Khmer Dictionary: វោត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
វោត
( ន.នាមសព្ទ )
ដំណើរសេចក្ដីមួយប្រយោគវែង : សេចក្ដីមួយវោត ។
- វោតវគ្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វគ្គ) ។
-
វគ្គ
( ន.នាមសព្ទ )
[វ័ក ]
(វគ៌) ពួក, បន; ក្រុម; ប្រជុំ; សង្កាត់; គ្នា : វគ្គអក្សរ, សេចក្ដីច្រើនវគ្គ ។
- វគ្គក្ខរៈ (វ័ក-គ័ក-ខៈរ៉ៈ; បា. វគ្គក្ខរ < វគ្គ + អក្ខរ) អក្សរក្នុងវគ្គ គឺព្យញ្ជនៈ ២៥ តួ តាំងពី ក ដល់ ម ចែកជាវគ្គមាន ៥ គឺ វគ្គក, វគ្គច, វគ្គដ, វគ្គត, វគ្គប, តាំងពី យ រៀងទៅហៅថា អក្សរសេសវគ្គ ឬ អក្សរអវគ្គ (ព. វ.) ។
- វគ្គព័ន្ធ (វ័ក-គៈព័ន; បា. --ពន្ធ) ការចងបាច់គ្នាឬរួមគ្នាជាពួក : ធ្វើវគ្គព័ន្ធ ។
- វគ្គភេទ (វ័ក-គៈភេត) ការបែកពួក; ដំណើរផ្សេងពួកគ្នា ។
- វគ្គវោត ឬ - វោតវគ្គ (វ័ក--) វគ្គនិងវោតឬវោតនិងវគ្គ : និយាយមានវោតវគ្គ និយាយតាមដំណើរសេចក្ដីមានសង្កាត់ច្បាស់លាស់ងាយស្តាប់ងាយយល់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វោត ផង) ។
- វគ្គសន្និបាត ឬ - វគ្គសមោសរ (វ័ក-គៈ សន់-និបាត ឬ--សៈម៉ោ-ស) ដំណើរភ្ជុំពួក; ការប្រជុំគ្នា ។
- វគ្គស្នើរ (វ័ក--) សង្កាត់ដោយឡែកៗ : និយាយមានវគ្គស្នើរ, សេចក្ដីមានវគ្គស្នើរ ។ល។
-
ហីន
( គុ.គុនសព្ទ )
[ហី-នៈ ឬ ហិន ]
ថយថោក ឬ ថោកថយ, ថោកទាប; ទាប; ទន់ទាប; ខ្ជីខ្ជា; ពុំប្រសើរ; តូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិន ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហី-នៈ, ដូចជា
- ហីនកម្ម អំពើឬការថោកទាប ។
- ហីនជាតិ ជាតិទាប ។
- ហីនធម៌ ធម៌ថោកទាប, អកុសលធម៌ ។
- ហីនប្បណីត ឬ --ប្រណីត (--ន៉ាប់-ប៉ៈណេត ឬ--ប្រៈ--) ឧត្តមនិងថយថោក ។
- ហីនប្បណីតភាព ឬ--ប្រណីតភាព (--តៈភាប) ភាពឧត្តមនិងថយថោក ។
- ហីនភេទ ភេទទាប ។
- ហីនល័ក្ខណ៍ ឬ --ល័ក្សណ៍ (ហីនៈ ល័ក ឬ ហិន--) ល័ក្ខណ៍ថោកទាប; ដែលមានល័ក្ខណ៍ថោក, ថោកឫក, ខាតល័ក្ខណ៍ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីឯហីនល័ក្ខណ៍ នោះមានបីថ្នាក់ មួយគេឥតហៅ ខ្លួនដើរជជ្រក- មមកចូលទៅ នេះប្រាជ្ញលោកហៅ ថាហីនលក្ខណា ។ ពីរឥតគេសួរ ការណ៍គួរពុំគួរ ខ្លួនចេះតែថា ប៉ោចៗម្នាក់ឯង ឥតក្រែងនរណា អ្នកប្រាជ្ញលោកថា កិរិយាហីនល័ក្ខណ៍ ។ បីពោលអួតខ្លួន អួតពេកផ្ទួនៗ អួតហួសវោតវគ្គ អ្នកឮគេគ្រាន់ ស្ទើរផ្ទាន់ឲ្យអាក់ រាប់ថាហីនល័ក្ខណ៍ មានបីប្រការ ។
- ហីនវណ្ណៈ ដែលមានវណ្ណៈទាប (សូទ្រៈ) ។
- ហីនវាចា ឬ--វាទ សម្តីថោកទាប, សម្តីខ្ជីខ្ជាឬផ្តេសផ្តាស ។
- ហីនវាទិន ឬ --វាទី អ្នកដែលច្រើនតែនិយាយពាក្យខ្ជីខ្ជាឬផ្តេសផ្តាស, អ្នកដែលចូលចិត្តតែខាងនិយាយសម្តីឥតតម្លៃ (បើស្រ្តីជា ហីនវាទិនី) ។ល។
Headley's Khmer-English Dictionary Full Text Search
-
វោត
( n )
[vout]
- detail »
paragraph, clause, stanza
Eg. សេចក្តីមួយវោត : one paragraph