Khmer Dictionary: សម្បត្តិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កញ្ជង់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចំរើនពាក្យលិចឲ្យប្លែកឡើង :
- លិចកញ្ជង់ គឺហិនហោចវិនាសអន្តរាយទ្រព្យសម្បត្តិ ដោយមារយាទមិនល្អ; គេច្រើននិយាយភ្ជាប់ថា : លិចកញ្ជង់លង់កញ្ជើ ។
-
កាល
( ន.នាមសព្ទ )
គ្រា, ពេល, សម័យ : កាលនោះ, កាលពីឆ្នាំមុន, កាលដែលខ្ញុំធ្វើការ ។
- កាលបរិច្ឆេទ (កាលៈ--) ន. (បា.) ការកំណត់ពេល, ការកម្រិតនៃថ្ងៃខែឆ្នាំ ។
- កាលវិបត្តិ (--វិបាត់) ការប្រែប្រួលនៃកាល, ការខូចវេលា, ដំណើរខុសកាល ។ ព. ផ្ទ. កាលសម្បត្តិ ។
- កាលវិភាគ ការចែកកាល, ការបែងចែកវេលា ដើម្បីធ្វើការងារឲ្យបានស្រួល, ការចែកមុខការទៅតាមកាលវេលា ។
- កាលសម្បត្តិ ការសមប្រកបដោយកាល, ការត្រូវទំនងតាមវេលា, ដំណើរដែលត្រូវតាមកាលសម័យ ។ ព. ផ្ទ. កាលវិបត្តិ ។
- កាលានុកាល កាលតាមលំដាប់កាល, មួយដងមួយកាល ។
-
កុលសម្បត្តិ
( ន.នាមសព្ទ )
សម្បត្តិត្រកូល, ការចម្រើនសមប្រកបរបស់ត្រកូល គឺត្រកូលដែលប្រព្រឹត្តសុចរិតតាមគន្លងធម៌ ឬដែលមានពូជពង្សតៗ គ្នាមិនដាច់។
-
ក្បត់
( កិ.កិរិយាសព្ទ )
ធ្វើការដោយឧបាយដោយកលកំបាំង ក្នុងបំណងឲ្យបាត់បង់ខ្លួនអ្នកដទៃ, ឬ អ្នកដែលត្រូវជួយ ត្រូវទំនុកបម្រុង, ពុំនោះធ្វើបំផ្លាញមនុស្សដែលជាមិត្រ :
- ក្បត់ផែនដី គឺដណ្ដើមយករាជសម្បត្តិ ឬ ចូលសមគំនិតនឹងអ្នកបរទេស នាំគេចូលមកលុកលុយសង្កត់សង្កិនដែន, ប្រទេសរបស់ខ្លួន ។
-
កម្ម
( ន.នាមសព្ទ )
[កាំ ]
(កម៌នំ) អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល) : ទទួលកម្ម, រងកម្ម តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លួនបានធ្វើ បានសន្សំមកហើយ ។
- កម្មករ (កាំ-មៈ-ក) ន. (បា.) អ្នកធ្វើការបម្រើដោយឈ្នួល (អ្នកស៊ីឈ្នួល) : ពួកកម្មករកំពុងធ្វើការខ្ញៀវ ។
- កម្មក្ខ័យ (កាំម៉ាក់ខៃ) ន. (បា. កម្មក្ខយ) ដំណើរអស់កម្ម : គាត់ស្លាប់ដោយកម្មក្ខ័យរបស់គាត់ ។
- កម្មជ្ជវាត (កាំម៉ាច់-ជៈវាត) ន. (បា.) ខ្យល់កើតអំពីកម្ម គឺខ្យល់ដែលបក់ក្នុងឧទរមាតាកាលប្រសូតបុត្រ ខ្យល់នេះហើយ ដែលបក់នាំកូនឲ្យប្រសូតចេញចាកផ្ទៃមាតា ។
- កម្មដ្ឋាន (កាំម៉ាត់-ឋាន) ន. (បា.) ហេតុជាទីតម្កល់នៃបរិកម្ម : ចម្រើនកម្មដ្ឋាន ។
- កម្មន្តរាយ (កាំ-ម៉ន់-តៈ-រ៉ាយ) ន. (បា.) អន្តរាយនៃការងារ, ការវិនាសខូច ខាតការងារ; អន្តរាយព្រោះកម្ម ។
- កម្មន្តសាល (--តៈ--សាល) ន. (បា.) សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេងៗ ។
- កម្មបថ (កាំម៉ៈបត់) ន. (បា.) ផ្លូវ ឬ គន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ ឬ ល្អដែលសត្វលោកធ្វើដោយ កាយ វាចា ចិត្ត; ខាងអាក្រក់ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង, ខាងល្អហៅថា កុសលកម្មបថ មាន ១០ យ៉ាង ។
- កម្មបលិពោធ (កាំ-ម៉ៈ-ប៉ៈ-លិ-ពោត) ន. (បា.) ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ ។
- កម្មវត្ថុ (កាំ-ម៉ៈ-វាត់-ថុ) ន. (បា.) រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឲ្យដឹងថាជា រឿងនេះ រឿងនោះ : សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ ។
- កម្មវាចក (កាំ-ម៉-វា-ចៈ-កៈ ឬ ចក់) ន. (បា.) ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី។
- កម្មវាចា ន. (បា.) ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃ ឲ្យដឹងក្នុងកិច្ចជាសង្ឃកម្មផេ្សងៗ តាមវិនយប្ប-ញ្ញត្តិក្នុងព្រះពុទ្ធសាសនា : សូត្រកម្មវាចា ។
- កម្មវាចាចារ្យ (កាំម៉ៈវា ចាចា) ន. (សំ. បា. កម្មវាចកាចរិយ, កម្មវាចាចរិយ) ភិក្ខុជាអាចារ្យ អ្នកសូត្រនូវកម្មវាចា (លោកគ្រូសូត្រ) ។ កម្មវិធី ន. (បា. --វិធី) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ : កម្មវិធីបុណ្យ ។
- កម្មវិបាក ន. (បា.) ផលរបស់កម្ម : ទទួលកម្មវិបាក ។
- កម្មស្សទ្ធា (កាំ-មុ័ស-សាត់-ធា) ន. (បា.) ជំនឿចំពោះកម្ម, សេចក្ដីជឿនូវអំពើដែលត្រូវធ្វើ ។
- កម្មសិទ្ធិ (កាំ-ម៉ៈ-សិត) ន. (បា.) វត្ថុដែលសម្រេចតាមអំណាចច្បាប់ថាជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារ ឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន : ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។
- កម្មាយតនៈ (កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ) ន. (បា. កម្ម + អាយតន) កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ ។
-
កាម
( ន.នាមសព្ទ )
សេចក្ដីប្រាថ្នា, ចំណង់; ទ្រព្យសម្បត្តិនិងកិលេសដែលសត្វតែងប្រាថ្នា ។ សព្ទនេះប្រើជាបទសមាសបានជាអនេក; បើរៀងពីខាងដើមសព្ទដទៃ អ. ថ.
- កាម៉ៈ ដូចជា កាមគុណ, កាមតណ្ហា ជាដើម ។
- កាមគុណ ដំណើរចំរើននៃសេចក្ដីប្រាថ្នានូវអារម្មណ៍ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។
- កាមច្ឆន្ទៈ (កាម-ម៉ាច់-ឆាន់-ទៈ) សេចក្ដីពេញចិត្តក្នុងកាម ។
- កាមតណ្ហា ចំណង់ចំពោះកាម, សេចក្ដីប្រាថ្នាមិនចេះចប់ក្នុងកាម ។
- កាមទុក្ខ សេចក្ដីលំបាកក្នុងកាម, ទុក្ខដែលកើតឡីងព្រោះកាម ។
- កាមបង្កៈ (--ប៉័ង-កៈ) ភក់គឺកាម ឬកាមដូចជាភក់ ។
- កាមបរិឡាហៈ (--ប៉ៈ-រិ-ឡា-ហៈ) សេចក្ដីក្ដៅក្រហាយ, រោលរាល, អន្ទះអន្ទែងព្រោះកាម ។
- កាមភព ភពគឺកាម ឬភពដែលប្រកបដោយកាមគុណទាំង ៥ , បានដល់ភព ១១ គឺទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤ ។
- កាមភោគិសេយ្យា (--សៃ-យ៉ា) ដំណេករបស់បុគ្គលអ្នកបរិភោគកាម (អ្នកបរិភោគកាមច្រើនដេកផ្អៀងទៅខាងឆ្វេង) តាមអដ្ឋកថា សុត្តន្តបិដក ។ កាមភោគី អ្នកបរិភោគកាម ។ ឥត្ថី.
- កាមភោគិនី ។ កាមយោគ សេចក្ដីប្រកប ឬព្យាយាមក្នុងកាម ។
- កាមរាគ តម្រេកក្នុងកាម ។ កាមរាគានុស័យ កិលេសយ៉ាងល្អិត ដែលដិតត្រាំប្រចាំនៅក្នុងសន្ដាន គឺកាមរាគ ។ កាមរោគ រោគកើតឡើងព្រោះកាម ។
- កាមវិតក្ក (--វិ-តាក់-កៈ) សេចក្ដីត្រិះរិះក្នុងកាម ។ កាមវិយោគ ការព្រាត់ប្រាស់និរាសចាកកាម ។
- កាមសិនេហៈ ឬ កាមស្នេហា សេចក្ដីស្រឡាញ់ជក់ជាប់ស្អិតក្នុងកាម ។
- កាមសុខ សុខក្នុងកាម ឬសេចក្ដីសប្បាយដែលកើតឡើងអំពីកាម ។
- កាមសុខល្លិកានុយោគ ការប្រកបរឿយៗ ក្នុងកាមសុខ, ការប្រព្រឹត្តជាប់ចិត្តចំពោះកាមសុខ ។
- កាមាទីនវៈ (--ម៉ា-ទី-នៈ-វៈ) ឬ - កាមាទីនព (--នប់) ទោសនៃកាម, ទោសដែលកើតអំពីកាម ។
- កាមារម្មណ៍ អារម្មណ៍គឺកាម ៦ យ៉ាង មានរូបារម្មណ៍ជាដើម ។
- កាមាវចរ ឈ្មោះឋានសួគ៌ ៦ ជាន់ ឬឈ្មោះចិត្តដែលត្រាច់ទៅក្នុងកាមភព ឬដែលចុះស៊ប់កាន់កាមភព ។
- កាមាសវៈ (--សៈ-វ៉ៈ) អាសវៈគឺកាម ។
- កាមុបាទាន (-ប៉ា-) សេចក្ដីប្រកាន់មាំក្នុងកាម ។
- កាមុម្មត្តកៈ (កាម៉ុម-ម៉ាត់-តៈ-កៈ) អ្នកឆ្កួតព្រោះកាម ឬដែលឆ្កួត, ដែលវក់ក្នុងកាម ។ កាមេសនា ការស្វែងរកកាម ។
- កាមោឃៈ (--ឃៈ) អន្លង់គឺកាម ឬ កាមដូចជាអន្លង់ ។ល។
-
កុដុម្ពិកៈ
( ន.នាមសព្ទ )
[--កៈ]
អ្នកមានសម្បត្តិដោយផលប្រយោជន៍កើតអំពីស្រែចម្ការច្បារដំណាំ ។ សំដីនិយាយច្រើនក្លាយមកជា ក្ដុម្ពី ។
-
កុដុម្ពិកៈ
( ន.នាមសព្ទ )
ឈ្មោះស្រែជារបស់អ្នកមានសម្បត្តិដែលហៅថា កុដុម្ពិកៈ; តែដែលធ្លាប់ប្រើមកច្រើនហៅថា ស្រែក្ដុម្ពី ។
-
ក្រាស់
( គុ.គុនសព្ទ )
ដែលមានកម្រាស់, ទីទៃពីស្ដើង : ក្ដារក្រាស់, សំពត់ក្រាស់ ។
- ក្រាស់ក្រែល គឺច្រើនល្មម : មានសម្បត្តិក្រាស់ក្រែល, មានធនធានក្រាស់ក្រែល ។
- ក្រាស់ក្រៃ គឺច្រើនពេក : មនុស្សច្រើនក្រាស់ក្រៃ។
-
ឋានន្តរ
( ន.នាមសព្ទ )
[ឋាន៉ន់-តៈ រ៉ៈ ឬ ឋាន៉ន់ - ដ ]
លំដាប់នៃទី, មុខងារ, ងារ, ថ្នាក់ងារ, ថ្នាក់ស័ក្តិយស : លោកមានឋានន្តរជាអ្វី ? --ឋានន្តរជាអភិបាលស្រុក, ឋានន្តរជាព្រះចម្រើនសម្បត្តិ ។
Headley's Khmer-English Dictionary Full Text Search
-
សម្បត្តិ
( n )
[sɑmbat]
- detail »
charm, beauty
-
សម្បត្តិ
( n )
[sɑmbat]
- detail »
wealth, asset(s), property, belongings, possessions; prosperity; abundance, sufficiency, easy circumstances; state of good health
-
សម្បត្តិ
( n )
[sɑmbat]
- detail »
completion, termination
-
សម្បត្តិ
( n )
[sɑmbat]
- detail »
peace, tranquility