Khmer Dictionary: លហុ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គរុ
( គុ.គុនសព្ទ )
(គុរុ) ធ្ងន់, យូរ ។ ន. អក្សរដែលមានសំឡេងធ្ងន់យូរ ។ ន. គ្រូ ។ ពាក្យផ្ទុយ លហុ ។
-
គរុភណ្ឌ
( ន.នាមសព្ទ )
[គៈរុភ័ន]
ទ្រព្យ ២៥ ឈ្មោះជារបស់សង្ឃ (ព. វិ.) ។ ពាក្យផ្ទុយ លហុភណ្ឌ ។
-
លឃុ
( គុ.គុនសព្ទ )
[លៈ--]
(លហុ) រហ័ស, ឆាប់, រួសរាន់; ស្រាល ។
- លឃុក្រម ឬ
- --វិក្រម (--ក្រំ) ជំហានរហ័ស; ដែលឈានជើងញាប់, ដែលមានដំណើរលឿន ។
- លឃុចិត្ត ឬ - លហុ-- ចិត្តរហ័ស; ដែលមានចិត្តរហ័សឬស្រាល ។
- លឃុចិន្តា ឬ - លហុ-- គំនិតរហ័ស, គំនិតវៃ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លហុ ផង) ។
-
វសន្តតិលក
( ន.នាមសព្ទ )
[វៈស័ន-តៈតិ ល៉ៈកៈ ]
ឈ្មោះឆន្ទមួយប្រភេទ ក្នុងមួយបាទ (មួយឃ្លា) មាន ១៤ អក្សរ កំណត់ដោយអក្សរទី ១, ២, ៤, ៨, ១១, ១៣, ១៤ ជា គរុ, អក្សរ ៧ តួក្រៅពីនេះជាលហុ (បួនបាទជាមួយគាថា); សម្រាប់ប្រើខាងភាសាសំស្រ្កឹតនិងបាលីឬប្រើខាងភាសាខ្មែរក៏បាន តែពិបាកតែងណាស់ (មេឆន្ទនេះថា វុត្តាវសន្តតិលកា តភជា ជគា គោ) ។
-
លហុ
( គុ.គុនសព្ទ )
[លៈហ៊ុ ]
(លឃុ) ស្រាល; រហ័ស, ឆាប់, រួសរាន់; ភ្លាម; រប៉ិចរប៉ី, រាយរង;... ។ ន. (ព. វ.) អក្សរដែលមានសំនៀងស្រាលរហ័ស ជាគូគ្នានឹងអក្សរគរុ :
- និយាយត្រឹមត្រូវតាមគរុលហុ គឺនិយាយត្រឹមត្រង់តាមអក្សរមានសូរធ្ងន់ឬយឺតមិនកញ្ឆក់ឲ្យរហ័សដូចជា សារប្រយោជន៍ មិនថា សៈរ៉ៈប្រយោជន៍, កសាង មិនថា ក៏សាង ជាដើម ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អក្ខរប្បភេទ ផង ។
- លហុកម្ម កម្មស្រាល; ការងារស្រាល; ការរប៉ិចរប៉ី, រាយរង ។
- លហុចិត្ត,
- លហុចិន្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លឃុ) ។
- លហុទណ្ឌកម្ម ទណ្ឌកម្មស្រាល ។
- លហុទោស ទោសស្រាល ។
- លហុបរិក្ខារ ឬ - លហុភណ្ឌ បរិក្ខារ ឬរបស់រាយរង; ក្នុងវិន័យពុទ្ធសាសនា សំដៅរបស់រាយរងមានបាត្រនិងចីវរជាដើម ។
- លហុភាព ភាពឬភាវៈស្រាល ។
- លហុភារៈ ភារៈស្រាល, បន្ទុកស្រាល ។ល។
-
សវនៈ
( ន.នាមសព្ទ )
[សៈវ៉ៈន៉ៈ]
(សវន; ឝ្រវណ) ការឮ, ការស្ដាប់; ត្រចៀក ។
- សវនកាល (សៈវ៉ៈ ន៉ៈ--) ពេលដែលគួរស្ដាប់, ពេលកំពុងស្ដាប់ ។
- សវនកិច្ច (សៈវ៉ៈន៉ៈ កិច) កិច្ចដែលត្រូវស្ដាប់ ។
- សវនាការ (សៈវ៉ៈន៉ាកា; បា. សវន + អាការ) អាការនៃការស្ដាប់, អាការស្ដាប់ ។ ខ្មែរប្រើជា កិ. “ស្ដាប់” ក៏មាន; (រ. ស.) : ទ្រង់ព្រះសវនាការ ទ្រង់ព្រះសណ្ដាប់ ។
- សវនានិសង្ស (សៈវ៉ៈន៉ានិសង់; បា. សវន + អានិសំស) អានិសង្សដែលបានពីការស្ដាប់ ។
- សវនូបចារ (សៈវ៉ៈន៉ូប៉ៈចា; បា. < សវន + ឧបចារ) ទីមានចម្ងាយល្មមស្ដាប់សំឡេងឮទៅវិញទៅមក ។ ល ។ បើមានសព្ទដទៃដែលជារស្សៈឬលហុភ្ជាប់ជាមួយពីខាងដើម ត្រូវតម្រួត ស ជា ស្ស, ដូចជា ធម្មស្សវនកាល (ធ័ម-ម័ស-សៈវ៉ៈន៉ៈ--) ពេលដែលគួរស្ដាប់ធម៌ ។
- អស្សវនកៈ (អ័ស-សៈវ៉ៈន៉ៈកៈ) អ្នកដែលមិនធ្លាប់បានស្ដាប់គឺអ្នកដែលមិនធ្លាប់ស្ដាប់សោះ ក៏ស្រាប់តែបានស្ដាប់ ។
-
អក្ខរប្បភេទ
( ន.នាមសព្ទ )
[អ័ក-ខៈរុ័ប-ប៉ៈភេត ]
(អក្សរប្រភេទ) បែបអក្សរដែលចែកជាគូៗ តាមសូរសំឡេងជាទំនាស់នឹងគ្នា; មាន ៥ គូ ឬ ១០ ប្រភេទគឺ សិថិល “អក្សរមានសំឡេងធូរ” គឺអក្សរដែលឥតខ្យល់ ហ លាយ, មាន ១០ តួ គឺ ក គ, ច ជ, ដ ឌ, ត ទ, ប ព និង ធនិត “អក្សរមានសំឡេងតឹង” គឺអក្សរដែលមានខ្យល់ ហ លាយផងមាន ១០ តួគឺ ខ ឃ, ឆ ឈ, ឋ ឍ, ថ ធ, ផ ភ (សំឡេង សំ. និង បា. ថា ក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ, ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ, ព្ហៈ ជាគូ ១; ទីឃៈ “អក្សរមានសំឡេងវែង” និង រស្សៈ “អក្សរមានសំឡេងខ្លី” ជាគូ១; គរុ “អក្សរមានសំឡេងធ្ងន់ឬយូរ” និង លហុ “អក្សរមានសំឡេងស្រាលឬរហ័ស” ជាគូ ១; និគ្គហិត “អក្សរដែលមាននិគ្គហិតឬដំលើ” និង វិមុត្ត “អក្សរដែលមានសូរសំឡេងហាមាត់បន្តិច” ជាគូ ១; សម្ពន្ធ “អក្សរដែលចងបទភ្ជាប់គ្នាជាសន្ធិ, ដូចជា រាជាណាចក្រ” និង វវត្ថិត “អក្សរដែលកាត់ញែកចេញពីបទសន្ធិ, ដូចជា រាជអាណាចក្រ ” អាណាចក្ររបស់ព្រះរាជា ជាគូ ១ (ព. វ.) ។
-
ឥន្ទវង្ស
( ន.នាមសព្ទ )
[អិន-ទៈវង់]
(ឥន្ទវំស < ឥន្ទ “ព្រះឥន្ទ” + វំស “ប៉ី; ខ្លុយ; ស្រឡៃ”; សំ. ឥន្រ្ទវំឝ) ឆន្ទឬកាព្យមានលំនាំសូរសំឡេងបទប្រៀបដូចជាសូរសព្ទប៉ីឬស្រឡៃនៃព្រះឥន្ទ ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាង សម្រាប់ប្រើបានងាយខាងភាសាសំស្រ្កឹតនិងបាលី ឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់; បួនបាទគឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន ១២ អក្សរ, ត្រង់អក្សរទី ១, ២, ៣ និងទី ៤, ៥, ៦ ជា ត-គ-ណៈ គឺគណៈដែលមានអក្សរទី ១ និងទី ២ ជាគរុទី ៣ ជា លហុ (គរុដើម គរុកណ្ដាល លហុចុង); ត្រង់អក្សរទី ៧, ៨, ៩ ជា ជ-គណៈ គឺគណៈ ដែលមានអក្សរទី ១ និងទី ៣ ជាលហុ ទី ២ ជាគរុ (លហុដើម គរុកណ្តាល លហុចុង); ត្រង់អក្សរទី ១០, ១១, ១២ ជា រ-គណៈ គឺគណៈដែលមានអក្សរទី ១ និង ទី ៣ ជាគរុ ទី ២ ជាលហុ (គរុដើម លហុកណ្តាល គរុចុង); ទាំងបួនបាទ មានកំណត់ដូចគ្នា (ពាក្យប្រាប់មេឥន្ទវិសច្ឆន្ទនេះថា សាយិន្ទវំសា ខលុ យត្ថ តា ជរា ) ។
-
ឥន្ទវជិរច្ឆន្ទ
( ន.នាមសព្ទ )
[អិន-ទៈវៈជិរ័ច-ឆ័ន]
(ឥន្ទវជិរ; សំ. ឥន្រ្ទវជ្រ “អាវុធពេជ្ររបស់ព្រះឥន្រ្ទ”) ឆន្ទកាព្យមានដំណើរសូរសព្ទបទដ៏រុងរឿងប្រៀបប្រដូចអាវុធពេជ្ររបស់ព្រះឥន្ទ ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាង សម្រាប់ប្រើបានងាយខាងភាសាសំស្រ្កឹតនិងបាលីឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់, បួនបាទគឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន ១១ អក្សរ, ត្រង់អក្សរទី ១, ២, ៣ និងទី ៤, ៥, ៦ ជា ត-គណៈ គឺគណៈដែលមានអក្សរទី ១ និងទី ២ ជាគរុ ទី ៣ ជាលហុ (គរុដើម គរុកណ្ដាល លហុចុង); ត្រង់អក្សរទី ៧, ៨, ៩ ជា ជ-គណៈ គឺគណៈដែលមានអក្សរទី ១ និង ទី ៣ ជាលហុ ទី ២ ជាគរុ (លហុដើម គរុកណ្ដាល លហុចុង); ត្រង់អក្សរទី ១០ និងទី ១១ ជា គរុ; ទាំងបួនបាទ មានកំណត់ដូចគ្នា (ពាក្យប្រាប់មេឥន្ទវជិរច្ឆន្ទនេះថា ឥន្ទាទិកា តា វជិរា ជគា គោ ) ។
-
ឧបជាតិច្ឆន្ទ
( ន.នាមសព្ទ )
[អ៊ុប៉ៈជាតិច-ឆ័ន]
(ឧបជាតិ + ឆន្ទ) ឆន្ទឬកាព្យមានលំនាំសូរសព្ទបទលាយគ្នាដោយឥន្ទវជីរនិងឧបេន្ទវជីរ គឺត្រង់បាទទី១ និងទី ៤ ដូចឧបេន្ទវជិរច្ឆន្ទត្រង់បាទទី ២ និងទី ៣ ដូចឥន្ទវជិរច្ឆន្ទ ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាង សម្រាប់ប្រើខាងភាសាសំស្រ្កឹតនិងបាលីដោយងាយស្រួល ឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់; បួនបាទ គឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន ១១ អក្សរ; ត្រង់បាទទី ១ និងទី ៤ : អក្សរទី ១, ២, ៣, ជា ជ-គណៈ គឺគណៈដែលមានអក្សរទី ១ និងទី ៣ ជាលហុ ទី ២ ជាគរុ, អក្សរ ទី ៧, ៨, ៩ ក៏ជា ជ-គណៈ ដែរ (អក្សរទី ១, ៣, ៧, ៩ ជាលហុ ទី ២, ៨ ជាគរុ); អក្សរទី ៤, ៥, ៦ ជា ត-គណៈ គឺគណៈដែលមានអក្សរទី ១ និងទី ២ ជាគរុ ទី ៣ ជាលហុ (គរុដើម គរុកណ្តាល លហុចុង); ត្រង់បាទទី ២ និងទី ៣ : អក្សរទី ១, ២, ៣, ជា ត-គណៈ, អក្សរទី ៤, ៥, ៦, ក៏ជា ត-គណៈ ដែរ; អក្សរទី ៧, ៨, ៩ ជា ជ-គណៈ; អក្សរទី ១០, ១១ ជា គរុ; បាទទី ១ និងទី ៤ ដូចគ្នា, បាទទី ២ និងទី ៣ ដូចគ្នា (ពាក្យប្រាប់មេឧបជាតិច្ឆន្ទនេះថា អនន្តរោទី-រិតលក្ខណាចេ, បាទា វិមិស្សា ឧបជាតិយោ តា, ឯវំ កិលញ្ញាសុបិ មិស្សតាសុ, វទន្តិ ជាតី-ស្វិទមេវ នាមំ ) ។
Headley's Khmer-English Dictionary Full Text Search
-
លហុ
( adj )
[leaʔhuʔ]
- detail »
to be easy; light; small, unimportant; unaccented (e.g. syllable).
-
លហុ
( n )
[leaʔhuʔ]
- detail »
small item; unaccented syllable