Khmer Dictionary: សង្រៃ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប្រះ
( កិ.កិរិយាសព្ទ )
ផ្អៀងខ្លួនដេក, រំលំខ្លួនឬផ្ដួលខ្លួនដេក : ប្រះដេក ។ គេចចេញ, គេចចៀសចេញ : រត់ប្រះទៅខាងឆ្វេង ។
- ប្រះដៃប្រះជើង បោះដៃបោះជើងរឿយៗដោយហេតុរសេះរសោះខ្លាំង ឬដោយអន្ទះអន្ទែងក្នុងខ្លួន ។
- ប្រះប្រាណ ផ្ដួលខ្លួនបម្រះននៀល : យំប្រះប្រាណ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : យំសោកប្រះប្រាណ ដួលដូចគេច្រាន ព្រោះក្ដីអាល័យ ជ្រុលជ្រប់ស៊ប់ពេក សង្រេងសង្រៃ ទាំងយប់ទាំងថ្ងៃ ភ្លេចបាយភ្លេចទឹក ។
-
ផ្កាប់
( កិ.កិរិយាសព្ទ )
ដាក់ត្រឡប់យកមុខ ឬបាត, ពោះ ចុះក្រោម : ផ្កាប់មុខ, ផ្កាប់ចាន ។ ព. ផ្ទ. ផ្ងារ ។
- ជឿផ្កាប់មុខ ជឿស៊ុបមិនងាកចិត្ត; ស្រឡាញ់ផ្កាប់មុខ ស្រឡាញ់ងប់ចិត្តភ្លេចខ្លួន ។ (កាព្យប្រាប់ឲ្យប្រយ័ត្នជំនឿផ្កាប់មុខ និងស្រឡាញ់ផ្កាប់មុខ) : កុំស៊ុកគ្រលុក កុំជឿផ្កាប់មុខ ដោយឥតបើគិត បំណាច់នឹងជឿ ជឿដោយគំនិត ដែលមានការណ៍ពិត តាមធម៌តាមច្បាប់ ។ ស្រឡាញ់ផ្កាប់មុខ ច្រើនតែមានទុក្ខ ផ្ដល់ឲ្យឈឺចាប់ សង្រេងសង្រៃ ពេកក្រៃស្ទើរស្លាប់ ព្រោះត្រូវចំណាប់ នៃក្ដីស្នេហា ។
-
ម្រឹកម្រៃ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ប៉ផ្អែបឥតស្រាក, ដែលសង្រេងសង្រៃមិនដាច់ : យំម្រឹកម្រៃ, កើតទុក្ខម្រឹកម្រៃ ។
-
សង្រេង
( កិ.កិរិយាសព្ទ )
[សង់រ៉េង ]
កើតទុក្ខដល់រីងខ្លួន : សង្រេងចិត្ត, កើតទុក្ខសង្រេង ។ សង្រេងសង្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្រៃ) ។
-
សង្រៃ
( ប.បរិវារសព្ទ )
[សង់រ៉ៃ ]
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សង្រេង ថា :
- សង្រេងសង្រៃ សង្រេងខ្លាំង, សង្រេងពេកក្រៃ, សង្រេងដល់រីងរៃ ។
Headley's Khmer-English Dictionary Full Text Search
-
សង្រៃ
( adj )
[sɑŋray]
- detail »
to be painful; difficult
-
សង្រៃ
( adj )
[sɑŋray]
- detail »
to be emaciated, wasted away
-
សង្រៃ
[sɑŋray]
- detail »