Khmer Dictionary: សូវ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កម្ជេញ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខ្ជេញ, និយាយពាក្យដដែលៗ នាំឲ្យជ្រេញ; ឲ្យអផ្សុកចិត្ត (មិនសូវប្រើ) ។
-
កំអួក
( គុ.គុនសព្ទ )
កាន់ខ្លួន, ឆ្មើងឆ្មៃ : មនុស្សកំអួក (មិនសូវប្រើ), ច្រើនប្រើជា ឆ្មើងកំអួក ។
-
ក្ងួរ
( គុ.គុនសព្ទ )
ដែលមានសំឡេងវល់ និយាយមិនសូវច្បាស់ដោយខ្យល់ចេញពីច្រមុះច្រើន ព្រោះខូចមណ្ឌលច្រមុះ ឬ ធ្លុះគល់ក្រអូម, ដាច់កន្លើត : មនុស្សក្ងួរ, សំឡេងក្ងួរ ។
-
ក្រចៅ
( ន.នាមសព្ទ )
ឈ្មោះតិណជាតិ ដើមរឹងមួយប្រភេទក្នុងពួកឆ្មៃ, ពួកកន្ទាំងបាយសសំបកប្រើការវេញខ្សែ ឬចងអ្វីៗ, ប្រើការត្បាញបាវមានប្រយោជន៍ធំណាស់ ។ ប្រទេសកម្ពុជាក្នុងសម័យពីដើម ក្រចៅពុំសូវលេចឮថាជារបរធំដុំប៉ុន្មានទេ លុះដល់ក្នុងសម័យសង្គមរាស្រ្តនិយម ដែលមានសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គជាព្រះប្រមុខរដ្ឋ, ក្រចៅជាដំណាំមានគុណភាពដ៏ប្រសើរ ជាសេដ្ឋកិច្ច សេដ្ឋកម្ម មានកេរ្តិ៍ឈ្មោះ ព្រោះប្រទេសកម្ពុជាមានរោងចក្រធ្វើបាវដ៏ធំទូលំទូលាយ ដែលកើតមានក្នុងខែត្របាត់ដំបងជាដំបូងបង្អស់ នាំឲ្យប្រជាពលរដ្ឋសង្វាតដាំក្រចៅកើតច្រើនឡើងៗ តាមលំដាប់កាល ។ល។
-
ក្លិត
( គុ.គុនសព្ទ )
ដែលឆេះមិនរង្គំ : ឧសនេះក្លិតណាស់ដុតមិនសូវឆេះទេ (ខ្លះនិយាយថា
- ក្លេត) ។
-
ខ្នៅ
( ន.នាមសព្ទ )
ស្នាមដែលដៅ (មិនសូវប្រើ) ។
-
កន្ទុយដំរី
( គុ.គុនសព្ទ )
(ពាក្យប្រៀប) រួញទញ់ទាល់; ពាក្យនេះមិនសូវប្រើក្នុងសំបុត្រស្នាមទេ ។
-
កន្ធាញ
( គុ.គុនសព្ទ )
ដែលយះជើងកន្ធែកធ្វើគ្រហាញ (មិនសូវប្រើ) (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កន្ធាំង) ។
-
កម្រៀម
( ន.នាមសព្ទ )
អ្វីៗ ដែលក្រៀម : ស្លឹកឈើកម្រៀម, បាយកម្រៀម (មិនសូវប្រើ) ។
-
កេរ្តិ៍
( ន.នាមសព្ទ )
(កិរិ្ត; កិត្តិ) សេចក្ដីសរសើរ, ការល្បី, ការល្បីលេចឮ, ខ្ចរខ្ចាយ : កេរ្តិ៍ឈ្មោះ, និយាយបង្កាច់កេរ្តិ៍គេ, កេរ្តិ៍ឈ្មោះមិនសូវល្អ ។
Headley's Khmer-English Dictionary Full Text Search
-
សូវ
( conj )
[səv]
- detail »
rather, better, it would be better, would rather ... instead ..., preferably
Eg. បើមិនបានថ្លៃប៉ុណ្ណឹង សូវទុកជាជាង : If you get that price, it would be better to hold on to it.