Khmer Dictionary: សញ្ជប់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សញ្ជប់
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ជ្រប់មុខស្រពោនស្រពាប់ក្រៀមក្រំ : កើតទុក្ខសញ្ជប់, អង្គុយសញ្ជប់ ។ សញ្ជប់សញ្ជឹង ឬ សញ្ជឹងសញ្ជប់ សញ្ជប់ទ្រឹងទ្រមឹងទ្រមើយ ។
-
សញ្ជឹង
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទ្រឹងជញ្ជឹងគិតដោយអាការក្រៀមក្រំ : អង្គុយសញ្ជឹងធ្មឹងម្នាក់ឯង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សញ្ជប់ ផង) ។
-
អហោរត្ត
( ន.នាមសព្ទ )
[អៈហោរ័ត ]
ថ្ងៃនិងយប់, ថ្ងៃមួយនិងយប់មួយ : នៅអស់អហោរត្ត នៅអស់មួយថ្ងៃមួយយប់ ។ ប្រើជា កិ. វិ. ក៏បាន “រាល់ថ្ងៃរាល់យប់; ទាំងថ្ងៃទាំងយប់” : ខំប្រឹងរៀនរាល់អហោរាត្រ ដល់ពេលអធ្រាត្រក៏មិនឈប់ ... ។ បើញៀនជាប់ហួសពេកចំពោះល្បែងគួរប្រដៅចិត្តថា : កើតទុក្ខជូរមុខឥតមានឃ្លាត អហោរាត្រណាក៏សញ្ជប់ គិតទៅគិតមកឃើញសព្វគ្រប់ គួរឈប់លះលែងល្បែងហ្នឹងទៅ ។ ព្រោះបើខំប្រឹងតទៅមុខ ក្តីទុក្ខនឹងចេះតែងំនៅ គួរគិតឲ្យឃើញការណ៍រាក់ជ្រៅ ណ្ហើយត្រូវលែងទៅកុំអាល័យ !
Headley's Khmer-English Dictionary Full Text Search
-
សញ្ជប់
( v )
[saɲcup]
- detail »
to have a long face / a downcast expression.
-
សញ្ជប់
( adv )
[saɲcup]
- detail »
in deep thought; sadly (esp. of facial expressions)