Khmer Dictionary: ស្រៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ការន្ត
( ន.នាមសព្ទ )
ស្រៈជាទីបំផុតនៃអក្ខរៈ, សព្ទថា “កញ្ញា, កថា, គាថា, បញ្ញា, វាចា, សាលា” ជា អាការន្ត ឥត្ថីលិង្គ (តាមដំណើរភាសាបាលី) ។
-
ត្រី
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
(ត្រិ; តិ) បី (៣) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត ដូចជា ត្រីកូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះភ្នំមានកំពូល ៣ : ភ្នំត្រីកូដ ។ ដែលមានកំពូល ៣ : ប្រាសាទត្រីកូដ ។
- ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែលមានជ្រុង ៣, មានមុំ ៣ ឬមានងៀង ៣ : រាងត្រីកោណ; សណ្ឋានត្រីកោណ, ជាត្រីកោណ ។ វេវ. ត្រិយង្ស ។
- ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែលមានចំណែក ៣, ដែលចម្រើនកើនឡើងដោយចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការនុ៎ះឥឡូវចម្រើនកើនឡើង ជាត្រីគុណជាងពីដើម ។
- ត្រីចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះយានតូចមានកង់ ៣ មួយប្រភេទ ។
- ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើនតែប្រើក្នុងកាព្យ) : យើងសូមអញ្ជើញអស់ត្រីទស មានយសស័ក្កិសិទ្ធិឫទ្ធិតេជះ សូមចុះចូលមកដោយរូតរះ ដើម្បីសំពះព្រះត្រៃរត្ន ។
- ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
- ត្រីធា ន. (សំ.) ភាគបី, ខ្ទង់ឬចំណែកបី ។ ឈ្មោះបរិមាណមានខ្ទង់បីផ្នែកខាងគណិតសាស្ត្រ (ពីជគណិត) ។
- ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែលមានភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន. ព្រះសិវៈ (ព្រះឥសូរ) ។ ឈ្មោះសាស្រ្តាសម្រាយកាព្យពាក្យ ៤ ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ : សាស្ត្រាត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទីប្រជុំនៃផ្លូវបែក ៣, ផ្លូវបែក ៣, ផ្លូវត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែលមានប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
- ត្រីពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិមាន ៣ យ៉ាងគឺ មនុស្សសម្បត្តិ ទិព្វសម្បត្តិ, និព្វានសម្បត្តិ ។
- ត្រីភាគ ន. (សំ.) ភាគបី, ចំណែកបី ។
- ត្រីភាគី គុ. (សំ.) ដែលមានភាគបី, ដែលមានបីផ្នែក, ដែលមានគ្នាបីក្រុម : គូសសញ្ញាត្រីភាគី ។ ត្រីមាស ឬ ត្រៃមាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បីខែ; ប្រជុំនៃខែបី, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣ : បញ្ជីត្រីមាស; ភិក្ខុសង្ឃនៅចាំវស្សាអស់ត្រីមាស ។
- ត្រីសព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឲ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ : “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន ។
- ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះអាវុធរបស់ឥសូរ គឺអាវុធមានមុខ ៣ ។ គុ. ដែលមានមុខ ៣, ដែលមានកំពូល ៣, ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ) យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ) ។
-
ទីឃ
( គុ.គុនសព្ទ )
[--ឃៈ]
(ទីឃ; ទីឃ៌) វែង, អង្វែង, ដែលស្ថិតនៅបានយូរ ។ ន. ស្រៈមានសំឡេងវែង, សម្រាប់ប្រើខាងភាសាបាលី មាន៥ តួ គឺ អា, ឦ, ឩ, ឯ, ឱ; សម្រាប់ប្រើខាងភាសាសំស្ក្រឹតមាន ៩ តួគឺ អា, ឦ, ឩ, ឬ, ឮ, ឯ, ឰ, ឱ, ឪ; សម្រាប់ប្រើខាងភាសាខ្មែរមាន ១៣ តួគឺ អា, អី, អឺ, អូ, អួ, អើ, អឿ, អៀ, អេ, អែ, អៃ, អោ, អៅ; ស្រៈទាំងប៉ុណ្ណោះហៅថា ស្រ ទីឃៈ ឬ ទីឃសរៈ ។ ព. ផ្ទ. រស្ស ឬ រស្សៈ ឬក៏ រស្សសរៈ ។
- ទីឃកាល (ទីឃៈ--) ន. (បា.; សំ. ទីឃ៌កាល) កាលវែង, កាលអង្វែង ។
- ទីឃជាតិ (ទីឃៈជាត) ន. (បា.; សំ. ទីឃ៌ជាតិ) សត្វមានដងខ្លួនវែង (ពស់); ពួកសត្វគោកក្ដី ទឹកក្ដី ដែលមានដងខ្លួនវែងឥតជើង ជាសត្វលូនទាំងប៉ុន្មានហៅដោយរួបរួមថា ទីឃជាតិ ដូចគ្នា ។
- ទីឃទស្សី (ទីឃៈទ័ស-សី) ន. ឬ គុ. (ទីឃទរ្សិន៑) អ្នកឃើញហេតុវែង, អ្នកឃើញកាលវែង គឺអ្នកដែលមានញាណដ៏វិសេសអាចឃើញហេតុ, ឃើញដំណើរដែលនឹងមានក្នុងអនាគត : ព្រះសម្មាសម្ពុទ្ធទ្រង់ជាទីឃទស្សី ។ បើស្រ្តីជា ទីឃទស្សិនី ។
- ទីឃនិកាយ (ទីឃៈ--) ន. (បា.) ឈ្មោះគម្ពីរដើមបង្អស់នៃព្រះសុត្តន្តបិដក ។
- ទីឃនិទ្រា (ទីឃៈនិត-ទ្រា) ន. (សំ. ទីឃ៌និទ្រា; បា. ទីឃនិទ្ទា) ដំណើរដេកអង្វែង (ដេកលែងក្រោក) គឺមរណៈ ឬរូបដែលស្លាប់ហើយ ។
- ទីឃមទ្ធាន (ទីឃៈម័តធាន) ន. (បា. ទីឃ + អទ្ធាន) កាលវែង, កាលអង្វែង (ជាវេវចនៈនៃ ទីឃកាល) ។
- ទីឃរោគី (ទីឃៈ--) ន. ឬគុ. (បា.; សំ. ទីឃ៌រោគិន៑) អ្នកមានរោគយូរអង្វែង គឺអ្នកដែលមានជំងឺទំជាប់តត្រំតត្រើយមើលមិនជា (ព. សា. ហៅថា មនុស្សមានជំងឺសង់ផ្ទះ) ។ បើស្ត្រីជា ទីឃរោគិនី ។
- ទីឃសរ ឬ - ទីឃសរៈ (ទីឃសៈរ៉ៈ ដូចគ្នា) ន. (បា. ទីឃស្សរ, សំ. ទីឃ៌ស្វរ) ស្រៈមានសំឡេងវែង ។
- ទីឃាយុ ន. ឬ គុ. (បា.; សំ. ទីឃ៌ាយុស៑) អាយុវែង; ដែលមានអាយុយឺន ។ ទីឃាវុធ (--វុត) ន. (បា.; សំ. ទីឃ៌ាយុធ < ទីឃ៌ + អាយុធ) អាវុធវែង ឬអាវុធមានផ្លែវែង (ដាវ) ។ បើប្រើតាមអំណាចរូបសព្ទដែលប្រែថា អាវុធវែង, ទោះបីកាំភ្លើង ក៏ហៅថា ទីឃាវុធ បានដែរ ។
-
ទិគម្ពរ
( ន.នាមសព្ទ )
[ទិគ័ម-ព ]
(ទិឝ “ទិស” + អម្ពរ “សំពត់; សម្លៀក”, ដោយមានស្រៈ អ នៅខាងចុង ឝ > គ ផ្សំជា ទិគម្ពរ “អ្នកស្លៀកទិស”; ធៀប បា. ជា ទិសាម្ពរ) អ្នកយកទិសជាសម្លៀក គឺអ្នកបួសដែលកាន់លិទ្ធិអាក្រាតមិនស្លៀកសំពត់ ។ វេវ. អចេលកៈ ឬ អចេលក៍ ។ ទិគម្ពរ នេះ, ក្នុងប្រទេសឥណ្ឌា, មានតាំងពីក្នុងបុរាណសម័យរហូតមកដល់បច្ចុប្បន្នសម័យ, សម័យបច្ចុប្បន្ននេះ អ្នកកាន់តាមលទ្ធិ ជេន នៅតែប្រកាន់តាមលទ្ធិនេះ មានឈ្មោះប្រាកដថា ពួកទិគម្ពរ ឬ លទ្ធិទិគម្ពរ ។
-
ធ្មេញកណ្ដុរ
( ន.នាមសព្ទ )
ឈ្មោះគ្រឿងវណ្ណយុត្តិមួយប្រភេទ ( ៉) សម្រាប់សម្លាប់ខ្យល់អក្សរ ៩ តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ, បំបែរសូរឲ្យខុសពីសំឡេងប្រក្រតី គឺ ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉; ប៉ុន្តែបើមានស្រៈ ឬនិគ្គហិតនៅពីលើត្រូវយកធ្មេញកណ្ដុរមកដាក់ខាងក្រោមវិញ ដូចយ៉ាង ង៉ិកង៉ក់, ញ៉ាំញ៉ើ, ប៉ិនប៉ៅ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូសិកទន្ត ផង) ។
-
និគ្គហិត
( ន.នាមសព្ទ )
[និក-គៈហិត ]
(និគ្គហិត ឬ និគ្គហីត) ឈ្មោះគ្រឿងសម្គាល់មានរូបសណ្ឋានជាសូន្យមួយយ៉ាងនេះ “០” រាប់ចូលជាព្យញ្ជនៈដែរ, មានសំឡេងដូចតួ “ង” ប្រកបក៏មាន ដូចតួ “ម” ប្រកបក៏មាន ។ សំ. និង បា. រាប់និគ្គហិតនេះចូលក្នុងពួកព្យញ្ជនៈសេសវគ្គផងដែរ អានថា អ័ង ឬ អ័ម ។ ឯទម្លាប់នៃជនបរទេសខ្លះ គេអានថា អ៊្ហិង ឬ អ៊្ហិម ឲ្យគ្រាន់តែឮសំឡេងដូចគេគ្រហឹមងំក្នុងច្រមុះប៉ុណ្ណោះ ដោយគេយល់ថាអានកុំឲ្យឮច្បាស់ថា អ័ង ឬ អ័ម ដើម្បីឲ្យនិគ្គហិតនេះអាចរលាស់សំឡេងផ្សំនឹងស្រៈ ឥ, ឧ ហើយនិងស្រះឯទៀតខ្លះបានដោយងាយ សម្រាប់ភាសារបស់គេ...។
-
និស្សិត
( ន.នាមសព្ទ )
[និស-សិត ]
អ្នកដែលនៅក្នុងនិស្ស័យគេ; អ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូ ។ ព្យញ្ជនៈដែលអាស្រ័យនឹងស្រៈ (ព. វ.) ។
-
គ
ព្យញ្ជនៈទី ៣ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងបំពង់ក ជាសិថិល ឃោសៈ, សម្រាប់ភាសាខ្មែរ, ផ្សំនឹងស្រៈ អ អា អិ អី ។ល។ អុំ អំ អាំ អះ សំឡេង អ៊ អ៊ា អ៊ិ អ៊ី ។ល។ អ៊ុំ អ៊ំ អ៊ាំ អ៊ះ ជា គ គា គិ គី ។ល។ គុំ គំ គាំ គះ ។ (ស្រៈសំឡេងធំទាំងនេះ មិនបាច់ប្រើត្រីសព្ទ ( ៊) ទេ គ្រាន់តែអានឲ្យមានសំឡេងធំ ផ្សំនឹងព្យញ្ជនៈសំឡេងធំ ឲ្យងាយយល់សំឡេងប៉ុណ្ណោះ) ។
-
ប
ព្យញ្ជនៈទី ១ ក្នុងវគ្គទី ៥ ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ។ ព្យញ្ជនៈ ប នេះមានសំឡេងជា ៣ យ៉ាងគឺ ប ប៉ ប៊ ។ តួ ប៉ បើជាភាសាសំស្ក្រឹត-ភាសាបាលី និងតួផ្ញើជើង-គ្រវាត់ មិនបាច់ប្រើមូសិកទន្ត ( ៉) ពីលើទេ ។ តួ ប៉ កាលបើមានស្រៈ ិ ី ឹ ឺ ើ នៅពីខាងលើត្រូវយកមូសិកទន្តតែម្ខាងមកភ្ជាប់ពីខាងក្រោមវិញ ដូចជា ប៉ិន, ប៉ី, ប៉ឹង, ប៉ឺង ប៉ើង ជាដើម ។ ឯតួ ប៊ ទោះបីមានស្រៈទាំងប៉ុន្មាននេះនៅពីខាងលើ ក៏ត្រូវតែប្រើត្រីសព្ទ ( ៊) នេះពីខាងលើជាដរាប ដូចជាឈ្មោះ ប៊ិន, ប៊ី ជាដើម កុំសរសេរជា ប៉ិន, ប៉ី ដូច្នេះឡើយ ។ ប, ប៉ ជាសិថិល-អឃោសៈ, ឯ ប៊ ជាសិថិល-ឃោសៈ; ប៉ សំ. បា. អ. ថ. ប៉ៈ ។
-
ប៊
ក៏គឺតួ ប នុះឯង គ្រាន់តែប្រើ ត្រីសព្ទ (៊) នេះគឺលេខ ៣ ខ្មែរសម្រាប់ប្រើជាលេខ នព្វន្ត ដាក់ពីលើឲ្យជាសិថិល-ឃោសៈ មានសំឡេងធំ សម្រាប់សរសេរអក្សរឈ្មោះមនុស្សខ្លះ ដូចជាឈ្មោះ ប៊ន, ប៊ិន, ប៊ី, ប៊ុត, ប៊ុន... និងឈ្មោះប្រទេស, ឈ្មោះក្រុង... ដូចជា ប៊ុលហ្គារ, ប៊ុលហ្គារី, ប៊ុយដាប៉េស្ត Bulgar, Bulgarie, Buldapest ។ល។ និងឈ្មោះវត្ថុជាពាក្យបរទេសកុំឲ្យខ្មែរក៏ហៅតាមឈ្មោះដើមដែរ ត្រូវសរសេរដោយតួ ប៊ ព្រោះជាការចាំបាច់នោះមានតិចតួចណាស់ ។ សម្រាប់ភាសាខ្មែរ, បណ្ដាអក្សរមាន សំឡេងតូច ៤ តួ គឺ ប > ប៊, ស > ស៊, ហ > ហ៊, អ > អ៊, នេះ, ស៊ ហ៊ អ៊ បីតួនេះ កាលបើផ្សំជាមួយនឹងស្រៈ អិ, អី, អើ ដែលមានសំឡេងធំជា អ៊ិ, អ៊ី, អ៊ើ សរសេរផ្សំជា ឈ្មោះស៊ិន, ឈ្មោះហ៊ិន , ឈ្មោះអ៊ិន; ស៊ីបាយ, លេងហ៊ី, អ៊ីចឹង; ស៊ើកៗ.... ប៉ុន្តែដើម្បីសម្រួលកុំឲ្យត្រួតលើគ្នាពីរជាន់, ត្រូវសរសេរ ឈ្មោះស៊ិន, ឈ្មោះហ៊ិន, ឈ្មោះអ៊ិន, ស៊ីបាយ, លេងហ៊ី, អ៊ីចឹង, ស៊ើកៗ... ដូច្នេះវិញក៏បាន; ឯតួ ប៊ នេះទោះផ្សំជាមួយនឹងស្រៈ អ៊ិ, អ៊ី, នោះ ក៏ដោយ អ្នកសរសេរក៏ពុំអាចប្រើជា ប៉ិ, ប៉ី ឲ្យច្រឡំនឹង ប៉ ឡើយ, ដូចជាឈ្មោះ ប៊ិន កុំសរសេរ ប៉ិន, ឈ្មោះ ប៊ី កុំសរសេរ ប៉ី ព្រោះកុំឲ្យច្រឡំនឹងពាក្យថា ប៉ិនធ្វើការ, ប៉ិនប្រសប់; ផ្លុំប៉ី, ប៉ីពក; ឆក់ប៉ី; ផ្កាចំប៉ី ជាដើម ។
Headley's Khmer-English Dictionary Full Text Search
-
ស្រៈ
( n )
[sraʔ]
- detail »
vowel