Khmer Dictionary: សំយោជន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សកាយទិដ្ឋិ
( ន.នាមសព្ទ )
[សៈកាយ៉ៈទិត-ឋិ]
ទិដ្ឋិដែលប្រកាន់ថាបញ្ចក្ខន្ធជារបស់ផងខ្លួន : សកាយទិដ្ឋិនេះជាសំយោជនធម៌ថ្នាក់ទាប សោតាបន្នបុគ្គលលះទិដ្ឋិនេះបាន ឥតមានការប្រែប្រួលឡើយ (ព. ពុ.) ។
-
សញ្ញោជន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំយោជន) ។
-
សំយោជនៈ
( ន.នាមសព្ទ )
[ស័ង-យោជៈនៈ]
(សំយោជន ឬ សញ្ញោជន) កិលេសជាគ្រឿងប្រកបចិត្ត គឺកិលេសរឹងត្អឹងជាគ្រឿងទាក់ឆ្វាក់រួបរឹត ដែលអាស្រ័យនៅនឹងចិត្ត... (ព. ពុ.) ។
-
សំយោជនកិលេស
( ន.នាមសព្ទ )
[សាំងយោជៈនៈ]
សំយោជន = គ្រឿងប្រកបសត្វទុក, ក្រុងសត្វទុកក្នុងទ្រុង ។ កិលេស = គ្រឿងសៅហ្មងចិត្តផ្សេងៗ ។ គ្រឿងសៅហ្មងចិត្តដែលប្រកបសត្វទុក ឬក្រុងសត្វទុកក្នុងភព ។
Headley's Khmer-English Dictionary Full Text Search
-
សញ្ញោជន
- detail »
See:សំយោជន