Khmer Dictionary: វណ្ណ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កុលវគ្គ
( ន.នាមសព្ទ )
[កុល៉ៈវាក់]
(កុលវគ៌) ពួកត្រកូល; មាន ៤ ពួកគឺ ក្សត្រិយៈ, ព្រាហ្មណៈ, វៃស្យៈ, សូទ្រៈ ហៅឲ្យពេញថា ចតុក្កុលវគ្គ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណ ឬ វណ្ណៈ ទី ២ ន. ទៀតផង ទើបជាក់ច្បាស់ ។
-
ពណ៌
( ន.នាមសព្ទ )
[ព័រ]
(វណ៌; វណ្ណ “សម្បុរ; ពួក; ថ្នាក់ត្រកូល; ភេទ; ពាក្យសរសើរ; គុណដែលគួរសរសើរ; អក្សរ...”) សម្បុរ : ព័ណ៌ស, ពណ៌ក្រហម ... (ពាក្យនេះខ្មែរយើងប្រើចំពោះតែសម្បុរនៃវត្ថុផ្សេងៗ មានសំពត់ជាដើម, បើចំពោះមនុស្ស ឬសត្វប្រើពាក្យថា សម្បុរ, គេនិយាយថា : មនុស្សសម្បុរស, គោសម្បុរត្នោត...) ។
-
ពណ្ណរាយ
( គុ.គុនសព្ទ )
[ពន់-ណៈ រាយ]
(វណ្ណ “ព័ណ៌, សម្បុរ”, វ > ព និងខ្មែរ រាយ) ដែលធ្វើព័ណ៌សម្បុរឲ្យរាយ គឺដែលភ្លឺត្រចះ, ដែលមានពន្លឺឬរស្មីរុងរឿងចាំងព្រោងព្រាយ; ភ្លឺថ្លា; ល្អប្រពៃ : ភ្លឺពណ្ណរាយ, ល្អពណ្ណរាយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) កាលនោះព្រះយមពណ្ណរាយ លើសលែងសព្វសាយ ស្ដេចបើកព្រះនេត្រយល់ជាក់... (សាស្ត្រាសុបិន) ។ សរសេរក្លាយជា ពន្រាយ ក៏មាន កុំប្រើ ។
-
ពាហុជៈ
( ន.នាមសព្ទ )
[ពាហ៊ុជៈ ]
(ពាហុជ ឬ ពាហុសម្ភវ) អ្នកដែលកើតអំពីព្រះពាហានៃព្រហ្ម គឺក្សត្រិយ៍, មនុស្សជាតិក្សត្រិយ៍ (ហៅដោយប្រតិដ្ឋថា តាមលទ្ធិរបស់ពួកមនុស្សអ្នកមជ្ឈិមប្បទេស ក្នុងបុរាណសម័យយូរហើយ ដែលព្រមគ្នាជឿថា ពូជព្រាហ្មណ៍, កាលដែលកើតដំបូងបំផុត, កើតអំពីព្រះឱស្ឋព្រហ្ម; ពូជក្សត្រិយ៍កើតអំពីព្រះពាហាព្រហ្ម; ពូជវេស្សៈឬវៃស្យៈកើតអំពីព្រះឱរុព្រហ្ម; ពូជសុទ្ទៈឬសូទ្រៈ កើតអំពីព្រះបាទព្រហ្ម...; មនុស្សទាំង ៤ ពួកនេះ សំ. ហៅ កុលវគ៌; បា. ហៅ កុលវគ្គ “ពួកនៃត្រកូល” ឬ សំ. ហៅ វណ៌; បា. ហៅ វណ្ណ “ព័ណ៌ឬសម្បុរគឺសម្បុរនៃសម្លៀកបំពាក់” ។
-
មេឃ
( ន.នាមសព្ទ )
[មេក ]
ចំហាយដែលកើតជាទឹកអណ្ដែតឯអាកាស, ពពក : មេឃងងឹត, មេឃទូទឹម, មេឃមីរ ។ លំហអាកាសខាងលើដែលល្ហល្ហេវ : ផ្កាយពេញមេឃ ។
- មេឃទ្វារ (មេឃៈទ្វា) ចន្លោះពពក, ផ្ទៃមេឃ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- មេឃនាទ (មេឃៈនាត) សូរផ្គរលាន់ ។ នាមដើមរបស់ឥន្រ្ទជិតជាបុត្រនៃក្រុងរាពណ៍ (ក្នុងរឿងរាមកេរ្តិ៍) ។
- មេឃបុប្ផា ឬ - មេឃបុស្ប (មេឃៈបុប-ផា ឬ--បុស) ផ្ការបស់មេឃ គឺភ្លៀង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- មេឃមណ្ឌល (មេឃៈមន់ឌល់) មណ្ឌលមេឃ (ជើងមេឃ) ។
- មេឃវណ្ណ (មេឃៈវ័ន) ព័ណ៌មេឃ, សម្បុរផ្ទៃមេឃ (សំដៅមេឃប្រក្រតីដែលមានព័ណ៌ខៀវ) ។
- មេឃសព្ទ (មេឃៈស័ប) សូរមេឃគ្រហឹម, ផ្គរលាន់ ។
-
រូប
( ន.នាមសព្ទ )
ធម្មជាតដែលប្រែប្រួលឬវិនាសដោយហេតុផ្សេងៗមានក្ដៅនិងត្រជាក់ជាដើម; អ្វីៗដែលប្រាកដដល់ភ្នែក; រាង, សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ; អង្គ, ខ្លួន, ខ្លួនប្រាណ; លំអ ។ល។ រូបគេ, រូបយើង, រូបល្អ, រូបអាក្រក់; មនុស្សសត្វរាល់រូបសុទ្ធតែមិនទៀងដូចគ្នា ។ សម្រាប់ប្រើជាចុងចំនួន រាប់បព្វជិតឲ្យដឹងថាប៉ុន្មាន : ភិក្ខុមួយរូប, សាមណេរពីររូប, តាបសមួយរូប, បរិញ្វជកច្រើនរូប ។ ពាក្យចុងចំនួនរាប់ មានទម្លាប់ឲ្យប្រើផ្សេងគ្នាតាមថ្នាក់បុគ្គលគឺ ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត, ពោធិសត្វ, ព្រហ្ម, ទេវតាស័ក្តិធំ, ក្សត្រិយ៍; បព្វជិតអ្នកធំ ត្រូវប្រើពាក្យថា អង្គ គឺប្រើថា មួយអង្គ, ពីរអង្គ,... ច្រើនអង្គ; បព្វជិតធម្មតាឬសាមញ្ញថា រូប គឺប្រើថា មួយរូប, ពីររូប,... ច្រើនរូប; គ្រហស្ថក្រៅពីក្សត្រិយ៍ថា នាក់ គឺប្រើជា មួយនាក់ ឬ ម្នាក់, ពីរនាក់,... ច្រើននាក់ ។
- រូបការ, --ការក៍,--ការី (រូប៉ៈ--) អ្នកធ្វើរូប, ជាងគូរឬឆ្លាក់រូប; បើស្ត្រីជា រូបការិកា, រូបការិនី ។
- រូបក្ខន្ធ (រូបុ័ក-ខ័ន) កងរូប, ប្រជុំរូប ។
- រូបកល្យាណ ឬ - រូបគុណ (រូប៉ៈ--) លំអរូប ។
- រូបឆោម (រូប--) ទ្រង់ទ្រាយរូប ។
- រូបឆោមលោមព័ណ៌ ទ្រង់ទ្រាយរូបនិងសម្បុររោម (សម្បុរស្បែក) ។
- រូបជីវិនី, រូបបាជីវា, រូបូបជិវិនី (រូប៉ៈ--, រូប៉ា--, រូប៉ូប៉ៈ--) ស្រីអ្នកចិញ្ចឹមជីវិតដោយសាររូប (ស្រីពេស្យា) ។
- រូបជ្ឈាន (រូបុ័ច-ឈាន) ឈានដែលមានរូបធម៌ជាអារម្មណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
- រូបតាង ឬ
- --តំណាង (រូប--) រូបជំនួស ។
- រូបថត (រូប--) រូបដែលផ្តិតចាកកញ្ចក់ថត ។
- រូបធម៌ (រូប៉ៈ-ធ័រ) រូបទាំងពួង ។
- រូបនាម (រូប៉ៈ--) រូបនិងនាម (ព. អ.) ។ នាមនាមដែលមានរូប ដូចយ៉ាងមនុស្ស, សត្វ, ដី, ទឹក, ជាដើម (ព. ផ្ទ. អរូបនាម ព. វ) ។
- រូបផ័ន (រូប៉ៈ--) រូបព័ណ៌ (ស. សរសេរ រូបពររណ អ. ថ. រូប៉ៈផ័ន) ។
- រូបព័ណ៌ (រូប៉ៈព័រ; សំ. រូប + វណ៌; បា. រូប + វណ្ណ) សម្បុររូប ឬរូបរាងនិងសម្បុរ, លក្ខណៈរបស់រូប ។
- រូបព្រហ្ម (រូបប៉ៈ-ព្រំ) ព្រហ្មមានរូប, ព្រហ្មដែលកើតក្នុងរូបភាព (ព. ផ្ទ. អរូបព្រហ្ម) ។
- រូបភព (រូប៉ៈភប់) កន្លែងកើតនៃព្រហ្ម (ព. ផ្ទ. អរូបភព)។
- រូបភាព (រូប-ភាប) រូបវិចិត្រដោយព័ណ៌; បែបរូបផ្សេងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាព ផង) ។
- រូបរាង (រូប--) សណ្ឋានរបស់រូប ។
- រូបវិបរិយាយ ឬ
- --វិបរ្យាយ (រូប៉ៈ-វិប៉ៈរ៉ិយ៉ាយ ឬ--រិបុ័រ-យ៉ាយ) ការកាឡារូប, ការប្លែងរូប, ផ្លាស់រូប ។
- រូបសណ្ឋាន (រូប៉ៈ--ឬ រូប--) ទ្រង់ទ្រាយរបស់រូប។
- រូបសម្ប័ទ ឬ
- --សម្បទា (រូប៉ៈសំប័ត ឬ--ស័ម-ប៉ៈទា) ដំណើរមានរូបសមរម្យ, មាន រូបល្អ; ការបរិបូណ៌ដោយលំអ ។
- រូបសម្បន្ន (រូប៉ៈសំប័ន) ដែលប្រកបដោយលំអនៃរូប ។
- រូបសិទ្ធិ (រូប៉ៈសិត-ធិ) ការសម្រេចរូប គឺការផ្សំតួសព្ទតន្តិភាសា ដូចយ៉ាងភាសាបាលីឬសំស្រ្កឹតសម្រេច ដោយវិភត្តិនិងបច្ច័យជាដើម (ព. វ.) ។
- រូបសាក ឬ
- --សំណាក (រូប--)រូបដែលចម្លងយកបែបពីរូបដទៃ មានសណ្ឋានដូចរូបដើម។
- រូបស្បាត (រូប--) លក្ខណៈ, ទ្រង់ទ្រាយ, លំនាំរបស់រូប ។
- រូបអារក្ស (រូប-អារ៉ាក់) មនុស្សអ្នកជាន់អារក្ស ។ល។
- រូបាជីព (រូប៉ា-ជីប; < រូប + អាជីវ, វ > ព) ការចិញ្ចឹមជីវិតដោយសាររូប គឺមុខរបររបស់ស្រីពេស្យា ។
- រូបារម្មណ៍ (រូប៉ារ៉ម់; បា. < រូប + អារម្មណ) អារម្មណ៍គឺរូប; រូបជាអារម្មណ៍, អារម្មណ៍ដែលអាស្រ័យរូប ។
- រូបាទ្យារម្មណ៍ (រូប៉ា ទ្យារ៉ម់; បា. < រូប + អាទិ > អាទ្យ + អារម្មណ) អារម្មណ៍មានរូបជាដើម ។
- រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្តដែលត្រាច់រង្គាត់ ឬអន្ទោលទៅក្នុងរូបភព ... ។
- រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិរបស់រូបាវចរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូមិ ផង) ។ល។
-
រុចិរ
( គុ.គុនសព្ទ )
[--រ៉ៈ]
(រុចិរ) រុងរឿង; ល្អ, សមរម្យ; ជាទីពេញចិត្ត; ពីរោះ,... (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- រុចិរបុស្ប ឬ
- --បុប្ផា (រុចិរ៉ៈ បុស ឬ--បុប-ផា) ផ្កាដែលមានព័ណ៌រុងរឿង ។
- រុចិរព័ណ៌ ឬ
- --វណ្ណ ព័ណ៌, សម្បុរដ៏រុងរឿង ។
- រុចិរភាសា ឬ
- --វាចា សម្ដីពីរោះ ។
- រុចិរសព្ទ សូរ, សំឡេងពីរោះ ។
- រុចិរាភា, រុចិរោភាស (< រុចិរ + អាភា, ឱភាស) ពន្លឺរុងរឿង ។ល។
-
រវិ
( ន.នាមសព្ទ )
[រៈវិ]
ព្រះអាទិត្យ ។
- រវិចរណ៍ ឬ - រវិយាត្រា ដំណើរព្រះអាទិត្យ ។
- រវិបថ (--បត់) ផ្លូវព្រះអាទិត្យ ។
- រវិពារ ឬ - រវិវារៈ ថ្ងៃអាទិត្យ ។
- រវិរង្សី ឬ - រវិរស្មី រស្មីព្រះអាទិត្យ ។
- រវិវង្ស ឬ - រវិពង្ស (--វង់ ឬ--ពង់) ពង្សព្រះអាទិត្យ គឺបកតិនាម ឬគោត្តនាមដែលសន្មតហៅដោយធៀបប្រៀបនឹងព្រះអាទិត្យ (ហៅថា អាទិច្ចវង្ស, អាទិច្ចពង្ស ឬ អាទិច្ចពន្ធុ ក៏បាន; ដូចគ្នានឹង គោតម ដែរ)។
- រវិវណ្ណ (--វ័ន) សម្បុរព្រះអាទិត្យឬដែលមានសម្បុរដូចជាព្រះអាទិត្យ ។ល។
-
វិច្ឆាយ
( គុ.គុនសព្ទ )
[វិច-ឆាយ]
ដែលឥតស្រមោល; ដែលឥតពន្លឺ; ស្រអាប់; ស្លក់, ស្លាំង, ស្លេកស្លាំង ។ បើរួមចូលនឹងសព្ទដទៃ រៀងពីខាងដើម អ. ថ. វិច-ឆាយ៉ៈ, ដូចជា : វិច្ឆាយព័ណ៌ ឬ--វណ្ណ (--វ័ន-ណៈ ឬ--វ័ន) សម្បុរស្រអាប់; សម្បុរស្លាំង ។
- វិច្ឆាយភាព ឬ - វិច្ឆាយតា ភាពស្លាំង ឬ ស្លក់, ស្រអាប់ ។
- វិច្ឆាយមុខ មុខស្លក់; មុខស្លាំង; មុខក្រៀម ។
- វិច្ឆាយរូប រូបប្រដឺតប្រដក់ស្លក់ស្លាំង, រូបអាក្រក់ ។ល។
-
វិសទព័ណ៌
( គុ.គុនសព្ទ )
[--សៈទៈព័រ ]
(វិឝទ ឬ -- + វណ៌; វិសទ ឬ -- + វណ្ណ) ដែលមានព័ណ៌ឬសម្បុរបរិសុទ្ធ, ស្អាត, ស្រស់បំព្រង, ស្រស់ប៉ប្រៃ, ប៉ផូរ, ស ។ ន. ព័ណ៌ឬសម្បុរបរិសុទ្ធ,... ស : សំពត់វិសទព័ណ៌ ។
Headley's Khmer-English Dictionary Full Text Search
-
វណ៌
- detail »
See:វណ្ណ -
វណ្ណ
( n )
[voan, vannaʔ-, voannaʔ-]
- detail »
letter (of the alphabet)
-
វណ្ណ
( n )
[voan, vannaʔ-, voannaʔ-]
- detail »
color, complexion; ray / beam of light; class, status, caste, lineage (According to the Brahman religion, there are four social classes: (1) ព្រាហ្មណៈ priests and religious preachers; (2) ក្សត្រិយៈ or ខត្តិយៈ royalty; (3) វៃស្យៈ or វេស្សៈ high officials and merchants; (4) សូទ្រៈ or សុទ្ទៈ laborers. Traditionally each class wore a characteristic color of dress: white for the first class, red for the second, yellow for the third and black for the fourth. As a result of this tradition the word វណ្ណៈ or វណ៌ `color' has come to mean `social class' too. At the present time this practice only applies to royalty during formal royal ceremonies, and the colors are red, green, purple and blue which correspond to the four principal ranks within the royal administration. The colors red, green, purple and blue also apply to religious ranks, and are to be seen only on the monks' fans.)
-
វណ្ណ
( n )
[voan, vannaʔ-, voannaʔ-]
- detail »
sign, symbol, mark; beauty; condition, situation; stamp, way; type, sort, kind, mold (e.g. of life)
-
វណ្ណ
( n )
[voan, vannaʔ-, voannaʔ-]
- detail »
good reputation; praise, eulogy