Khmer Dictionary: វាលៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ដងកន្ទុយ
( ន.នាមសព្ទ )
តួកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះមាន គោ, ក្របីជាដើម ដែលមានសក់កន្ទុយដុះនៅខាងចុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាលៈ; វាលធិ និង សក់កន្ទុយ ផង) ។
-
សក់កន្ទុយ
( ន.នាមសព្ទ )
សរសៃឬរោមវែងៗ មានសណ្ឋានដូចសរសៃសក់, ដែលដុះនៅចុងដងកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះដូច គោ, ក្របី, សេះនិងចាមរីជាដើម : សក់កន្ទុយគោ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាលៈ ផង) ។
-
វាល --
(មើលក្នុងពាក្យ វាលៈ) ។
-
វាលវីជនី
(មើលក្នុងពាក្យ វាលៈ) ។
-
វាលៈ
( ន.នាមសព្ទ )
[--លៈ ]
សក់, សរសៃសក់; រោមសត្វ, សក់កន្ទុយសត្វចតុប្បាទប្រភេទខ្លះ យ៉ាងដូចគោ សេះនិងចាមរីជាដើម ។
- វាលកម្ពល ឬ - វាលពស្រ្ត សំពត់រោមសត្វ ។
- វាលគ្គៈ (--ល័ក-គៈ; < វាល + អគ្គ “ចុង”) ចុងសក់ ។
- វាលគ្គមត្ត (--ល័ក-គៈម៉ាត់) ត្រឹមតែចុងសក់, ប៉ុនចុងសក់ ។
- វាលធិ (--លៈធិ) សរីរប្រទេសទ្រទ្រង់នូវលក់កន្ទុយ គឺដងកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះ មានគោ, ក្របី, សេះ, ចាមរី ជាដើម ។
- វាលវីជនី (--ជៈ--) ផ្លិតរោមសត្វ, ស៊ែ ។
- វាលវេធី អ្នកបាញ់ត្រង់សូម្បីសក់មួយសរសៃក៏បាញ់ត្រូវបាន (បើស្រ្តីជា វាលវេធិនី) ។ ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!