Khmer Dictionary: សកវាទី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សកវាទិនី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកវាទី) ។
-
សកវាទី
( ន.នាមសព្ទ )
[សៈកៈវា--]
(ស្វកវាទិន៑) អ្នកពោលពាក្យខាងចំណែកខ្លួនឯង គឺអ្នកចោទសួរ, អ្នកដណ្ដឹង; បើស្ត្រីជា សកវាទិនី; ជាគូគ្នានឹង បរវាទី, បរវាទិនី អ្នកពោលពាក្យខាងចំណែកអ្នកដទៃ គឺអ្នកឆ្លើយដោះ, អ្នកដោះស្រាយ; អ្នកឆ្លើយទាស់ ។
-
សកវាទ៍
( ន.នាមសព្ទ )
[សៈកៈវ៉ា]
(សកវាទ “វាទៈរបស់ខ្លួន, ពំនោលខាងខ្លួន”; ស្វក + វាទ) សម្ដីខាងចំណែកខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកវាទី ផង) ។ ខ្មែរប្រើពាក្យ សកវាទ៍ នេះជាឈ្មោះបទចម្រៀងឆ្លើយឆ្លងមានចេញពាក្យផ្តើមថា សៈ កៈ វ៉ា ជាដរាប, សម្រាប់ច្រៀងក្នុងព្រះរាជពិធីចុះផែនៅថ្ងៃ ១៤, ១៥ កើតនិងថ្ងែ ១ រោច ខែកត្ដិក ក្នុងវេលាយប់ : ច្រៀងសកវាទ៍, បទសកវាទ៍ (សរសេរជា សកវាទ៍ ក៏បាន, អ. ថ. សៈកៈវ៉ា ដែរ) ។
Headley's Khmer-English Dictionary Full Text Search
-
សកវាទី
( n )
[saʔkaʔvietii]
- detail »
singer who poses questions; interrogator, questioner