Khmer Dictionary: លំទោន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាកគតិ
( ន.នាមសព្ទ )
[កាក-គៈ-តិ ]
ឈ្មោះបទកាព្យពាក្យ ៤ (បទដំណើរក្អែកលោត) : នេះគឺច្បាប់ក្រម ប្រសើរឧត្តម ទូន្មានអ្នកផង ប្រើឱនលំទោន កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង កើតដោយប្រណិប័តន៍...។
-
ថី ?
( និ.និបាតសព្ទ )
ថ្វី?, អ្វី?, មានបើអ្វី?; ពាក្យសម្រាប់សួរគ្នាដោយសេចក្ដីឆ្ងល់, ទាំងចង់ដឹងហេតុ ដឹងដំណើរនោះឆាប់ភ្លាមៗផង; ប្រើបានតែអ្នកធំសួរទៅអ្នកតូច ឬអ្នកដែលស្និទ្ធស្នាល, ដែលមានសភាពស្មើគ្នា; អ្នកតូចសួរទៅអ្នកធំក៏បានខ្លះ ប៉ុន្តែត្រូវឲ្យមានពាក្យគោរពឱនលំទោនណាមួយដាក់ជាខាងដើមដូចយ៉ាងពាក្យ ទាន, ទានប្រោស ជាដើម : ទានថី ?, ទានប្រោសថី ?, ចុះវាថីបានជាយំ ? (ព. សា.) ។
-
គារវៈ
( ន.នាមសព្ទ )
[គារៈ វៈ]
(គារវ; គៅរវ) សេចក្ដីគោរព, កិរិយាលំអុតលំឱន, ឱនលំទោន; ដំណើរប្រតិបត្តិតាម ។ ពាក្យផ្ទុយ អគារវៈ ។
- គារវកថា (គារៈវៈ កៈថា) សំដីសំដែងនូវសេចក្ដីគោរព ។
- គារវតា (គារៈវៈតា) ភាពនៃការគោរព, សេចក្ដីគោរព ។
- គារវភក្កី (បា. គារវ + ភត្តិ; សំ. គៅរវ + ភក្ដិ) សេចក្ដីគោរព និងសេចក្ដីស្រឡាញ់; សេចក្ដីរាប់អានដោយគោរព ។ល។
-
គោរព
( ន.នាមសព្ទ )
[គោរប់ ]
(គៅរវ; គារវ) សេចក្ដីលំអុត, លំអុតលំឱន, ឱនលំទោន, ដំណើរប្រតិបត្តិតាមសេចក្ដីកោតក្រែង, ដំណើរយកចិត្តទុកដាក់ ។ ប្រើក្លាយមកជា កិ. : កូនត្រូវគោរពមាតាបិតា, សិស្សត្រូវគោរពគ្រូ, អ្នកបួសត្រូវគោរពសិក្ខាបទ, ប្រជាជនត្រូវគោរពព្រះមហាក្សត្រ, ជនានុជនត្រូវគោរពច្បាប់, ពុទ្ធសាសនិកជនត្រូវគោរពព្រះពុទ្ធសាសនា ។
-
បុញ្ញ
( ន.នាមសព្ទ )
[បុញ-ញ៉ៈ]
(បុណ្យ) គុណជាតជាគ្រឿងជម្រះសន្ដានចិត្ត ឬដែលកើតពីចិត្តជ្រះថ្លា គឺបុណ្យ, កុសល, អំពើល្អ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ) ។ ពាក្យ បុញ្ញ នេះសម្រាប់តែប្រើខាងដើមពាក្យឯទៀតៗ ដូចជា បុញ្ញកម្ម (បុញ-ញ៉ៈក័ម) ន. (បា.; សំ. បុណ្យ + កម៌ន៑) អំពើដែលជាបុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ ផង) ។ ព. ផ្ទ. បាបកម្ម ។
- បុញ្ញកិរិយា (បុញ-ញ៉ៈ កិរ៉ិយ៉ា) ន. (បា.; សំ. បុណ្យ + ក្រិយា) ការធ្វើបុណ្យ, អំពើដែលជាបុណ្យ ។
- បុញ្ញកិរិយាវត្ថុ (បុញ-ញ៉ៈកិរ៉ិយ៉ាវ៉័ត-ថុ) ន. (បា.; សំ. បុណ្យ + ក្រិយា + វស្ដុ) ទីតាំង ឬទីកើតនៃបុណ្យ, កន្លែងដែលនាំឲ្យកើតបានជាបុណ្យជាកុសល; មាន ១០ យ៉ាងគឺ : ១-ទានមយៈ បុណ្យកើតមានព្រោះការឲ្យទាន; ២-សីលមយៈ... ព្រោះការរក្សាសីល; ៣-ភាវនាមយៈ... ព្រោះការចម្រើនធម៌ដែលគួរចម្រើនឲ្យកើតមានក្នុងចិត្ត; ៤-អបចាយនមយៈ... ព្រោះការគោរពកោតក្រែងឱនលំទោន ជឿស្ដាប់បុគ្គលគួរគោរព; ៥-វេយ្យាវច្ចមយៈ... ព្រោះការខ្នះខ្នែងខ្វល់ខ្វាយចាត់កិច្ចការបុណ្យឬបម្រើក្នុងការធ្វើបុណ្យ; ៦-ធម្មទេសនាមយៈ... ព្រោះការសម្ដែងឬពន្យល់ធម៌ឲ្យគេស្គាល់ឬបង្រៀនឲ្យគេបានចេះធម៌ផង; ៧-ធម្មស្សវនមយៈ... ព្រោះការស្ដាប់ធម៌ដោយគោរព គឺស្ដាប់ដោយយកចិត្តទុកដាក់; ៨-បត្តិទានមយៈ... ព្រោះការឲ្យចំណែកបុណ្យ គឺជូនឬឧទ្ទិសចំណែកបុណ្យដែលខ្លួនបានហើយឲ្យទៅអ្នកដទៃ; ៩-បត្តានុមោទនាមយៈ... ព្រោះការត្រេកអរទទួលយកចំណែកបុណ្យដែលគេឲ្យមកខ្លួន; ១០-ទិដ្ឋុជុកម្មមយៈ... ព្រោះការធ្វើសេចក្ដីយល់ឃើញរបស់ខ្លួន ឲ្យត្រូវត្រង់តាមផ្លូវពិត គឺធ្វើប្រាជ្ញាជាសម្មាទិដ្ឋិឲ្យកើតមានក្នុងសន្ដានចិត្ត ។
- បុញ្ញក្ខេត្ត (បុញ-ញ័ក-ខែត) ន. (បា.; សំ. បុណ្យ+ក្សេត្រ) ស្រែបុណ្យ : ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ និងព្រះអរហន្តទាំងឡាយ ជាបុញ្ញក្ខេត្តដ៏ឧត្តម របស់ពួកទេវតាមនុស្សក្នុងលោក ។
- បុញ្ញតេជះ (បុញ-ញ៉ៈ-ដែច-ជះ) ន. (បា. បុញ្ញតេជ; សំ. បុណ្យតេជស៑) អំណាចឬអានុភាពនៃបុណ្យ, តេជះដែលកើតអំពីបុណ្យ ។
- បុញ្ញនិធិ (បុញ-ញ៉ៈ--) ន. (បា.; សំ. បុណ្យនិធី) កំណប់បុណ្យ (បុណ្យដែលជាប់ជាស្នាមចិត្តមិនរលុប ទុកដូចជាកំណប់ក្នុងចិត្ត) : បុញ្ញនិធិ ជាកំណប់ឥតចោរណាលួចគាស់យកបានឡើយ ។
- បុញ្ញរាសី (បុញ-ញ៉ៈ--) ន. (បា. បុញ្ញរាសិ; សំ. បុណ្យ + រាឝិ) គំនរបុណ្យ (បុណ្យដែលមានច្រើនក្រាស់ក្នុងសន្ដានចិត្ត) : មនុស្សអ្នកមានបុញ្ញរាសី ។
- បុញ្ញលាភ (បុញ-ញ៉ៈលាប) ន. (បា.; សំ. បុណ្យលាភ) ការបានបុណ្យ, ដំណើរបានបុណ្យ; ការបានទ្រព្យធន ឬអ្វីៗព្រោះបុណ្យឲ្យផល : ចួនជាប្រទះលើបុញ្ញលាភ; ទ្រព្យនេះជាបុញ្ញលាភរបស់ខ្ញុំ ។
- បុញ្ញវន្ត (បុញ-ញ៉ៈវ័ន) គុ. ឬ ន. (បា. បុញ្ញវន្តុ > បុញ្ញវន្ត; សំ. បុណ្យវត៑) ដែលមានបុណ្យ; អ្នកមានបុណ្យ, អ្នកមានសំណាង; បើស្ត្រីជា បុញ្ញវតី ឬ បុញ្ញវន្តី ។
- បុញ្ញវិបាក (បុញ-ញ៉ៈវិបាក) ន. (បា.) ផលនៃបុណ្យ : គេបានសេចក្ដីសុខចម្រើនដោយសារបុញ្ញវិបាកពីព្រេងនាយ ។
- បុញ្ញសម្បទា (--សាំប៉ៈទា) ន. ការដល់ព្រម, ការបរិបូណ៌ដោយបុណ្យ ។
- បុញ្ញសម្ភារ (បុញ-ញ៉ៈសំ-ភា) ន. ការសន្សំបុណ្យ, ការសាងសន្សំកុសល ។ ច្រើនប្រើសំដៅយកតេជះ ឬអំណាចបុណ្យស័ក្តិជាដើម : សូមជ្រកកោនក្រោមម្លប់បុញ្ញសម្ភារ នៃសម្ដេចជាម្ចាស់ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ភារ ផង ។
- បុញ្ញសិរី (បុញ-ញ៉ៈសិរ៉ី) ន. (បា.; សំ. បុណ្យ + ឝ្រី) សិរី, ស្រីសួស្ដីដែលកើតអំពីបុណ្យ, លំអបុណ្យ : មនុស្សអ្នកមានបុញ្ញសិរី, ថ្កើងរុងរឿងដោយបុញ្ញសិរី ។
- បុញ្ញឫទ្ធិ (បុញ-ញ៉ៈរឹត) ន. (បា. សំ.; បា. បុញ្ញ + ឥទ្ធិ > បុញ្ញិទ្ធិ; សំ. បុណ្យ + ឫទ្ធិ) ឫទ្ធិដែលកើតអំពីបុណ្យ, ឫទ្ធិរបស់បុណ្យ, សេចក្ដីសម្រេចដោយបុណ្យ : ទ្រង់មានជ័យជម្នះដោយសារបុញ្ញឫទ្ធិរបស់ព្រះអង្គ ។
- បុញ្ញានិសង្ស (បុញ-ញ៉ានិសង់) ន. (បា. បុញ្ញ + អានិសំស > បុញ្ញានិសំស) អានិសង្សបុណ្យ គឺការសម្រេចសេចក្ដីសុខ សេចក្ដីចម្រើនរុងរឿងដោយសារបុណ្យ បង្ហូរផលផ្ដល់មកឲ្យ ។
- បុញ្ញានុភាព (បុញ-ញ៉ានុភាប) ន. (បា. បុញ្ញ + អានុភាវ > បុញ្ញានុភាវ; សំ. បុណ្យ + អានុភាវ > បុណ្យានុភាវ) អានុភាពរបស់បុណ្យ ឬអានុភាពដែលកើតអំពីបុណ្យ, អំណាចនៃបុណ្យ ។
- បុញ្ញាភិនីហារ (បុញ-ញ៉ា--) ន. (បា.) ការកសាងបុណ្យ, សេចក្ដីប្រាថ្នាដ៏ក្លៀវក្លាចំពោះទៅរកបុណ្យ; បុណ្យដែលអាចឲ្យសម្រេចសេចក្ដីបានតាមប្រាថ្នា : មនុស្សអ្នកមានបុញ្ញាភិនីហារ ។
- បុញ្ញាភិសង្ខារ (បុញ-ញ៉ាភិសង់-ខា) ន. (បា.; សំ. បុណ្យ + អភិ + សំស្ការ > បុណ្យាភិសំស្ការ) ធម៌ ឬសភាវៈដែលបុណ្យតាក់តែងឲ្យកើតមានឡើង គឺអ្វីៗជាគ្រឿងលំអរុងរឿងក្នុងលោកដែលបុណ្យកុសលរបស់សត្វលោកតាក់តែងឬបង្កើតឲ្យមានឡើង ។ ព. ផ្ទ. អបុញ្ញាភិសង្ខារ ។
- បុញ្ញាភិសន្ទៈ (បុញ-ញ៉ាភិសន់-ទៈ) ន. (បា. បុញ្ញ + អភិសន្ទ) ការហូរជូនមកជានិច្ចនៃបុណ្យ, អានិសង្សបុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញានិសង្ស ផង) ។
-
លំទោន
( កិ.កិរិយាសព្ទ )
បង្អោនឬបន្ទន់កាយវាចាឲ្យទន់ភ្លន់ ឲ្យសុភាព :
- លំទោនកាយ បន្ទន់កាយ ។ ប្រើឱនលំទោន កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ (សាស្រ្តាច្បាប់ក្រម) ។
-
លំអុត
( កិ.កិរិយាសព្ទ )
លំទោន, ឱនទន់ទាប (ចំពោះតែកាយ, វាចា, ចិត្ត) : លំអុតកាយថ្វាយបង្គំ, លំអុតវាចាទន់ផ្អែម, លំអុតចិត្ត ។
- ដើរលំអុតកាយ ដើរឱនបន្ទន់កាយ ។
- លំអុតលំអូន ឬ - លំអុតលំឱន ឱនបន្ទន់កាយ ឬវាចាឲ្យរាបទាប ឬក៏បង្អោនបន្ទន់ចិត្តទៅរកផ្លូវល្អ ។
-
ឱន
( កិ.កិរិយាសព្ទ )
(ឱនម) ទន់ចុះ, បន្ទន់ទៅមុខ, បន្ទន់ទៅរក : ឱនកាយថ្វាយបង្គំ, ឱនក្បាល, មានចិត្តឱនទៅរកសុចរិត, ស្រូវឱន, ដើរឱន ។ ព. ទ. បុ. ឱនដាក់គ្រាប់ ការប្រព្រឹត្តឱនលំទោនតែងតែមានសេចក្ដីគួរគាប់ (ប្រៀបដូចស្រូវដែលឱនតែងតែមានគ្រាប់ពេញលេញ) ។ ឬថា ឱនដាក់គ្រាប់ងើយស្កក; មួយទៀតថា ងើយស្កក ឱនជ្រងក់ដាក់គ្រាប់ ការធ្វើឫកពាក្រអឺតក្រអោងឬឆ្លើយៗ តែងតែមានសេចក្ដីហ្មងឆ្គង, ការឱនលំទោន រមែងតែបានសេចក្ដីគាប់ប្រសើរ ។ ឱនក្រាប ឱនៗក្រាបៗ ។ ឱនថយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អូនថយ ក្នុងពាក្យ ឩន ឬ អូន គុ.) ។ ឱនលំទោន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លំទោន) ។
- ឱនអង្គ បន្ទន់ខ្លួនទៅមុខ, ឱនកាយគោរព (ច្រើនប្រើក្នុងកាព្យ) ។ អាប់ឱន (មើលក្នុងពាក្យ អាប់១ គុ.) ។
-
ញាតិ
( ន.នាមសព្ទ )
[ញាត ]
(ជ្ញាតិ) អ្នកដែលរួមខ្សែលោហិតនឹងគ្នាខាងមាតាឬបិតា; ដែលហៅថា ញាតិ ៧ សន្ដាន ឬ ញាតិ ៧ ជួរ នោះ តាមន័យក្នុងគម្ពីរពុទ្ធសាសនា លោកឲ្យរាប់ថ្នាក់ខាងលើ ៣ ជាន់ គឺថ្នាក់មាតាបិតា ១, ថ្នាក់ជីដូនជីតា ១, ថ្នាក់យាយទួតតាទួត ១; ថ្នាក់ខាងក្រោមខ្លួន ៣ ជាន់ទៀត គឺថ្នាក់កូន ១, ថ្នាក់ចៅ ១, ថ្នាក់ចៅទួត ១ រួមជា ៦ ថ្នាក់, ជា ៧ ថ្នាក់នឹងខ្លួនយើង; មនុស្សទាំងប៉ុណ្ណេះហៅថា ញាតិ ៧ សន្ដាន ។ តាមន័យក្នុងច្បាប់ក្រមរដ្ឋប្បវេណីខ្មែរឲ្យរាប់ដូច្នេះថា អ្នកដែលកើតចេញមកពីគោត្រតែមួយ ហៅថា ញាតិ; មាន ២ ពួក គឺ ញាតិជួរខ្សែផ្ទាល់ មួយពួក, សាខាញាតិ មួយពួក; ញាតិជួរខ្សែផ្ទាល់នោះ គឺអ្នកដែលកើតគ្នាតពី ១ ទៅ ១ តាមលំដាប់ គឺឪពុក, កូន, ចៅ, ចៅទួត, ។ល។ រហូតដល់ជាន់ទី ៧, ញាតិជួរនេះតាមតែថ្នាក់ណានឹងថ្នាក់ណាក៏ដោយ ច្បាប់ហាមមិនឲ្យយកគ្នាជាប្ដីប្រពន្ធឡើយ; ឯសាខាញាតិនោះ គឺអ្នកដែលកើតចេញពីគោត្រជាមួយគ្នាដែរ តែបែកទៅជាមែកដទៃ ដូចយ៉ាងបងប្អូនបង្កើត, មាមីងនិងក្មួយ, បងប្អូនជីដូនមួយ ជីទួតមួយចុះរៀងទៅ; ញាតិទាំងពីរខាងនេះ ច្បាប់ឲ្យយកគ្នាជាប្ដីប្រពន្ធបាន ពីត្រឹមថ្នាក់ទី ៤ គឺពីត្រឹមបងប្អូនជីដូនមួយចុះរៀងទៅ ។ សព្ទនេះ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អ. ថ. ញា-តិ ដូចជា
- ញាតិកម្ម (--ក័ម; បា.; សំ. ជ្ញាតិកម៌ន៑) កិច្ចការ, មុខការរបស់ញាតិ ។
- ញាតិកិច្ច (--កិច; បា.; សំ. ជា្ញតិក្ឫត្យ) ការរវល់របស់ញាតិ ។
- ញាតិគារវៈ (--គារៈវៈ; បា. ញាតិគារវ; សំ. ជា្ញតិគៅរវ) សេចក្ដីគោរពចំពោះញាតិ គឺសេចក្ដីយកចិត្តទុកដាក់ គួរសម, ឱនលំទោន, កោតខ្លាចញាតិតាមជាន់ តាមថ្នាក់ ។ ញាតិដោយសារ (ញាតដោយសា) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញាតិពន្ធ ឬ ញាតិដោយពន្ធ ។
- ញាតិទាយាទ (ញា-តិ-ទាយាត) ទ្រព្យសម្បាច់របស់ញាតិ; អ្នកដែលត្រូវទទួលទ្រព្យសម្បាច់របស់ញាតិ; កូនប្រុសស្រីរបស់ញាតិ ។
- ញាតិធម៌ (ញា-តិ--) ធម៌របស់ញាតិ; សេចក្ដីសង្គ្រោះដល់ញាតិ : អ្នកដែលបានធ្វើបុណ្យឧទ្ទិសផល ជូនដល់បុព្វបុរសទាំងឡាយឈ្មោះថាបានបំពេញញាតិធម៌ដ៏សមគួរហើយ ។
- ញាតិធីតា (--ធីដា; បា. ញាតិធីតុ > ញាតិធីតា; សំ. ជ្ញាតិទុហិត្ឫ) កូនស្រីរបស់ញាតិ ។
- ញាតិបុត្ត ឬ ញាតិបុត្រ (--បុត; បា. ញាតិបុត្ត; សំ. ជា្ញតិបុត្រ) កូនប្រុសរបស់ញាតិ ។
- ញាតិប្រេត (--ប្រែត; បា. ញាតិបេត, ញាតិប្បេត: សំ. ជ្ញាតិប្រេត) ប្រេតដែលជាញាតិ; ញាតិដែលចែកឋាន ទៅកាន់បរលោកហើយ : ឧទ្ទិសចំណែកបុណ្យជូនទៅញាតិប្រេត ។
- ញាតិពន្ធ ឬ ញាតិដោយពន្ធ (ញាត-ពន់; បា. ញាតិ + ពន្ធ) ជនដែលគេរាប់ថាជាញាតិ ដោយជាប់ទាក់ទងគន្លងគ្នា គឺញាតិដោយសារដូចយ៉ាង ម្ដាយក្មេក, ឪពុកក្មេក, កូនប្រសា, មាមីងក្មេក, បងថ្លៃ, ប្អូនថ្លៃ (ខាងប្ដី ឬ ខាងប្រពន្ធ) ។ល។
- ញាតិពលី (--ពៈលី; បា. --ពលី; សំ. ជ្ញាតិ--) ពលីការដែលគេធ្វើដល់ញាតិ, ការសង្គ្រោះញាតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី, ពលីការ ផង) ។
- ញាតិភេទ ឬ ញាតិសម្ភេទ (--ភេត ឬ --សំភេត) ការបែកបាក់នៃញាតិ, ដំណើរបែកខ្ញែកចាកញាតិ ។
- ញាតិវង្ស (--វង់) តំណនៃញាតិ, ពួកញាតិ (ប្រើជា ញាតិវង្សា, ញាតិពង្ស, ញាតិពង្សា ក៏មាន) ។
- ញាតិវង្សានុវង្ស (--វង់-សា-នុ-វង់) តំណនៃញាតិដែលជាប់តវង្សត្រកូលគ្នាជាលំដាប់លំដោយមក ។
- ញាតិវិវាទ (--វិវាត) សេចក្ដីទាស់ទែងនៃញាតិ, ជម្លោះនៃពួកញាតិ ។ ពាក្យផ្ទុយ ញាតិសាមគ្គី ។
- ញាតិសង្គហៈ ឬ ញាតិសង្គ្រោះ (--សង់គៈ ហៈ ឬ –សង់គ្រោះ) ការទំនុកបម្រុងដល់ញាតិ, ការជួយដោះទុក្ខធុរៈញាតិ ។
- ញាតិសន្ដាន (ញាត-សណ្ដាន; បា. ញាតិ + សន្ដាន; សំ. ជ្ញាតិ + សន្ដាន) តំណឬវង្សនៃញាតិ; ត្រកូលដែលជាប់ជាញាតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញាតិ និង សន្ដាន ផង) ។
- ញាតិសាមគ្គី (ញា-តិសាម៉័ក-គី) សេចក្ដីព្រមព្រៀងរបស់ញាតិ។ ពាក្យផ្ទុយ ញាតិវិវាទ ។ ញាតិសាលោហិត (ញា-តិ-- ឬ ញាតសា-លោ-ហិត; បា.; សំ. ជា្ញតិ + ស្វលោហិត) ញាតិដែលជាប់ខ្សែលោហិតជាមួយគ្នា ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាលោហិត ផង) ។
Headley's Khmer-English Dictionary Full Text Search
-
លំទោន
( v )
[lumtoun]
- detail »
to bow down, be humble in speaking, act and speak politely.
-
លំទោន
( adj )
[lumtoun]
- detail »
to be nice; to be obsequious.
-
លំទោន
( n )
[lumtoun]
- detail »
obsequiousness