Khmer Dictionary: ហ៊ូពាន់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នាម៉ឺន
( ន.នាមសព្ទ )
មន្ត្រីមានបណ្ដាស័ក្តិ ១០ ហ៊ូពាន់ គឺស័ក្តិមួយម៉ឺន; ពាក្យនេះជាប់មកពីសម្ដីសៀមថា ន៉ាហ្មឺ់ន “ស្រែមួយម៉ឺន”, ន៉ាសែន “ស្រែមួយសែន”; បណ្ដាស័ក្តិមន្រ្តីធំក្នុងសម័យព្រេងនាយយូរមកហើយ ដែលមានមុខងារត្រូវស្ដីត្រួតត្រា ឬត្រូវបានស្រែមួយហ្មឺន, មួយសែន ជាមុខអាការ; ព្រោះហេតុនោះ ទើបមានពាក្យនិយាយថា នាហ្មឺននាសែន ឬ ន៉ាហ្មឺនន៉ាសែន ជាប់មកដល់សព្វថ្ងៃ : ធ្វើជានាហ្មឺន ។ ព. ផ្ទ. រាស្ត្រ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្សត្រ ឬ ក្សត្រិយ៍ ទៀតផង ។
-
ព្រះ
( ន.នាមសព្ទ )
(វរ ប្រើជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន”; ប្រើជា ន. ក៏បាន “ពរ; ស្វាមី; កូនប្រសាប្រុស; សេចក្ដីប្រាថ្នា...”) ពាក្យនេះខ្មែរប្រើក្លាយមកដោយ វ > ព + រ + ះ > ព្រះ; សម្រាប់ហៅឋានន្តរមន្ត្រីស័ក្តិ ៦ ហ៊ូពាន់ចុះបន្ទាប់ពីទីឧកញ៉ាមក : មន្ត្រីទីព្រះ ។ សម្រាប់ប្រើនាំមុខនាមនាមឯទៀត បានច្រើនយ៉ាងជាអនេក : ព្រះសម្មាសម្ពុទ្ធ; ព្រះឥន្ទ្រ, ព្រះព្រហ្ម; ព្រះមហាក្សត្រ, ព្រះរាជា, ព្រះករុណាជាម្ចាស់ជីវិត; ព្រះរាជបុត្រ; ព្រះធម៌; ព្រះសង្ឃ; ព្រះអាទិត្យ; ព្រះចន្ទ្រ; ព្រះពាយ; ព្រះបាទ; ព្រះកេសា; ព្រះអរហន្ត ។ល។
-
យស
( ន.នាមសព្ទ )
[យស់ ]
(យឝ.ស៑) អានុភាព; ឥស្សរភាព; បរិវារ; ទ្រព្យធន; កេរ្តិ៍ឈ្មោះល្អ; សេចក្ដី ថ្កើងថ្កាន : មានយស, ថ្កើងយស ។ ខ្មែរច្រើនប្រើសំដៅលំដាប់ ឋានន្តរស័ក្តិធំតូច ឬអំណាចតាមមុខងារ, មុខក្រសួង : ស័ក្តិ ៩ ហ៊ូពាន់ តែយសជាសេនាបតី គឺស័ក្តិត្រឹមតែ ៩ ហ៊ូពាន់ទេ ប៉ុន្តែទទួលស្តីទីជាសេនាបតីបណ្តោះអាសន្ន ។
- យសសម្ប័ទ ឬ - យសសម្បទា (យៈសៈ--) ការបរិបូណ៌ដោយយស ។
- មន្រ្តីកិត្តិយស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្រ្តី ) ។
-
សក្ដិ
( ន.នាមសព្ទ )
[ស័ក]
(ឝក្តិ; សត្តិ) អំណាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន; កម្លាំង; ព្យាយាមរឹងប៉ឹង; ការខ្លាំងពូកែ; ការជំនាញ; សេចក្ដីធន់, ការប៉ិនធន់ទ្រាំ; លំពែង : អ្នកមានស័ក្ដិ, ស័ក្ដិតូច, ស័ក្ដិធំ, ស័ក្ដិស្មើគ្នា ។ ឥស្សរិយាភរណៈដែលប៉ាក់ដោយចេសមាសឬចេសប្រាក់ជាដើម សម្រាប់ដាក់ភ្ជាប់នឹងអាវរបស់មន្រ្តី សម្គាល់ឲ្យដឹងថ្នាក់ធំតូច : ពាក់ស័ក្ដិ, ស័ក្ដិមាស, ស័ក្ដិប្រាក់; ស័ក្ដិ១, ស័ក្ដិ២,... ។
- សក្ដិត្រ័យ (ស័ក-ក្តិ-ត្រៃ) ប្រជុំ ៣ នៃស័ក្ដិ ឬអង្គ៣ នៃរាជស័ក្ដិ គឺ ព្រះរាជា, អមាត្យ ឬ មន្រ្តី, ពលស័ក្ដិ (ពលរដ្ឋដែលមានកេរ្តិ៍ឈ្មោះ) ។
- សក្ដិធរ (ស័ក-ក្តិ-ធ) អ្នកទ្រទ្រង់ស័ក្ដិ (អ្នកមានស័ក្ដិ); អ្នកកាន់រំពែង ។
- ស័ក្ដិ ៩ ហ៊ូពាន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហ៊ូពាន់) ។
- ស័ក្ដិយស (--យស់) អំណាចនិងបរិវារ, ទ្រព្យសម្បតិ្ត, កេរ្តិ៍ឈ្មោះល្អ, សេចក្ដីរាប់អាននៃអ្នកដទៃ (និយាយថា យសស័ក្ដិ ក៏បាន “បរិវារនិងអំណាច” ឬ “អំណាចលើបរិវារ”) ។
- ស័ក្ដិសម (--សំ) សមដោយអំណាច ។
- សមស័ក្ដិ (សំ--) អំណាចដ៏សមរម្យ ឬអំណាចស្មើគ្នា ។ ព. បុ. ថា : ស័ក្ដិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា ។ល។
-
ស្ដេចត្រាញ់
( ន.នាមសព្ទ )
[ជើង ដ]
ចៅហ្វាយស្រុកស័ក្ដិ១០ហ៊ូពាន់ (ហៅថា ១០ ហ៊ូពាន់ក្នុង) នៅប្រទេសកម្ពុជាក្នុងរជ្ជកាលព្រេងនាយ ជាមេទ័ពធំ ហៅថាស្ដេចសឹកមានអំណាចកាប់សម្លាប់បានក្នុងនាទីរបស់ខ្លួន; ក្នុងប្រទេសកម្ពុជានាសម័យបុរាណព្រេងនាយនោះ មានស្ដេចត្រាញ់៥ស្រុកគឺ ១-ស្រុកកំពង់ស្វាយមានងារជា អ្នកឲកញ៉ាតេជោបុរារាជ...; ២-ស្រុកពោធិ៍សាត់មានងារជា អ្នកឲកញ៉ាសួគ៌ាលោក...; ៣-ស្រុកទ្រាំង រួមទ្រាំងត្រើយខាងត្បូងនិងទ្រាំងត្រើយខាងជើងជាស្រុកតែមួយ មានងារជា អ្នកឲកញ៉ាពិស្ណុលោក...; ៤-ស្រុកត្បូងឃ្មុំ មានងារជា អ្នកឲកញ៉ាអជ៌ុន (ហៅក្លាយជា អរជូន)... ៥-ស្រុកបាភ្នំទាំង ២ ផ្នែកគឺ ខាងត្រើយនិងខាងកោះ រួមជាស្រុកតែមួយមានងារជា អ្នកឲកញ៉ាធម្មាតេជោ... ។ កាលបើប្រទេសមានសង្រ្គាម ស្ដេចត្រាញ់ទាំង ៥ នេះ ត្រូវទទួលរ៉ាប់រងរក្សាការពារប្រទេសដោយពេញសមត្ថភាពរៀងរាល់ខ្លួន ។ល។
-
ឃុន
( ន.នាមសព្ទ )
ទីតំណែងអ្នកមានបណ្ដាស័ក្តិបួនហ៊ូពាន់ : ឃុនភក្ដីសម្បត្តិ ... ។
-
ហ៊ូពាន់
( ន.នាមសព្ទ )
(ហ្វ័ព័ន អ. ថ. ហួ៎ផាន់ “នាយពាន់”) មេទ័ពឬមន្រ្តីអ្នកត្រួតពលរាប់ពាន់ ។ ពាក្យសម្រាប់ប្រើជាគ្រឿងសម្គាល់ក្នុងបណ្តាស័ក្តិមន្រ្តី មានអត្ថន័យថាជាអ្នកមានអំណាចត្រួតពលបានប៉ុណ្ណោះៗពាន់ (ក្នុងកាលដែលមានសឹកសង្រ្គាម) : សិក្តិ ៩ ហ៊ូពាន់, ស័ក្តិ ១០ ហ៊ូពាន់ (មានអំណាចត្រូវត្រួតពលបានចំនួន ៩ ពាន់, ចំនួន ១០ ពាន់នាក់) : និយាយកាត់ខ្លីថា ស័ក្តិ ៩ ពាន់, ស័ក្តិ ១០ ពាន់ ប៉ុន្តែកាលណាសរសេរ តែងប្រើ ហ៊ូពាន់ ជាដរាប ។
Headley's Khmer-English Dictionary Full Text Search
-
ហ៊ូពាន់
( n )
[huu poan]
- detail »
(bureaucratic) rank, military leader (rank formerly given to certain government officials; e.g. ស័ក្តិ ៩ ហ៊ូពាន់ commander of 9,000 soldiers; ស័ក្តិ ១០ ហ៊ូពាន់ commander of 10,000 soldiers)