វាយឲ្យសញ្ញាគ្នាក្នុងការប្រជុំសូត្រមន្តឬស្ដាប់ ទេសនាជាដើម ។
- សំឡេងរគាំង (ព. ប្រ.) សំឡេងមូលតូចគ្រលួចរន ។
-
លង់ហិន
( ន.នាមសព្ទ )
លោហៈមួយប្រភេទសាច់រឹងស្រួយ កើតអំពីរំលាយផ្សំលោហជាតិ ច្រើនមុខបញ្ចូលគ្នា : ផ្តិលលង់ហិន, កាំបិតលង់ហិន ។
-
លង្ហិន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លង់ហិន) ។
-
លោហៈ
( ន.នាមសព្ទ )
(--ហ) ធាតុសាច់រឹងដែលរំលាយសម្រាំងចេញពីរ៉ែហើយ គឺដែក, ស្ពាន់, ទង់ដែង, លង់ហិន, សំរឹទ្ធិ, ទង់ហ្វ៊ា; ... ។
- លោហកម្ម ឬ
- --កិច្ច ការធ្វើលោហៈ, មុខរបរលោហៈ ។
- លោហកាន្ត (--កាន-តៈ ឬ--កាន) មេដែក ។
- លោហការ ឬ
- --ការី អ្នកធ្វើលោហៈ, ជាងលោហៈ (មានជាងដែកជាដើម); បើស្ត្រីជា
- លោហការិកា ឬ
- --ការិនី ។
- លោហកុម្ភៈ ឆ្នាំងលោហៈ (មានឆ្នាំងស្ពាន់ជាដើម) ។
- លោហកុម្ភី ឈ្មោះនរកមានស្រះលោហៈធំមានទឹកពុះកញ្រ្ជោលជានិច្ច... ។
- លោហជាតិ (--ជាត) ជាតិលោហៈ, លោហៈទាំងពួង ។
- លោហជាល សំណាញ់ ឬបណ្តាញលោហៈ ។
- លោហជិត ពេជ្រ ។
- លោហធាតុ ធាតុលោហៈ; រ៉ែលោហៈ ។
- លោហនាឡិ (--នាល) នាឡិឬបោយលោហៈ ។
- លោហភណ្ឌ (--ភ័ន) របស់ដែលធ្វើដោយលោហៈ ។
- លោហភាជនៈ ឬ - --ភាជន៍ ភាជនៈលោហៈ ។
- លោហម័យ ដែលធ្វើដោយលោហៈ ។
- លោហមល (--មៈលៈ ឬ --មល់) មន្ទិលលោហៈ, ច្រែះឬស្នឹមលោហៈ ។
- លោហវត្ថុ (--វ័ត-ថុ) វត្ថុដែលធ្វើដោយលោហៈ; ជាតិលោហៈឯង ។
- លោហាករ (< លោហ + អាករ “អណ្តូង”) អណ្តូង ឬរណ្ដៅរ៉ែលោហៈ ។ល។
-
អក
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយលោហជាតិផ្សេងៗឬធ្វើដោយប្រាក់, មាសជាដើមមានរាងច្រឡោឬមានសណ្ឋានដូចបំពង់តូច មានមេមានគម្រប សម្រាប់ដាក់កំបោរបៀកម្លូ : កំបោរកន្លះអក, អកកំបោរលង់ហិន, អកកំបោរប្រាក់ ។
-
ឧបេក្ខា
( ន.នាមសព្ទ )
[អ៊ុប៉េក-ខា ឬក៏ អ៊ុបែក-ខា ]
ការតាំងចិត្តជាកណ្ដាល, សេចក្ដីព្រងើយកន្តើយ, ដំណើរមិនលម្អៀងទៅខាងណា : តាំងចិត្តជាឧបេក្ខា ។ ខ្មែរប្រើជា គុ. ក៏មាន : ចិត្តឧបេក្ខា ចិត្តជាកណ្តាល, ចិត្តព្រងើយកន្តើយ ។
- ឧបេក្ខាសម្បយុត្ត ឬ
- --សហគត (អ៊ុប៉េក-ខាស័ម-ប៉ៈ-យុត ឬ--សៈហៈគត់) ចិត្តជាឧបេក្ខា ។
- ឧបេក្ខា ឬ - ឧបេក្សា នេះជាប័ក្ខពួកនៃព្រហ្មវិហារធម៌បួន, រាប់រួមគឺ មេត្តា ការរាប់អានជិតដិតស្និទ្ធស្នាលនឹងគ្នា, ករុណា ការអាណិតអាសូរគ្នាទៅវិញទៅមក, មុទិតា ការរីករាយជានិច្ចចំពោះសេចក្ដីសុខ-ចម្រើននៃអ្នកដទៃ, ឧបេក្ខា ការតាំងចិត្តជាកណ្តាលៗស្មើៗ ។ ព្រហ្មវិហារធម៌ទាំងបួននេះជាប្រភពនៃសន្តិភាពនិងវឌ្ឍនភាពក្នុងលោក... (ព. ពុ.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : មេត្តា-ករុណា-មុទិតា ឧបេក្ខាទាំងបួននេះសោភា ប្រសិនបើជនទាំងអស់គ្នា អាចកាន់រក្សាឲ្យដិតដល់ ។ សមលោកទាំងមូលបានសុខស្ងប់ ត្រឡប់ជាឥតជ្រួលច្របល់ ព្រោះធម៌បួននេះបញ្ចេញផល ផ្តល់សន្តិសុខឲ្យជានិច្ច ។ សូម្បីដាច់តែមេត្តាមួយ ទុក្ខព្រួយតែងតែប៉ះទង្គិច ឈឺចាប់ក្ដៅផ្សាជាងឃ្មុំទិច លិចលង់ហិនហោចជាអនេក ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្មវិហារ ក្នុងមេពាក្យ ព្រហ្ម ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search