Khmer Dictionary: ស្តុតិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្តុតិ
( ន.នាមសព្ទ )
[ ជើង ត, អ. ថ. --តិ ]
(ថុតិ) សេចក្ដីសរសើរ, សេចក្ដីស្ងើច ។
- ស្តុតិកថា ពាក្យពោលសរសើរ, សម្ងើច។
- ស្តុតិបាឋកៈ (--ប៉ាឋៈ--) អ្នកសូត្រពាក្យសរសើរ, អ្នកពោលពាក្យសរសើរគុណ; អ្នកកត់កំណត់ហេតុសរសើរ (បើស្ត្រីជា ស្តុតិបាឋិកា) ។
- ស្តុតិវាទិន អ្នកឧស្សាហ៍ពោលសរសើរគេ, អ្នកឧស្សាហ៍ស្ងើចគេ, អ្នកហៃស្ងើចគេ (បើស្ត្រីជា ស្តុតិវាទិនី) ។ល។
-
ស្តុតិ--
(ម. ក្នុង ព. ស្តុតិ) ។
-
ស្លុតី
( ន.នាមសព្ទ )
[ស្លុត-ដី ]
(ស្តុតិ; ថុតិ) សេចក្ដីសរសើរ, សេចក្ដីស្ងើច :
- សូត្រស្លុតី សូត្រសេចក្ដីសរសើរ ។ ខ្មែរប្រើចំពោះតែពាក្យឃ្លោងឃ្លា សម្រាប់ពួកព្រាហ្មណ៍សូត្រថ្វាយជ័យមង្គល ចំពោះព្រះមហាក្សត្រក្នុងព្រះរាជពិធីណាមួយ : ពួកបារគូសូត្រស្លុតីថ្វាយជ័យមង្គល ។
- ស្លុតីកថា (--កៈ--) ពាក្យពោលសរសើរ, សម្ងើច (ប្រើជា ស្លុតីវាទ ក៏បាន) ។
- ស្លុតីបាឋកៈ (--ប៉ាឋៈកៈ) អ្នកសូត្រស្លុតី (បើស្ត្រីជា ស្លុតីបាឋិកា) ។
- ស្លុតីវាទិន ឬ--វាទី អ្នកឱសាហ៍ពោលពាក្យសរសើរគេ, អ្នកហៃស្ងើចគេ; បើស្ត្រីជា ស្លុតីវាទិនី ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្តុតិ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
ស្តុតិ
( n )
[stoʔteʔ]
- detail »
praise, admiration; respect, esteem, compliments, eulogy