Khmer Dictionary: វិសុទ្ធិមគ្គ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
និទ្ទេស
( ន.នាមសព្ទ )
[និត-ទេសៈ ឬ--ទេស]
ការសម្ដែងចែកញែកសេចក្ដី, សេចក្ដីដែលសម្ដែងចែកញែកជាសង្កាត់ៗ : ធម៌ក្នុងគម្ពីរវិសុទ្ធិមគ្គ ចែកចេញជា ៣ និទ្ទេស គឺសីលនិទ្ទេស, សមាធិនិទ្ទេស, បញ្ញានិទ្ទេស ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិសុទ្ធិមគ្គ ផង) ។
-
ពុទ្ធឃោសៈ
( ន.នាមសព្ទ )
[ពុត-ធៈឃោសៈ]
(ពុទ្ធឃោស ឬ ពុទ្ធឃោសាចរិយ; --ឃោឞ ឬ -- + អាចាយ៌ នាមព្រះមហាថេរ ១ អង្គជាអ្នកប្រាជ្ញធំ កើតនៅប្រទេសឥណ្ឌាប៉ែកកណ្ដាលក្នុងសតវត្សរ៍ទី ១០ នៃពុទ្ធសករាជ, បានឆ្លងទៅនៅឯលង្កាទ្វីបក្នុងសតវត្សរ៍នោះ គឺក្នុងកាលពុទ្ធសករាជ ៩៥៦ ឆ្នាំ, រួបរួមគំនិតគ្នាជាមួយនឹងពួកលោកអ្នកប្រាជ្ញក្នុងលង្កាទ្វីប, បានប្រែគម្ពីរអដ្ឋកថាព្រះត្រៃបិដក អំពីភាសាសីហឡៈមកជាមគធភាសាចប់គ្រប់គ្រាន់, ព្រមទាំងបានតែងគម្ពីរឯទៀត មានគម្ពីរវិសុទ្ធិមគ្គ និងអដ្ឋកថា ធម្មបទជាដើម ទុកជាប្រយោជន៍ដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា, មានជាប់តរៀងមកដល់សម័យសព្វថ្ងៃនេះ ។ ព្រះមហាក្សត្រិយ៍ទាំងឡាយក្នុងកម្ពុជប្រទេស បានយកនាមព្រះមហាថេរអង្គនេះមកតាំងជាសមណស័ក្តិទីរាជាគណៈ សម្រាប់មហាថេររូបណាមួយ ដែលចេះព្រះត្រៃបិដកមុតមាំ, ដោយទ្រង់ពេញព្រះរាជហ្ឫទ័យផង ហៅថា ព្រះពុទ្ធឃោសាចារ្យ មានជាប់រៀងដរាបមកដល់សព្វថ្ងៃនេះ ។
-
វិសុទ្ធិមគ្គ
( ន.នាមសព្ទ )
[--សុត-ធិ-ម័ក ]
(វិឝុទ្ធិមាគ៌) ផ្លូវនៃសេចក្ដីបរិសុទ្ធ ។ ឈ្មោះគម្ពីរមួយខាងព្រះពុទ្ធសាសនា និយាយអំពីសីល សមាធិ បញ្ញា ដែលជាផ្លូវនៃសេចក្ដីបរិសុទ្ធ, ជាគម្ពីរមានដំណើរសេចក្ដីពីរោះចាប់ចិត្ត, កើតអំពីស្នាដៃរបស់ព្រះមហាថេរមួយអង្គនាម ពុទ្ធឃោសៈ ឬ ពុទ្ធឃោសាចារ្យ បានតែងនៅកោះលង្កា ជាភាសាបាលី ក្នុងសតវត្សរ៍ទី ១០ នៃពុទ្ធសករាជ ក្នុងកាលដែលព្រះថេរៈអង្គនេះចេញពីប្រទេសឥណ្ឌាទៅនៅឯលង្កាទ្វីប ដើម្បីនឹងប្រែគម្ពីរអដ្ឋកថាព្រះត្រៃបិដក ពីសីហឡភាសាមកជាភាសាបាលី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធឃោសៈ ឬ ពុទ្ធឃោសាចារ្យ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!