Khmer Dictionary: វិបល្លាស
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពុទ្ធិវិបល្លាស
( ន.នាមសព្ទ )
[--ប៉ាល់ ឬ ប៉ល់-ល៉ាស]
ការប្រែប្រួល ឬការភ្លាត់ខុសនៃប្រាជ្ញាស្មារតី, ការខូចសតិបញ្ញា, វិបត្តិចរិត, ការវិលវល់ខួរក្បាល ។
-
វិភត្តិ
( ន.នាមសព្ទ )
[--ភ័ត]
(វិភក្តិ) ចំណែកប្រាប់ដំណើរបំបែកនាមសព្ទនិងកិរិយាសព្ទក្នុងវេយ្យាករណ៍ខាងតន្តិភាសា មានភាសាសំស្រ្កឹតនិងបាលី ជាដើម ឲ្យមានលំនាំផ្សេងៗគ្នា, មាន ២ យ៉ាងគឺ វិភត្តិនាម ប្រាប់ដំណើរបំបែកនាមសព្ទ, ដូចជា បុរិស “ប្រុស” បំបែកជា បុរិសោ, បុរិសា, បុរិសំ, បុរិសេ, បុរិសេន, បុរិសេហិ ។ល។ បុរិសេសុ; វិភត្តិអាខ្យាត ប្រាប់ដំណើរបំបែកកិរិយាសព្ទ, ដូចជា ចរ “ដើរ” បំបែកជា ចរតិ, ចរន្តិ, ចរសិ, ចរថ, ចរាមិ, ចរាម ។ល។ ចរម្ហេ (ព. វ.) ។
- វិភត្តិវិបល្លាស (វិភ័ត-តិ-វិបុ័ល-ល៉ាស) ការបំប្លែងវិភត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិបល្លាស) ។
-
វិបរិយាស
( ន.នាមសព្ទ )
[--ប៉ៈរ៉ិយ៉ាស ]
(វិបយ៌ាស) ការផ្លាស់ប្រែ, ដំណើរប្រែប្រួល, វិបរិត (ប្រើជា វិបយ៌ាស ឬ វិបរ្យាស ក៏បាន) ។ វេវ. វិបរិយាយ, វិបល្លាស, វិបរិត ។
-
វិបល្លាស
( ន.នាមសព្ទ )
[--បុ័ល-ល៉ា ស ]
(វិបយ៌ាស) ការផ្លាស់ប្រែ, ដំណើរប្រែប្រួល, វិបរិត; ការបំប្លែង; ការក្រឡះ; ការភ្លាត់ខុស : វិបល្លាសសញ្ញា, វិបល្លាសចិត្ត, វិបល្លាសទិដ្ឋិ វិបរិតសញ្ញា, ចិត្ត, ទិដ្ឋិ (ហៅតាមរបៀបថា សញ្ញាវិបល្លាស, ចិត្តវិបល្លាស, ទិដ្ឋវិបល្លាស ព. ពុ.) ។ វិបល្លាសក្នុងវេយ្យាករណ៍បាលី មាន ៧ យ៉ាងគឺ ១- អក្ខរវិបល្លាស ការបំប្លែងអក្ខរៈ; ២- លិង្គវិបល្លាស ការបំប្លែងលិង្គ, ដំណើរប្រែប្រួលលិង្គ; ៣- វិភត្តិវិបល្លាស ការបំប្លែងវិភត្តិ; ៤- វចនវិបល្លាស ការបំប្លែងវចនៈ; ៥- បុរិសវិបល្លាស ការបំប្លែងបុរិសៈ; ៦- កាលវិបល្លាស ការបំប្លែងកាល; ៧- វាចកវិបល្លាស ការបំប្លែងវាចកៈ; ដំណើរប្រែប្រួលវាចកៈ ។
-
សញ្ញា
( ន.នាមសព្ទ )
[ស័ញ-ញ៉ា]
(សំជ្ញា) សេចក្ដីសម្គាល់, ការចំណាំ, ការចងចាំបាន : សញ្ញាជាធម្មជាតិមួយជាជំនួយចិត្តឲ្យចំណាំអ្វីៗបាន ។ នាម, អសាធារណនាម : ក្រុងភ្នំពេញ, ក្រុង ជាសញ្ញី ឬជាសាធារណនាម, ភ្នំពេញ ជាសញ្ញា ឬជាអសាធារណនាម (ព. វ.) ។ ដំណើរសម្ដែងអាការជាគ្រឿងសម្គាល់ឲ្យដឹងគ្នា : មិចភ្នែកឲ្យសញ្ញាគ្នា ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការធ្វើសេចក្ដីប្តេជ្ញា, ការសន្យាគ្នា, ខសន្យា” ក៏បាន : ធ្វើសញ្ញាយល់ព្រមទៅវិញទៅមក; សំបុត្រសញ្ញា ។
- សញ្ញាខន្ធ ពួកឬកងសញ្ញាដែលរាប់ថាជាខន្ធមួយក្នុងខន្ធទាំង ៥ (ព. អ.) ។
- សញ្ញាចេតសិក សញ្ញាដែលរាប់ជាចេតសិកមួយក្នុងពួកចេតសិក ៥២ (ព. អ.) ។
- សញ្ញានិរោធ ដំណើររលត់សញ្ញា, សេចក្ដីរលត់ការចងចាំ ។
- សញ្ញាប័ដ (--បាត់) ដំបារ, ផ្ទាំង, បន្ទះ (ស្ពាន់, ឈើ ឬប្រាក់, មាស,...) ដែលមានអក្សរកត់ត្រាសេចក្ដីជាគ្រឿងសម្គាល់មុខការឬសម្គាល់ជាត្រាតាំង ។
- សញ្ញាបត្រ ឬ - --ប័ត្រ (បាត់) ក្រដាសកំណត់ហេតុសម្គាល់ចំណេះវិជ្ជា ចេញជាត្រាតាំងឲ្យជាព័ស្តុតាង ដល់អ្នករៀនដែលប្រឡងជាប់ មានអំណាចត្រូវទទួលយក (តាមលក្ខណប្បញ្ញត្តិ) : សញ្ញាបត្រប្រថមវិទ្យា, សញ្ញាបត្រឧត្តមវិជ្ជា ។
- សញ្ញាវិបត្តិ (--បាត់) ការភ្លាត់សញ្ញា ។
- សញ្ញាវិបរិត ការប្រែប្រួលសញ្ញា ។
- សញ្ញាវិបរិត ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិបល្លាស ផង) ។
- សញ្ញាវិមោក្ខ ការរួចឬផុតចាកសញ្ញា; ការរួចឬផុតព្រោះសញ្ញា ។
- សញ្ញាវិសេសនៈ (--សៈន៉ៈ) សព្ទជាវិសេសនៈរបស់អសាធារណនាម (ព. វ.) ។ល។
-
សទ្ទ
( ន.នាមសព្ទ )
[ស័ត-ទៈ]
(ឝព្ទ) សព្ទ គឺសូរ, សូរសព្ទ, សំឡេង, សំនៀង; ភាសា, ពាក្យ, សម្ដី, សម្រែក ។
- សទ្ទកោវិទ អ្នកឈ្លាសក្នុងភាសា; អ្នកឈ្លាសក្នុងវេយ្យាករណ៍ ។
- សទ្ទឃោស សូរគឹកកង, សូររំពង ។
- សទ្ទន័យ ន័យ, គោលរបស់ភាសា ។
- សទ្ទវិបល្លាស ដំណើរភ្លាត់សព្ទ, ការប្រែប្រួលសព្ទ ។
- សទ្ទវិសេស គម្ពីរនិយាយអំពីសព្ទផ្សេងៗ ដែលទាក់ទងដោយវេយ្យាការណ៍ភាសាបាលី (ហៅក្លាយជា សទ្ទាវិសេស ក៏មាន) ។
- សទ្ទសញ្ញា ការសម្គាល់ដោយសូរសព្ទ; ការបញ្ចេញវាចាថា សាធុ ! ។
- សទ្ទសស្ត្រ ឬ - សព្ទ-- គម្ពីរកែសព្ទ; វេយ្យាករណ៍, គម្ពីរពួកវេយ្យាករណ៍ ។
- សទ្ទានុក្រម (< បា. សុទ្ធ + សំ. អនុក្រម) វចនានុក្រម, បទានុក្រម ។ល។
-
អក្ខរ
( ន.នាមសព្ទ )
[អូក-ខៈរ៉ៈ ]
(អក្ខរ; អក្សរ) ស្នាមគំនូសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ពាក្យសម្ដីនិងសេចក្ដីទាំងពួង ប្រើមិនចេះអស់ (អក្សរ) ចែកជាពីរពួកគឺ ស្រៈ និង ព្យញ្ជនៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យញ្ជនៈ និង ស្រៈ ផង) ។
- ចំអក្ខរៈ ត្រូវតាមខ្យល់អក្សរមិនល្អៀង ។ ព. ប្រ. ត្រូវត្រង់មិនល្អៀង (ព. សា.) ។
- ពេញអក្ខរៈ ពេញទ្រពងមាត់, ពេញចំហ (ប្រើចំពោះតែសម្ដី) : និយាយពេញអក្ខរៈ ។
- អក្ខរក្រម ឬ - អក្សរក្រម (--ក្រំ) លំដាប់អក្សរ ។
- អក្ខរជននី (--ជនៈ--), --តូលិកា ឬ --លេខនី (--ខៈ --) ប៉ាកកៃឬស្លាបប៉ាកកា ។
- អក្ខរជីវក ឬ --ជីវកៈ (--វក់ ឬ --វៈកៈ) ស្មេរ, ស្មៀន (លិបិការ, លេខកៈ); អ្នកតែងសេចក្ដី (បើស្ត្រីជា អក្ខរជីវិកា) ។
- អក្ខរប័ដ ឬ --បដ្ត ដំបារប្រាក់ជាដើមដែលសរសេរឬឆ្លាក់អក្សរ ។
- អក្ខរប្បយោគ (អ័ក-ខៈរុ័ប-ប៉ៈយោក) ឬ អក្សរប្រយោគ អក្សរផ្ញើជើងឬអក្សរគ្រវាត់ ។
- អក្ខរមុខ អ្នករៀនអក្សរ ។
- អក្ខរវិទូ អ្នកចេះអក្សរហ្មត់ចត់, អ្នកចេះអក្សរសាស្រ្ត (ស្ត្រីក៏ជា អក្ខរវិទូ ដូចគ្នា) ។
- អក្ខរវិធី បែបវេយ្យាករណ៍និយាយអំពីអក្ខរៈ ។
- អក្ខរវិន្យាស (--វិន-យាស) ប្រជុំអក្ខរ; អក្ខរៈដែលរៀងតាមលំដាប់; អក្ខរានុក្រម; លិខិត, សំបុត្រ, ចុតហ្មាយ ។
- អក្ខរវិបត្តិ ការឃ្លៀងឃ្លាតតួឬសំឡេងអក្ខរៈ ។
- អក្ខរវិបល្លាស ការបំប្លែងអក្សរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិបល្លាស ផង) ។ អក្ខរសម័យ វិធីប្រើអក្សរ, ការសរសេរឬអានអក្សរ; ការសរសេរកើតឬមើលដាច់ : ចេះអក្ខរសម័យ ។
- អក្ខរសម្បត្តិ ការមិនឃ្លៀងឃ្លាតអក្ខរៈ ។
- អក្ខរានុក្រម (--រ៉ា-នុ-ក្រំ; បា. អក្ខរ + សំ. អនុក្រម; បា. អក្ខរានុក្កម; សំ. អក្សរានុក្រម) លំដាប់អក្សរ; អក្សរឬពាក្យដែលរៀបរៀងតាមលំដាប់, វចនានុក្រម ។
- អក្ខរាភិធាន ឬ
- អក្ខរាភិធានសព្ទ (បា. អក្ខរ + អភិធាន “ឈ្មោះ; ពាក្យ; មេពាក្យ” ឬ បា. អក្ខរ + សំ. អភិធាន + ឝព្ទ) មេពាក្យដែលរៀបរៀងតាមលំដាប់អក្សរ (វចនានុក្រម) ។
- អក្ខរាវិរុទ្ធ (-វិរុត; បា. < អក្ខរ “អក្សរ” + អវិរុទ្ធ “មិនខុស, ត្រឹមត្រូវ”) ការសរសេរអក្សរមិនខុស, សិល្បៈនិងរបៀបដែលសរសេរពាក្យពេចន៍ ឲ្យបានត្រឹមត្រូវក្នុងភាសាណាមួយ ។ល។
-
អញ្ញថាភាព
( ន.នាមសព្ទ )
[អ័ញ-ញ៉ៈថា ភាប ]
(--ភាវ) ភាវៈទីទៃឬផ្សេងពីគ្នា, ដំណើរផ្ទុយគ្នាឬជាទំនាស់នឹងគ្នា; វិបល្លាស; ការប្រែប្រួល: ខុសជាអញ្ញថាភាពនឹងត្រូវ ។
-
ឧតុ
( ន.នាមសព្ទ )
[អ៊ុ-តុ]
(ឫតុ) រដូវ ។ ឧតុកាល កាលរដូវគឺកាលដែលគួរតាមរដូវ: ធ្វើបុណ្យឲ្យទានតាមឧតុកាល (ប្រើជា ឧតុសម័យ ក៏បាន) ។ ឧតុនិយម ឬ --និយាម ដំណើរកំណត់រដូវ; រដូវមួយៗដែលមានកាលកំណត់ផ្សេងពីគ្នា; កាលអនុលោមតាមរដូវ : ស្លៀកពាក់តាមឧតុនិយម ។ ឈ្មោះក្រុមរាជការមានភារកិច្ចខាងការពិនិត្យនូវបាតុភូត ដែលកើតមានតាមរដូវឰដ៏បរិយាកាសដូចជា ផ្គរ, ភ្លៀង, រន្ទះ, ខ្យល់ព្យុះ, អ័ព្ទជាដើម : ក្រុមឧតុនិយម ។ ឧតុនី ឬ ឧតុមតី (សំ. ឫតុមតី) ស្ត្រីមានរដូវ ។
- ឧតុបរិណាម (--ប៉ៈរ៉ិ--) ដំណើរផ្លាស់រដូវ ឬ ប្រែប្រួលរដូវ : ជំងឺឧតុបរិណាម ជំងឺដែលកើតព្រោះដំណើរផ្លាស់រដូវ (ហៅ ឧតុបរិណាមជាពាធ (--ប៉ៈរ៉ិណាម៉ៈ--) ក៏បាន; បា. < ឧតុបរិណាមជ + អាពាធ) ។
- ឧតុបរិយោសាន ចុងរដូវ ។
- ឧតុមុខ ដើមរដូវ ។
- ឧតុរាជ ស្តេចរដូវគឺវសន្តរដូវ (រដូវឈើជម្រុះស្លឹកហើយបញ្ចេញត្រួយបញ្ចេញផ្កា ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វសន្តរដូវ ផង) ។
- ឧតុវិបរិត ឬ
- --វិបល្លាស ដំណើរផ្លាស់ប្រែអាកាសធាតុក្នុងរដូវនីមួយ (ដូចជារដូវក្ដៅប្រែទៅជាត្រជាក់ជាដើម) ។
- ឧតុសន្ធិ តំណរដូវ ។
- ឧតុសន្និបាត សម័យដែលរដូវមួយទល់គ្នានឹងរដូវមួយ ។
- ឧតុសមុដ្ឋាន សមុដ្ឋាននៃរដូវ (មានក្ដៅ, រងាជាដើម) : ប្រើថ្នាំរម្ងាប់រោគតាមឧតុសមុដ្ឋាន ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫតុ និង រដូវ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
វិបល្លាស
( n )
[viʔpallaah]
- detail »
perversion; change / transformation (esp. a bad one)