Khmer Dictionary: ស្រា
Chuon Nath's Khmer-Khmer Dictionary
-
ស្រា
( ន.នាមសព្ទ )
ពាក្យក្លាយឃ្លាតមកអំពី សុរា គឺទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃឈ្មោះ សុរៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុរា ២ ន.) ។
-
ស្រាក
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្រាក៑ កិ. វិ. “ដោយឆាប់, ភ្លាម”) បានអន់; ស្រាល, ធូរស្រាល : ស្រាកឈឺ, ស្រាកកំហឹង, ភ្លៀងឥតស្រាក ។
- ស្រាកស្រាន្ត ស្រាកអស់កម្លាំង, អន់អស់កម្លាំង; អន់ឈឺ, បានអន់គ្រាន់បើ, បានធូរស្រាលគ្រាន់បើម្ដងៗ (ច្រើននិយាយតែពីជំងឺ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រាន្ត>ស្រាន្ត ផង) ។
-
ស្រាក់
( កិ.កិរិយាសព្ទ )
ដាក់តម្រួតៗលើគ្នាចងរុំឬចងរួតរឹត : ស្រាក់ស្ករផែន, ស្រាក់ចាន ។ ចងរុំប្រទាក់ឆ្វាក់ឲ្យណែន : ស្រាក់ដៃនឹងចូលដាល់ ។
-
ស្រាក់
( ន.នាមសព្ទ )
អ្វីៗដែលដាក់តម្រួតៗលើគ្នាចងរុំឬចងរួតរឹត : ស្ករមួយស្រាក់, ចានពីរស្រាក់ ។ ឈ្មោះចានមួយប្រភេទមានត្រចៀកទាំងពីរខាងសម្រាប់ស៊កដាក់តម្រួតលើគ្នាក្នុងដៃយួរ : ម្ហូបមួយចានស្រាក់ ។ គុ. ដែលចងជាស្រាក់ : ស្ករស្រាក់ ស្ករផែនដែលដាក់តម្រួតៗគ្នាខ្ចប់ដោយស្លឹកត្នោតចងរុំ ។
-
ស្រាក់ៗ
( កិ.កិរិយាសព្ទ )
ដែលហៀរហូរស្រក់រឿយៗមិនដាច់ : បែកញើសស្រាក់ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សស្រាក់ ផង) ។
-
ស្រាង
( គុ.គុនសព្ទ )
ភ្លឺព្រាងៗ : ភ្លឺស្រាង ឬ ភ្លឺស្រាងៗ (ជិតព្រឹក) ។ ដែលនៅខ្ចីឬនៅក្មេងច្រូងច្រាងស្រដៀងៗគ្នា : ទំពាំងហើរស្រាង, សុទ្ធតែកំលោះស្រាង ។
-
ស្រាញ
( កិ.កិរិយាសព្ទ )
សង្កើសង្កាញ់រញោរញេញក្ដៅមុខក្ដៅមាត់រកកល់គ្រុន : ស្រាញមុខស្រាញមាត់, ស្រាញរកកល់ក្រុន ។
- ស្រៀវស្រាញ ព្រឺខ្លួនខ្ញាកៗសង្កើសង្កាញ់រកកល់គ្រុន ។
-
ស្រាត
( កិ.កិរិយាសព្ទ )
ចាប់ទាញយកសម្លៀកចេញអស់ពីខ្លួន, ធ្វើខ្លួនឲ្យវាលធ្លាំងទទេឥតសម្លៀក : ស្រាតសំពត់, ស្រាតខោ ។ គុ. ដែលលែងខ្លួនទទេឥតសម្លៀក : មនុស្សស្រាត (ព. ខ្ព. អាក្រាត ផង) ។
-
ស្រាទ្ធពិធី
( ន.នាមសព្ទ )
[ស្រាត-ធៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝ្រាទ្ធ) ពិធីសែនតាមកាលកំណត់ ឧទ្ទិសចំពោះពួកបុព្វបុរសដែលទៅកាន់បរលោកហើយឬចំពោះទៅពួកប្រេតជាញាតិ (ពិធីថ្វាយព្រះបិតរ, ពិធីសែនដូនតា); ពិធីបូជាទេវតាតាមកាលកំណត់ (លទ្ធិព្រាហ្មណ៍) ។ ពិធីធ្វើទក្ខិណានុប្បទានតាមកាលកំណត់ (លទ្ធិពុទ្ធ) ។
-
ស្រាន្ត
( គុ.គុនសព្ទ )
[ស្រាន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝ្រាន្ត; សន្ត) ដែលលំបាក; នឿយ; ហត់; នឿយហត់; អស់កម្លាំង ។ ខ្មែរប្រើពាក្យនេះ ច្រើនសំដៅសេចក្ដីថា “ដែលអន់, ដែលបានអន់គ្រាន់បើ” (ច្រើននិយាយពីជំងឺ) : ជំងឺស្រាន្ត; (ច្រើននិយាយថា ស្រាកស្រាន្ត ស្រាកអស់កម្លាំង; អន់ឈឺ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រាក ផង) ។
Headley's Khmer-English Dictionary
-
ស្រា
( n )
[sraa]
- detail »
alcohol, liquor, wine
-
ស្រា
( n )
[sraattʰeaʔpiʔtʰii]
- detail »
religious ceremony during which offerings are presented to the spirits of deceased ancestors / relatives
-
ស្រាក
( v )
[sraak]
- detail »
to diminish, abate, lessen, slow down, pause; calm down; to cease, take a break.
-
ស្រាក
( adj )
[sraak]
- detail »
to be quiet, calm; rested; diminished
-
ស្រាក់
( adv )
[srak]
- detail »
readily, obviously; clearly
-
ស្រាក់
( v )
[srak]
- detail »
to stack, pile up; to tie something together in a pile; to pile things on top of one another and then wrap the whole pile up; to wrap and tie up.
-
ស្រាក់
( adj )
[srak]
- detail »
to be tied up a pile.
-
ស្រាក់
( n. & clf. )
[srak]
- detail »
pile / stack of objects wrapped / tied together eg. ចានមួយស្រាក់ tied up pile of dishes (see can ស្រាក់ ) [plate 10]
-
ស្រាក់ៗ
( adv )
[srak - srak]
- detail »
(sweating) profusely; (dripping) abundantly
-
ស្រាង
( adj )
[sraaŋ]
- detail »
to be dim / faint (of early morning light)