Khmer Dictionary: សារិកា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខ្ញៀវខ្ញារ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលទ្រហឹងអឺងកង ដោយសូរសម្រែកនៃសត្វបក្សី : សារិកាកែវស្រែកខ្ញៀវខ្ញារ ។
-
ដង្កែ
( ន.នាមសព្ទ )
សត្វល្អិតពួកចៃ តែងខាំមនុស្សសត្វ : សារិកាកែវក្របីទំលើខ្នងគោចឹកដង្កែស៊ី ។
-
ប្រចឹក
( កិ.កិរិយាសព្ទ )
ចឹកគ្នាទៅវិញទៅមក : សត្វស្លាបប្រចឹកគ្នា; សារិកាកែវអើយ ស៊ីអីកងៗ ស៊ីផ្លែដំបងប្រចឹកគ្នាលេង ។
-
វង
( គុ.គុនសព្ទ, ន.នាមសព្ទ )
ថ្លៃ, មាសថ្លៃ; អ្នកថ្លៃ; អ្នកថ្លៃ, ស្រីថ្លៃ; ពាក្យស្និទ្ធស្នាលសម្រាប់និយាយសសោះអន្ទងទៅរកមនុស្សជាទីស្រឡាញ់ (ច្រើនប្រើចំពោះស្រ្តីជាងបុរស) : ស្រីវង, កែវវង ស្រីថ្លៃ, កែវថ្លៃ ។ ប្រើហៅ សារិកាកែវក៏បាន : អាវងអើយ ! (--អ្ហើយ ឬ --ង៉ើយ) ។
-
សាលិកា
(ដូចគ្នានឹង សារិកា ដែរ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
សាំង
( គុ.គុនសព្ទ )
ដែលមិនផ្លាង, មិនផ្អើល, ដែលងាយឲ្យចាប់ឲ្យកាន់ (ចំពោះតែសត្វ) : មាន់សាំង, សារិកាសាំង ។ ព. ផ្ទ. ផ្លាង ។
-
សារិកា
( ន.នាមសព្ទ )
[--រ៉ិ-- ]
(សារិក, សារិកា ឬ ឝារិកា; សាលិកា) ឈ្មោះបក្សីពួកមួយ, មាន ៣ ប្រភេទគឺ
- សារិកាកែវ ឬ
- សារិកាឪឡុង សម្បុរខ្មៅ ចំពុះលឿងទុំ ទងត្រចៀកយារ សម្បុរ-ស និងលឿងខ្ចី សំឡេងក្រអួន, បើចាប់យកពីតូចមកដាក់ទ្រុងចិញ្ចឹមបង្ហាត់ឲ្យរៀនថាតាម អាចនិយាយភាសាមនុស្សបាន ប៉ុន្តែចេះមិនគ្រប់គ្រាន់ទេ;
- សារិកាក្របី សម្បុរខ្មៅមាត្រតូចជាងសារិកាកែវ ចំពុះលឿងខ្ចី, ច្រើនពេញចិត្តទំលើខ្នងក្របីគោ ចឹកដង្កែជាអាហារ;
- សារិកាឪម៉ៃ មាត្រនិងសម្បុរស្រដៀងនិងប្រចៀច ចំពុះលឿងខាងចុង ត្រចៀកសម្បុរលឿង ។
-
ឪម៉ៃ
( ន.នាមសព្ទ )
ឈ្មោះសត្វសារិកាមួយប្រភេទ មាត្រនិងសម្បុរស្រដៀងនឹងប្រចៀច ចំពុះលឿងខាងចុង ត្រចៀកសម្បុរលឿង : សារិកាឪម៉ៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារិកា ទៀតផង) ។
-
ឪឡុង
( ន.នាមសព្ទ )
[អូវ-- ]
ឈ្មោះសារិកាមួយប្រភេទ សម្បុរខ្មៅ ចំពុះនិងជើងលឿង ទងត្រចៀកយារ សំឡេងក្រអួន : សារិកាឪឡុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារិកា ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
សាលិកា
- detail »
See:សារិកា -
សារិកា
( n )
[saareʔkaa]
- detail »
generic name for certain black birds including the hill mynah (Acridotheres javanicus)