Khmer Dictionary: លុប
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្ដារខៀន
( ន.នាមសព្ទ )
[ជើង ដ]
(ខ្យើន អ. ថ. ខៀ៎ន “សរសេរ, គូរ”) ប្រដាប់សម្រាប់សរសេរធ្វើដោយឈើរាងវែង ប្រើការលុបដោយទឹកល្បប់ ។
-
ដំណិត
( ន.នាមសព្ទ )
ការដិត : ទឹកសរសេរនេះមានដំណិតមិនសូវច្បាស់សោះ ។ ស្នាម ដែលដិតជាប់ : កោសលុបដំណិតនេះចេញ ។
-
ណាស់
( និ.និបាតសព្ទ )
ក្រៃពេក, ក្រៃលែង, លើសលុប, ខ្លាំង : ល្អណាស់, អាក្រក់ណាស់, ខូចណាស់ ។ ប្រើជា កិ. វិ. ក៏បាន : ខ្ញុំត្រេកអរណាស់ ដោយបានឃើញអ្នកអញ្ជើញមកដល់ !
-
ទសវត្សរ៍
( ន.នាមសព្ទ )
[ទៈ សៈ វ័ត ឬ តាមទម្លាប់ ថា ទស់-សៈវ័ត]
(ទឝ + សំវត្សរ, លុប សំ ចេញជា វត្សរ (អាទិលុប) > ទឝវត្សរ; ទស + សំវច្ឆរ) កំលុងដប់ឆ្នាំ : មួយទសវត្សរ៍ ។ ដប់ទសវត្សរ៍ (កំលុងមួយរយឆ្នាំហៅថា មួយសតវត្សរ៍), ដប់សតវត្សរ៍ ជាមួយសហស្សវត្សរ៍ (កំលុងមួយពាន់ឆ្នាំ), ដប់សហស្សវត្សរ៍ ជាមួយទសសហស្សវត្សរ៍ (កំលុងមួយម៉ឺនឆ្នាំ) ។ល។
-
ត្រកូល
( ន.នាមសព្ទ )
ពូជពង្ស : កើតក្នុងត្រកូលខ្ពង់ខ្ពស់ ។ ពាក្យនេះក្លាយមកពីពាក្យភាសាសំស្រ្កឹតថា គោត្រ -កុល “ពូជពង្សតាមគោត្រ” ហៅតាមស្រួលមាត់ថា គោត្រកូល, លុះដល់យូរតៗមក គេលុបពាក្យ គោ ចេញ នៅហៅត្រឹមតែ ត្រកូល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោត្ត និង គោត្រកូល ផង) ។
-
ទន្ត
( កិ.កិរិយាសព្ទ )
ជម្រះធ្មេញនៅពេលលុបលាងមុខមាត់ : លោកគ្រូតើនអើយ កំពុងទន្ត គឺលោកគ្រូកំពុងលុបលាងព្រះភក្រ្តជម្រះព្រះទន្ត ។ (រ. ស. បុ.) : ស្ដេចតើនចាកនិទ្រា នៅវេលាព្រហាមស្រាង មានគ្រប់គ្រឿងសម្អាង ស្ដេចទ្រង់ទន្តជម្រះភក្ត្រ (ទ្រង់ស្រពព្រះភក្ត្រជម្រះព្រះទន្តា) ។ ក្នុងសាស្ត្រាល្បែងមានច្រើនអន្លើ ។
-
គុម្ព
( ន.នាមសព្ទ )
[ តាមទម្លាប់ អានថា គំ, ដូច លុប ថា លប់ ដែរ ]
(គុល្ម) ពួក, ប្រជុំ, បន... ។ ពួក, ប្រជុំដើមឈើ ឬ ដំណាំផ្សេងៗ : គុម្ពឈើ, ចេក ១ គុម្ព ។
-
បាសក
( ន.នាមសព្ទ )
[បាសក់]
គ្រហស្ថ; ពាក្យដើមជា ឧបាសក, គេកាត់តួ ឧ ចេញហៅថា អាទិលោប (លុបអក្សរខាងដើម) : ពួកបាសកជើងវត្ត, បាសកទាយក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបាសក) ។ ព. ផ្ទ. បព្វជិត, អ្នកបួស ។
-
បំប៉ន
( កិ.កិរិយាសព្ទ )
ផ្គត់ផ្គង់អាហារ, ចំណី ឲ្យបរិបូរលើសលុបជាងធម្មតា : បំប៉ន ចំណី, បំប៉នគោឲ្យធាត់ ។
- បំប៉នបំពេញ ឬ - បំពេញបំប៉ន បំប៉នឲ្យគ្រប់គ្រាន់លើសជាងប្រក្រតី : បំពេញបំប៉នកូនទាល់តែឡើងចិត្ត ឡើងចាងច្រងេងច្រងាងអស់ ។
-
បំពក់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យមានជាភ្នក់ គឺដុតគ្របលុបរងើកភ្លើងឲ្យកប់នៅខាងក្នុងមិនឲ្យមានអណ្ដាតឲ្យឆេះហុយតែផ្សែង : បំពក់ភ្លើង ។ ព. ប្រ. ចងកំហឹងទុកឲ្យនៅក្ដៅរង្គំមិនចេះស្រាក : បំពក់សេចក្ដីក្រោធ, បំពក់កំហឹង; ឬ (ព. ប្រ.) និយាយថា បំពក់ភ្លើង ដូច្នេះក៏បាន ។
Headley's Khmer-English Dictionary Full Text Search
-
លប់
[lup]
- detail »
See:លុប -
លុប
( v )
[lup]
- detail »
to erase, remove traces, delete, eliminate, scrape out, cross out, wipe off; to wash (esp. the face by splashing water on it), clean with a liquid; to destroy, ruin the reputation
-
លុប
( v )
[lup]
- detail »
to fill up a hole or a pond
-
លុប
( v )
[lup]
- detail »
to exceed, stand out