Khmer Dictionary: អគតិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទោសាគតិ
( ន.នាមសព្ទ )
[--គៈតិ]
(ទោស + អគតិ) សេចក្ដីលំអៀងព្រោះទោស, ដំណើរលំអៀងដោយសម្អប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អគតិ ផង) ។
-
ភយាគតិ
( ន.នាមសព្ទ )
[ភៈយាគៈតិ ]
(< ភយ + អគតិ) សេចក្ដីលំអៀងព្រោះខ្លាចចិត្ត, ខ្លាចបុណ្យស័ក្តិជាដើម : លុះក្នុងភយាគតិ, វិនិច្ឆ័យសេចក្ដីដោយភយាគតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អគតិ ផង) ។
-
មោហាគតិ
( ន.នាមសព្ទ )
[--គៈតិ ]
(< មោហ + អគតិ) ដំណើរលម្អៀងព្រោះមោហៈ គឺសេចក្ដីលម្អៀងបំពាក់បំពានព្រោះការមិនយល់ខុសត្រូវ : វិនិច្ឆ័យក្ដីដោយមោហាគតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អគតិ ផង) ។
-
សម
( គុ.គុនសព្ទ )
[សៈម៉ៈ ]
ស្មើ, ស្មើគ្នា, ប៉ុនគ្នា, ប្រហែលគ្នា, ដូចគ្នា (ព. ផ្ទ. វិសម) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប :
- សមគោត្ត ឬ--គោត្រ គោត្រត្រូវគ្នា, សែត្រូវគ្នា; អ្នកដែលមានគោត្រត្រូវគ្នា ។
- សមចរិយា (សៈម៉ៈចៈរ៉ិយ៉ា) ការប្រព្រឹត្តស្មើ, ការកាន់ធម៌ស្មើ គឺមិនលម្អៀង ព្រោះស្រឡាញ់, ព្រោះស្អប់, ព្រោះល្ងង់, ព្រោះខ្លាច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អគតិ ផង) ។
- សមចារី អ្នកប្រព្រឹត្តស្មើ, អ្នកកាន់ធម៌ស្មើ (អ្នកមិនលម្អៀងដោយអគតិ ៤ យ៉ាង); បើស្ត្រីជា សមចារិនី ។
- សមចិត្ត ចិត្តស្មើ; ចិត្តស្មើគ្នា ។
- សមចិន្ដា (--ចិន-ដា) គំនិតស្មើគ្នា ។
- សមជាតិ ជាតិស្មើគ្នា; ជាតិត្រូវគ្នា ។
- សមជាតិក ឬ--ជាតិកៈ អ្នកដែលមានជាតិស្មើគ្នា (បើស្ត្រីជា សមជាតិកា) ។
- សមជីវិតា ការចិញ្ចឹមជីវិតស្មើ គឺចិញ្ចឹមជីវិតត្រូវតាមធម៌ តាមច្បាប់មិនខ្ពស់ៗទាបៗ ។
- សមតេជះ តេជះ, អំណាច ស្មើគ្នា; អ្នកដែលមានអំណាចស្មើគ្នា ។
- សមទណ្ឌ (--ទ័ន) អាជ្ញា, ពិន័យដែលសមនឹងទោសខុស ។
- សមនាម ឬ - សមាននាម (សៈម៉ានៈ--) ឈ្មោះត្រូវគ្នា; អ្នកដែលមានឈ្មោះត្រូវគ្នា ។
- សមភាគ ចំណែកស្មើគ្នា ។
- សមភាព ភាពស្មើគ្នា, ដំណើរស្មើមុខគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះទៀតផង) ។
- សមវ័យ អាយុស្មើគ្នា, ឆ្នាំដំណាលគ្នា ។
- សមវិជ្ជា ឬ--វិទ្យា ចំណេះស្មើគ្នា ។
- សមវិទ អ្នកដែលមានចំណេះស្មើគ្នា ។
- សមវិបាក ដែលមានវិបាកស្មើគ្នា; អំពើដែលមានផលស្មើគ្នា ។
- សមានុភាព (សៈម៉ា--; សំ. បា. < សម + អានុភាវ) អនុភាពស្មើគ្នា; អ្នកដែលមានអានុភាពស្មើគ្នា ។ល។
-
អគតិ
( ន.នាមសព្ទ )
[អៈគៈតិ ]
ការពុំគួរប្រព្រឹត្ត, សេចក្ដីលម្អៀង : លុះក្នុងអគតិ, វិនិច្ឆ័យក្តីដោយអគតិ ។ អគតិ “សេចក្ដីលម្អៀង” មាន៤យ៉ាងគឺ ១-
- ឆន្ទាគតិ (សំ. បា. < ឆន្ទ + អគតិ) សេចក្ដីលម្អៀងព្រោះស្រឡាញ់; ២-
- ទោសាគតិ (បា. < ទោស + អគតិ; សំ. ទោឞ + អគតិ) សេចក្ដីលម្អៀងព្រោះស្អប់; ៣-
- មោហាគតិ (សំ. បា. < មោហ + អគតិ) សេចក្ដីលម្អៀងព្រោះល្ងង់, ព្រោះពុំយល់ការខុសត្រូវ; ៤-
- ភយាគតិ (សំ. បា. < ភយ + អគតិ) សេចក្ដីលម្អៀងព្រោះខ្លាចបុណ្យខ្លាចអំណាចឬខ្លាចចិត្តគេ ។
- អគតិគមនៈ ឬ --គមន៍ (--គៈ-មៈនៈ ឬ --គំ) ការលុះក្នុងអគតិ ។
- អគតិគាមី អ្នកដែលច្រើនតែលុះក្នុងអគតិ (បើស្ត្រីជា អគតិគាមិនី) ។
- អគតិប្បហាន ឬ --ប្រហាន (--តិប-ប៉ៈ-ឬ-ប្រៈ--) ការលះអគតិ; ការមិនលុះក្នុងអគតិ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: រីជនសោសិ លុះក្នុងអគតិ ណាមួយឥតដឹង លុះកម្មឲ្យផល ទើបធ្វើភ្នែកស្លឹង គន់គិតរំពឹង ដឹងខ្លួនថាខុស ។ គួរអស់ជនផង កុំធ្វើកន្លង ទោះស្រីទោះប្រុស ទោះធំទោះតូច គួរខ្លាចកំហុស អំពើឆ្គងខុស គួរចៀសវាងឆ្ងាយ ។
-
ឆន្ទាគតិ
( ន.នាមសព្ទ )
[ឆ័ន-ទាគៈតិ ]
សេចក្តីលំអៀងព្រោះតែស្រឡាញ់ : វិនិឆ័្ឆយសេចក្តី ដោយឆន្ទាគតិ, មនុស្សលុះក្នុងឆន្ទាគតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អគតិ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
អគតិ
( n )
[ʔaʔkeaʔteʔ]
- detail »
partiality, unfairness, prejudice, bias; wrong doing